ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ

XML CSV Excel API
Please review the Terms and Policies

ការបកប្រែអត្ថន័យ ជំពូក​: សូរ៉ោះអាល់អាទីយ៉ាត   អាយ៉ាត់:

សូរ៉ោះអាល់អាទីយ៉ាត

وَٱلۡعَٰدِيَٰتِ ضَبۡحٗا
អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់ នