Check out the new design

クルアーンの対訳 - クメール語対訳 - ルゥワード翻訳事業センター * - 対訳の目次

XML CSV Excel API
Please review the Terms and Policies

対訳 章: 高壁章   節:
۞ وَإِذۡ نَتَقۡنَا ٱلۡجَبَلَ فَوۡقَهُمۡ كَأَنَّهُۥ ظُلَّةٞ وَظَنُّوٓاْ أَنَّهُۥ وَاقِعُۢ بِهِمۡ خُذُواْ مَآ ءَاتَيۡنَٰكُم بِقُوَّةٖ وَٱذۡكُرُواْ مَا فِيهِ لَعَلَّكُمۡ تَتَّقُونَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលយើងបានលើកភ្នំ(តួរ)ដាក់ពីលើពួកគេ(អម្បូរអ៊ីស្រាអែល) ប្រៀបដូចជាម្លប់(ដែលគ្របពីលើពួកគេ) ហើយពួកគេនឹកស្មានថា ពិតណាស់ វានឹងធ្លាក់សង្កត់លើពួកគេ។ (អល់ឡោះបានមានបន្ទូលទៅកាន់ពួកគេថា៖) ចូរពួកអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានឲ្យពួកអ្នកឱ្យបានខ្ជាប់ខ្ជួន។ ហើយចូរពួកអ្នកចងចាំនូវអ្វី(ក្បួនច្បាប់)ដែលមាននៅក្នុងវា សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច។
アラビア語 クルアーン注釈:
وَإِذۡ أَخَذَ رَبُّكَ مِنۢ بَنِيٓ ءَادَمَ مِن ظُهُورِهِمۡ ذُرِّيَّتَهُمۡ وَأَشۡهَدَهُمۡ عَلَىٰٓ أَنفُسِهِمۡ أَلَسۡتُ بِرَبِّكُمۡۖ قَالُواْ بَلَىٰ شَهِدۡنَآۚ أَن تَقُولُواْ يَوۡمَ ٱلۡقِيَٰمَةِ إِنَّا كُنَّا عَنۡ هَٰذَا غَٰفِلِينَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានបញ្ចេញពីឆ្អឹងខ្នងរបស់កូនចៅអាហ្ទាំនូវពូជពង្សរបស់ពួកគេ ហើយទ្រង់បានឱ្យពួកគេទទួលស្គាល់លើខ្លួនឯង(នូវភាពជាព្រះជាម្ចាស់របស់ទ្រង់)។ (ទ្រង់បានមានបន្ទូលថា៖) តើយើងមិនមែនជាព្រះជាម្ចាស់របស់ពួកអ្នកទេឬ? ពួកគេបានឆ្លើយថា៖ ប្រាកដហើយ ពួកយើងទទួលស្គាល់(ថាគឺទ្រង់ជាព្រះជាម្ចាស់របស់ពួកយើង)។ (ទ្រង់បានមានបន្ទូលទៀតថា៖ ការធ្វើដូចនេះ) គឺដើម្បីកុំឱ្យនៅថ្ងៃបរលោកពួកអ្នកនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់ដឹងឮរឿងនេះឡើយ។
アラビア語 クルアーン注釈:
أَوۡ تَقُولُوٓاْ إِنَّمَآ أَشۡرَكَ ءَابَآؤُنَا مِن قَبۡلُ وَكُنَّا ذُرِّيَّةٗ مِّنۢ بَعۡدِهِمۡۖ أَفَتُهۡلِكُنَا بِمَا فَعَلَ ٱلۡمُبۡطِلُونَ
ឬក៏ពួកអ្នកនិយាយថា ពិតប្រាកដណាស់ ជីដូនជីតារបស់ពួកយើងបានធ្វើស្ហ៊ីរិក(នឹងអល់ឡោះ) ហើយពួកយើងគ្រាន់តែជាពូជពង្សជំនាន់ក្រោយពួកគេប៉ុណ្ណោះ។ (ហើយពួកអ្នកនិយាយថា៖) តើព្រះអង្គនឹងបំផ្លាញពួកយើងដោយសារតែទង្វើរបស់ពួកដែលប្រព្រឹត្តខុស(ជំនាន់មុន)ឬ?
アラビア語 クルアーン注釈:
وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلَعَلَّهُمۡ يَرۡجِعُونَ
