クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم * - 対訳の目次


対訳 節: (80) 章: 悔悟章
ٱسۡتَغۡفِرۡ لَهُمۡ أَوۡ لَا تَسۡتَغۡفِرۡ لَهُمۡ إِن تَسۡتَغۡفِرۡ لَهُمۡ سَبۡعِينَ مَرَّةٗ فَلَن يَغۡفِرَ ٱللَّهُ لَهُمۡۚ ذَٰلِكَ بِأَنَّهُمۡ كَفَرُواْ بِٱللَّهِ وَرَسُولِهِۦۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ
ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការអភ័យទោស(ពីអល់ឡោះ)ឲ្យពួកគេ ឬមិនសុំអភ័យទោសឲ្យពួកគេក៏ដោយ(ក៏អល់ឡោះមិនអភ័យទោសឲ្យពួកគេដែរ) ហើយទោះបីអ្នកសុំការអភ័យទោសឲ្យពួកគេចំនួនចិតសិបដងទៀតក៏ដោយ ក៏ចំនួនដ៏ច្រើននៃការសុំការអភ័យទោស(របស់អ្នក)ឲ្យពួកគេនោះ មិនអាចឲ្យអល់ឡោះជាម្ចាស់ផ្តល់ការអភ័យទោសដល់ពួកគេនោះដែរ ពីព្រោះពួកគេ គឺជាពួកប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញទៅកាន់ការពិតចំពោះពួកដែលចាកចេញពីការប្រតិបត្តិតាមច្បាប់របស់ទ្រង់ដោយចេតនានោះឡើយ។
アラビア語 クルアーン注釈:
本諸節の功徳:
• الكافر لا ينفعه الاستغفار ولا العمل ما دام كافرًا.
• ពួកដែលគ្មានជំនឿនោះ ការសុំអភ័យទោស និងការធ្វើអំពើល្អរបស់ពួកគេមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ ដរាបណាពួកគេជាពួកដែលគ្មានជំនឿ។

• الآيات تدل على قصر نظر الإنسان، فهو ينظر غالبًا إلى الحال والواقع الذي هو فيه، ولا ينظر إلى المستقبل وما يتَمَخَّض عنه من أحداث.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះបង្ហាញទៅលើចក្ខុវិស័យដ៏ខ្លីរបស់មនុស្ស ពោលគឺពួកគេសម្លឹងមើលទៅលើស្ថានភាពបច្ចុប្បន្ន ដោយមិនសម្លឹងមើលទៅកាន់អនាគតកាល និងលទ្ធផលដែលអាចកើតមានពីហេតុការណ៍ទាំងនេះនោះឡើយ។

• التهاون بالطاعة إذا حضر وقتها سبب لعقوبة الله وتثبيطه للعبد عن فعلها وفضلها.
• ការមិនយកចិត្តទុកដាក់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះឲ្យចំពេលវេលារបស់វា គឺជាមូលហេតុដែលនាំឲ្យទទួលនូវទណ្ឌកម្មពីអល់ឡោះ និងរារាំងខ្ញុំបម្រើអល់ឡោះមិនឲ្យបំពេញនូវការគោរពប្រតិបត្តិនោះ និងតម្លៃចំពោះវា។

• في الآيات دليل على مشروعية الصلاة على المؤمنين، وزيارة قبورهم والدعاء لهم بعد موتهم، كما كان النبي صلى الله عليه وسلم يفعل ذلك في المؤمنين.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះផងដែរ គឺជាភស្តុតាងបង្ហាញទៅលើការបង្គាប់ប្រើឲ្យសឡាតលើសពអ្នកមានជំនឿ(សឡាតម៉ាយិត) និងទៅមើលផ្នូររបស់ពួកគេ ហើយបួងសួងឲ្យពួកគេក្រោយពីពួកគេបានស្លាប់ ដូចដែលព្យាការីមូហាំម៉ាត់ លោកបានធ្វើដូច្នោះចំពោះអ្នកមានជំនឿ។

 
対訳 節: (80) 章: 悔悟章
章名の目次 ページ番号
 
クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم - 対訳の目次

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

閉じる