クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم * - 対訳の目次


対訳 節: (21) 章: 鉄章
سَابِقُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا كَعَرۡضِ ٱلسَّمَآءِ وَٱلۡأَرۡضِ أُعِدَّتۡ لِلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦۚ ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រណាំងប្រជែងគ្នាទៅកាន់(ការសាង)ទង្វើកុសល ទាំងឡាយ ដូចជាការសារភាពកំហុស និងទង្វើកុសលផ្សេងៗទៀត ដែលជាទង្វើដែលទទួលបាននូវការអភ័យទោសចំពោះបាបកម្មរបស់ពួកអ្នក និងដើម្បីទទួលបានឋានសួគ៌ ដែលទទឹងរបស់វា ស្មើនឹងចម្ងាយរវាងមេឃនិងផែនដី។ ឋានសួគ៌នេះ គឺអល់ឡោះទ្រង់បានរៀបចំវាសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ការតបស្នងទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ប្រទានវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
アラビア語 クルアーン注釈:
本諸節の功徳:
• الزهد في الدنيا وما فيها من شهوات، والترغيب في الآخرة وما فيها من نعيم دائم يُعينان على سلوك الصراط المستقيم.
• ការលះបង់ភាពសោយសុខ និងចំណង់តណ្ហាក្នុងលោកិយ ហើយជ្រើសយកការសោយសុខ និងការប្រោសប្រទានដ៏អមតៈនៅថ្ងៃបរលោក គឺអាចជួយឲ្យរូបគេដើរនៅលើមាគ៌ាត្រឹមត្រូវ។

• وجوب الإيمان بالقدر.
• ចាំបាច់ត្រូវមានជំនឿចំពោះការកំណត់ព្រេងវាសនា។

• من فوائد الإيمان بالقدر عدم الحزن على ما فات من حظوظ الدنيا.
• ក្នុងចំណោមផលប្រយោជន៍នៃការមានជំនឿចំពោះការកំណត់ព្រេងវាសនានោះ គឺធ្វើឲ្យរូបគេមិនមានទុក្ខព្រួយចំពោះលាភសំណាងលោកិយដែលគេបានបាត់បង់នោះ។

• البخل والأمر به خصلتان ذميمتان لا يتصف بهما المؤمن.
• ភាពកំណាញ់ និងការប្រើអ្នកដទៃឲ្យកំណាញ់ គឺជាលក្ខណៈពីរដ៏អាក្រក់ដែលអ្នកមានជំនឿមិនត្រូវប្រកាន់យកឡើយ។

 
対訳 節: (21) 章: 鉄章
章名の目次 ページ番号
 
クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم - 対訳の目次

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

閉じる