クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم * - 対訳の目次


対訳 節: (153) 章: 高壁章
وَٱلَّذِينَ عَمِلُواْ ٱلسَّيِّـَٔاتِ ثُمَّ تَابُواْ مِنۢ بَعۡدِهَا وَءَامَنُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٞ
ចំពោះអ្នកដែលបានប្រព្រឹត្តនូវទង្វើអាក្រក់នានា ដូចជាធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់ និងប្រព្រឹត្តនូវទង្វើល្មើសនានា ក្រោយមក ពួកគេបានសារភាពកំហុសចំពោះអល់ឡោះដោយពួកគេមានជំនឿចំពោះទ្រង់ ហើយបញ្ឈប់នូវទង្វើល្មើសនានាដែលពួកគេធ្លាប់បានប្រព្រឹត្តវិញនោះ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោយពីការទទួលសារភាពកំហុស និងការវិលត្រឡប់របស់ពួកគេពីប្រការស្ហ៊ីរិកទៅកាន់ការមានជំនឿ និងពីការសាងបាបកម្មទៅកាន់ការគោរពប្រតិបត្តិចំពោះទ្រង់នោះមក គឺទ្រង់មហាអភ័យទោសបំផុតចំពោះពួកគេដោយទ្រង់បិតបាំងនូវបាបកម្មរបស់ពួកគេ និងមិនយកទោសពៃរ៍ពីពួកគេឡើយ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
アラビア語 クルアーン注釈:
本諸節の功徳:
• في الآيات دليل على أن الخطأ في الاجتهاد مع وضوح الأدلة لا يعذر فيه صاحبه عند إجراء الأحكام عليه، وهو ما يسميه الفقهاء بالتأويل البعيد.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះគឺជាភស្តុតាងបង្ហាញថា ការមានកំហុសក្នុងការព្យាយាម(ស្វែងរកផ្លូវត្រូវ) ខណៈដែលមានភស្តុតាងដ៏ច្បាស់លាស់ហើយនោះ គឺគ្មានការលើកលែងចំពោះអ្នកដែលប្រព្រឹត្តវានោះទេនៅពេលអនុវត្តច្បាប់ចំពោះជននោះ ដែលអ្នកចេះដឹងផ្នែកច្បាប់ឥស្លាមគេឲ្យឈ្មោះថា “ការបកស្រាយដែលខុសឆ្ងាយ”។

• من آداب الدعاء البدء بالنفس، حيث بدأ موسى عليه السلام دعاءه فطلب المغفرة لنفسه تأدُّبًا مع الله فيما ظهر عليه من الغضب، ثم طلب المغفرة لأخيه فيما عسى أن يكون قد ظهر منه من تفريط أو تساهل في رَدْع عَبَدة العجل عن ذلك.
• ក្នុងចំណោមសុជីវធម៌នៃការបួងសួងនោះ គឺត្រូវចាប់ផ្តើមសុំឲ្យខ្លួនឯងជាមុនសិនដូចដែលព្យាការីមូសាបានបួងសួងសុំ ដោយគាត់បានចាប់ផ្តើមសុំការអភ័យទោសដល់ខ្លួនគាត់ជាមុនជាមុនសិន ដើម្បីជាការមានសុជីវធម៌ចំពោះអល់ឡោះជាម្ចាស់ចំពោះកំហឹងដែលគាត់បានស្តែងចេញ។ ក្រោយមក គាត់បានសុំការអភ័យទោសឲ្យបងប្រុសរបស់គាត់ ដោយសារតែគាត់នៅជាមួយពួកគេ តែគាត់មិនអាចហាមឃាត់ពួកគេមិនឲ្យគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះបាន។

• التحذير من الغضب وسلطته على عقل الشخص؛ ولذلك نسب الله للغضب فعل السكوت كأنه هو الآمر والناهي.
• ប្រុងប្រយ័ត្នពីការខឹងសម្បារ និងឥទ្ធិពលរបស់វាទៅលើប្រាជ្ញាស្មារតីរបស់មនុស្ស។ ហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានភ្ជាប់ការខឹងសម្បារនេះជាមួយនឹងការនៅស្ងៀម ហាក់បីដូចជាវាគឺជាបទបញ្ជា និងការហាមឃាត់។

• ضرورة التوقي من غضب الله، وخوف بطشه، فانظر إلى مقام موسى عليه السلام عند ربه، وانظر خشيته من غضب ربه.
• ភាពចាំបាច់នៃការការពារពីការខឹងសម្បារពីអល់ឡោះ និងកោតខ្លាចពីទណ្ឌកម្មរបស់ទ្រង់។ ដូច្នេះ ចូរអ្នកមើលទៅលើគោលជំហររបស់ព្យាការីមូសាចំពោះម្ចាស់របស់គេ ហើយចូរពិនិត្យមើលការគោរពកោតខ្លាចរបស់ព្យាការីមូសាចំពោះការខឹងសម្បារនៃម្ចាស់របស់គេ។

 
対訳 節: (153) 章: 高壁章
章名の目次 ページ番号
 
クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم - 対訳の目次

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

閉じる