Check out the new design

クルアーンの対訳 - クメール語対訳 - ルゥワード翻訳事業センター * - 対訳の目次


対訳 章: 洞窟章   節:
وَٱصۡبِرۡ نَفۡسَكَ مَعَ ٱلَّذِينَ يَدۡعُونَ رَبَّهُم بِٱلۡغَدَوٰةِ وَٱلۡعَشِيِّ يُرِيدُونَ وَجۡهَهُۥۖ وَلَا تَعۡدُ عَيۡنَاكَ عَنۡهُمۡ تُرِيدُ زِينَةَ ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَا تُطِعۡ مَنۡ أَغۡفَلۡنَا قَلۡبَهُۥ عَن ذِكۡرِنَا وَٱتَّبَعَ هَوَىٰهُ وَكَانَ أَمۡرُهُۥ فُرُطٗا
ចូរអ្នកអត់ធ្មត់ដោយខ្លួនអ្នកផ្ទាល់ជាមួយនឹងអ្នកដែលបួងសួងទៅកាន់ព្រះជាម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយប្រាថ្នាចង់បានការពេញចិត្តពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយចង់បានភាពលម្អនៃជីវិតលោកិយឱ្យសោះ។ ហើយអ្នកមិនត្រូវធ្វើតាមអ្នកដែលយើងបានធ្វើឱ្យចិត្តរបស់គេព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះការរឭកមកចំពោះយើង ហើយដើរតាមទំនើងចិត្តរបស់ខ្លួននោះឡើយ។ ទង្វើរបស់គេបានក្លាយទៅជាអសារបង់ទៅហើយ។
アラビア語 クルアーン注釈:
وَقُلِ ٱلۡحَقُّ مِن رَّبِّكُمۡۖ فَمَن شَآءَ فَلۡيُؤۡمِن وَمَن شَآءَ فَلۡيَكۡفُرۡۚ إِنَّآ أَعۡتَدۡنَا لِلظَّٰلِمِينَ نَارًا أَحَاطَ بِهِمۡ سُرَادِقُهَاۚ وَإِن يَسۡتَغِيثُواْ يُغَاثُواْ بِمَآءٖ كَٱلۡمُهۡلِ يَشۡوِي ٱلۡوُجُوهَۚ بِئۡسَ ٱلشَّرَابُ وَسَآءَتۡ مُرۡتَفَقًا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សេចក្តីពិត គឺមកពីព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ជនណាដែលមានបំណង ចូរឱ្យគេមានជំនឿចុះ។ ជនណាដែលមានបំណង ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវភ្លើងនរកដែលជាជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំឱ្យគេផ្ដល់ទឹកឲ្យ គេនឹងផ្ដល់ទឹកឱ្យពួកគេនូវទឹកដែលប្រៀបដូចជាប្រេងកំពុងពុះ ដែលធ្វើឱ្យរលាកមុខ(របស់ពួកគេ)។ ជាគ្រឿងផឹកដ៏អាក្រក់បំផុត និងជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។
アラビア語 クルアーン注釈:
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ إِنَّا لَا نُضِيعُ أَجۡرَ مَنۡ أَحۡسَنَ عَمَلًا
ជាការពិតណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនោះ ពិតប្រាកដណាស់ យើងនឹងមិនបំបាត់នូវផលបុណ្យរបស់អ្នកដែលបានសាងអំពើល្អឡើយ។
アラビア語 クルアーン注釈:
أُوْلَٰٓئِكَ لَهُمۡ جَنَّٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُ يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٖ وَيَلۡبَسُونَ ثِيَابًا خُضۡرٗا مِّن سُندُسٖ وَإِسۡتَبۡرَقٖ مُّتَّكِـِٔينَ فِيهَا عَلَى ٱلۡأَرَآئِكِۚ نِعۡمَ ٱلثَّوَابُ وَحَسُنَتۡ مُرۡتَفَقٗا
អ្នកទាំងនោះ ពួកគេនឹងទទួលបាននូវឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ នៅក្នុងឋានសួគ៌នោះ ពួកគេត្រូវបានតុបតែងលម្អដោយកងដៃធ្វើអំពីមាស និងស្លៀកសម្លៀកបំពាក់ពណ៌បៃតងធ្វើពីសូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ដោយពួកគេផ្អែកខ្លួននៅលើគ្រែ(ដែលត្រូវបានតុបតែងយ៉ាងប្រណីត)។ ជាការតបស្នងដ៏ប្រសើរបំផុត និងជាកន្លែងស្នាក់នៅដ៏ល្អប្រពៃបំផុត។
アラビア語 クルアーン注釈:
۞ وَٱضۡرِبۡ لَهُم مَّثَلٗا رَّجُلَيۡنِ جَعَلۡنَا لِأَحَدِهِمَا جَنَّتَيۡنِ مِنۡ أَعۡنَٰبٖ وَحَفَفۡنَٰهُمَا بِنَخۡلٖ وَجَعَلۡنَا بَيۡنَهُمَا زَرۡعٗا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកយកបុរសពីរនាក់មកធ្វើជាឧទាហរណ៍ដល់ពួកគេ។ ម្នាក់ក្នុងចំណោមពួកគេ យើងបានប្រទានឱ្យនូវចម្ការចំនួនពីរអំពីដើមទំពាំងបាយជូរ ហើយយើងបានធ្វើរបងព័ទ្ធជុំវិញចម្ការទាំងពីរនោះនឹងដើមល្មើ ព្រមទាំងធ្វើឱ្យមានដំណាំផ្សេងៗនៅក្នុងចន្លោះចម្ការទាំងពីរនោះទៀតផង។
アラビア語 クルアーン注釈:
كِلۡتَا ٱلۡجَنَّتَيۡنِ ءَاتَتۡ أُكُلَهَا وَلَمۡ تَظۡلِم مِّنۡهُ شَيۡـٔٗاۚ وَفَجَّرۡنَا خِلَٰلَهُمَا نَهَرٗا
ចម្ការនីមួយៗបានផ្ដល់នូវផលានុផលរបស់វា(យ៉ាងច្រើន)ដោយគ្មានខ្វះឡើយ។ ហើយយើងបានធ្វើឱ្យមានទន្លេមួយហូរកាត់នៅចន្លោះចម្ការទាំងពីរនោះផងដែរ។
アラビア語 クルアーン注釈:
وَكَانَ لَهُۥ ثَمَرٞ فَقَالَ لِصَٰحِبِهِۦ وَهُوَ يُحَاوِرُهُۥٓ أَنَا۠ أَكۡثَرُ مِنكَ مَالٗا وَأَعَزُّ نَفَرٗا
ហើយម្ចាស់ចម្ការនោះមានផលានុផលផ្សេងទៀត។ ពេលនោះ គេបាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នាថា៖ ខ្ញុំមានទ្រព្យសម្បត្តិច្រើនជាងអ្នក និងមានអ្នកខ្លាំងចាំជួយច្រើនជាងអ្នក។
アラビア語 クルアーン注釈:
 
対訳 章: 洞窟章
章名の目次 ページ番号
 
クルアーンの対訳 - クメール語対訳 - ルゥワード翻訳事業センター - 対訳の目次

ルゥワード翻訳事業センターとラブワ招待協会およびイスラームコンテンツサービス協会の共訳

閉じる