クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم * - 対訳の目次


対訳 節: (22) 章: 高壁章
فَدَلَّىٰهُمَا بِغُرُورٖۚ فَلَمَّا ذَاقَا ٱلشَّجَرَةَ بَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۖ وَنَادَىٰهُمَا رَبُّهُمَآ أَلَمۡ أَنۡهَكُمَا عَن تِلۡكُمَا ٱلشَّجَرَةِ وَأَقُل لَّكُمَآ إِنَّ ٱلشَّيۡطَٰنَ لَكُمَا عَدُوّٞ مُّبِينٞ
ដូច្នេះ វាបានព្យាយាមធ្វើឲ្យពួកគេទាំងពីរឃ្លាតចេញពីកន្លែងដែលពួកគេទាំងពីរធ្លាប់រស់នៅដោយការកុហកនិងបោកប្រាស់។ ដូច្នេះ នៅពេលដែលគេទាំងពីរទទួលទានផ្លែឈើពីដើមឈើដែលគេបានហាមឃាត់គេទាំងពីរមិនឲ្យបរិភោគនោះ ភាពអាក្រាតនៃកេរ្តិ៍ខ្មាស់របស់ពួកគេទាំងពីរក៏បានលាតត្រដាងឡើង ហើយគេទាំងពីរក៏បានបេះស្លឹកឈើឋានសួគ៌មកបិតបាំងកេរ្តិ៍ខ្មាស់របស់ពួកគេ។ ពេលនោះ ម្ចាស់របស់ពួកគេទាំងពីរក៏បានហៅពួកគេទាំងពីរដោយបន្ទូលរបស់ទ្រង់ថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរមិនឲ្យបរិភោគផ្លែឈើដែលបានមកពីដើមឈើមួយដើមនេះ និងបានព្រមានប្រាប់អ្នកទាំងពីរថា ពិតប្រាកដណាស់ស្ហៃតន គឺជាសត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ?
アラビア語 クルアーン注釈:
本諸節の功徳:
• دلّت الآيات على أن من عصى مولاه فهو ذليل.
• បណ្តាវាក្យខណ្ឌទាំងនេះបានបង្ហាញថា ជាការពិតណាស់ ជនណាហើយដែលប្រឆាំងនឹងអ្នកដឹកនាំ ឬមេរបស់ខ្លួន គឺជាជនដែលទាបថោក។

• أعلن الشيطان عداوته لبني آدم، وتوعد أن يصدهم عن الصراط المستقيم بكل أنواع الوسائل والأساليب.
• ស្ហៃតនបានប្រកាសពីភាពជាសត្រូវរបស់វាជាមួយនឹងកូនចៅអាហ្ទាំ(មនុស្សលោក) ហើយវាបានសន្យាថានឹងអូសទាញពួកគេចេញពីមាគ៌ាដ៏ត្រឹមត្រូវតាមគ្រប់មធ្យោបាយ និងគ្រប់វិធីសាស្រ្តទាំងអស់។

• خطورة المعصية وأنها سبب لعقوبات الله الدنيوية والأخروية.
• គ្រោះថ្នាក់នៃការប្រព្រឹត្តល្មើសចំពោះអល់ឡោះ ហើយវាគឺជាមូលហេតុមួយដែលនាំឲ្យរូបគេទទួលទណ្ឌកម្មពីអល់ឡោះ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។

 
対訳 節: (22) 章: 高壁章
章名の目次 ページ番号
 
クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم - 対訳の目次

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

閉じる