ហើយក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ សង្ឃឹមថាពួកគេនឹងវិលត្រឡប់(ងាកចេញពីទង្វើស្ហ៊ីរិក)។
アラビア語 クルアーン注釈:
وَٱتۡلُ عَلَيۡهِمۡ نَبَأَ ٱلَّذِيٓ ءَاتَيۡنَٰهُ ءَايَٰتِنَا فَٱنسَلَخَ مِنۡهَا فَأَتۡبَعَهُ ٱلشَّيۡطَٰنُ فَكَانَ مِنَ ٱلۡغَاوِينَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រឱ្យពួកគេ(អម្បូរអ៊ីស្រាអែល)ស្តាប់ចុះនូវរឿងរ៉ាវរបស់បុរសម្នាក់ដែលយើងបានផ្តល់ឱ្យគេនូវសញ្ញាភស្តុតាងរបស់យើង ក៏ប៉ុន្តែគេបែរជាបោះបង់វាចោលទៅវិញ។ ពេលនោះ ស្ហៃតនក៏បានអូសទាញរូបគេឲ្យដើរតាមវា។ ដូច្នេះ រូបគេក៏ស្ថិតចំណោមពួកដែលវង្វេង។
アラビア語 クルアーン注釈:
وَلَوۡ شِئۡنَا لَرَفَعۡنَٰهُ بِهَا وَلَٰكِنَّهُۥٓ أَخۡلَدَ إِلَى ٱلۡأَرۡضِ وَٱتَّبَعَ هَوَىٰهُۚ فَمَثَلُهُۥ كَمَثَلِ ٱلۡكَلۡبِ إِن تَحۡمِلۡ عَلَيۡهِ يَلۡهَثۡ أَوۡ تَتۡرُكۡهُ يَلۡهَثۚ ذَّٰلِكَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۚ فَٱقۡصُصِ ٱلۡقَصَصَ لَعَلَّهُمۡ يَتَفَكَّرُونَ
ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈវា(សញ្ញាភស្តុតាងទាំងនោះ)ជាមិនខាន។ ក៏ប៉ុន្តែ រូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ព្រមទាំងដើរតាមទំនើងចិត្តរបស់ខ្លួនឯង។ ជាការពិតណាស់ បុគ្គលបែបនេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដូច្នោះដែរ ដែលទោះបីជាអ្នកដេញវា ឬក៏លែងវាចោល ក៏វានៅតែលៀនអណ្តាត។ នោះហើយគឺជាការប្រៀបធៀបចំពោះក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិតពិចារណា។
アラビア語 クルアーン注釈:
سَآءَ مَثَلًا ٱلۡقَوۡمُ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَأَنفُسَهُمۡ كَانُواْ يَظۡلِمُونَ
ការប្រៀបធៀបក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ គឺអាក្រក់បំផុត។ ហើយពួកគេគឺជាពួកដែលធ្លាប់បានបំពានលើខ្លួនឯង។
アラビア語 クルアーン注釈:
مَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِيۖ وَمَن يُضۡلِلۡ فَأُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ
ជនណាហើយដែលអល់ឡោះទ្រង់ចង្អុលបង្ហាញនោះ រូបគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញដ៏ពិតប្រាកដ។ រីឯជនណាហើយដែលទ្រង់ធ្វើឱ្យរូបគេវង្វេង ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។
アラビア語 クルアーン注釈:
 
対訳 章: 高壁章
章名の目次 ページ番号
 
クルアーンの対訳 - クメール語対訳 - ルゥワード翻訳事業センター - 対訳の目次

ルゥワード翻訳事業センターとラブワ招待協会およびイスラームコンテンツサービス協会の共訳

閉じる