クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم * - 対訳の目次


対訳 節: (5) 章: 雌牛章
أُوْلَٰٓئِكَ عَلَىٰ هُدٗى مِّن رَّبِّهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលស្ថិតនៅលើមាគ៌ានៃការចង្អុលបង្ហាញ ហើយអ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេភ័យខ្លាច។
アラビア語 クルアーン注釈:
本諸節の功徳:
• الثقة المطلقة في نفي الرَّيب دليل على أنه من عند الله؛ إذ لا يمكن لمخلوق أن يدعي ذلك في كلامه.
• ការបញ្ជាក់អះអាងយ៉ាងច្បាស់ថា គម្ពីរគួរអានពុំមានការសង្ស័យនៅក្នុងវានោះ គឺជាភស្តុតាងបញ្ជាក់ថា ជាការពិតណាស់ គម្ពីរគួរអាន គឺពិតជាមកពីអល់ឡោះជាម្ចាស់ ដោយសារតែម៉ាខ្លូក(អ្វីទាំងអស់ដែលអល់ឡោះបង្កើត)មិនអាចអះអាងបែបនេះក្នុងពាក្យសម្ដីរបស់ពួកគេនោះឡើយ។

• لا ينتفع بما في القرآن الكريم من الهدايات العظيمة إلا المتقون لله تعالى المعظِّمون له.
• មិនអាចទទួលបានការចង្អុលបង្ហាញនឹងគម្ពីរគួរអានឡើយ លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះដែលលើកតម្កើងទ្រង់ប៉ុណ្ណោះ។

• من أعظم مراتب الإيمانِ الإيمانُ بالغيب؛ لأنه يتضمن التسليم لله تعالى في كل ما تفرد بعلمه من الغيب، ولرسوله بما أخبر عنه سبحانه.
• ក្នុងចំណោមលំដាប់ខ្ពស់បំផុតនៃសេចក្ដីជំនឿ គឺការមានជំនឿនឹងប្រការអាថ៌កំបាំង ដោយសារវាគឺជាការប្រគល់ជូនចំពោះអល់ឡោះជាម្ចាស់តែមួយគត់នូវរាល់ចំណេះដឹងនៃប្រការអាថ៌កំបាំងទាំងឡាយ និងប្រគល់ជូនអ្នកនាំសាររបស់ទ្រង់នូវអ្វីដែលលោកបានប្រាប់អំពីទ្រង់។

• كثيرًا ما يقرن الله تعالى بين الصلاة والزكاة؛ لأنَّ الصلاة إخلاص للمعبود، والزكاة إحسان للعبيد، وهما عنوان السعادة والنجاة.
• ភាគច្រើន អល់ឡោះជាម្ចាស់តែងភ្ជាប់គ្នារវាងការប្រតិបត្តិសឡាតនិងការបរិច្ចាគហ្សាកាត់ ពីព្រោះសឡាតជាភាពស្មោះសរទៅចំពោះព្រះជាម្ចាស់ រីឯហ្សាកាត់ ជាភាពសប្បុរសទៅចំពោះមនុស្សលោក ហើយអំពើទាំងពីរនេះ គឺជាសញ្ញាណនៃសុភមង្គល និងភាពជោគជ័យ។

• الإيمان بالله تعالى وعمل الصالحات يورثان الهداية والتوفيق في الدنيا، والفوز والفلاح في الأُخرى.
• សេចក្តីជំនឿចំពោះអល់ឡោះជាម្ចាស់និងការសាងទង្វើកុសល គឺនាំមកនូវការចង្អុលបង្ហាញនៅក្នុងលោកិយនេះ ហើយនាំមកនូវជ័យជម្នះនិងជោគជ័យនៅថ្ងៃបរលោក។

 
対訳 節: (5) 章: 雌牛章
章名の目次 ページ番号
 
クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم - 対訳の目次

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

閉じる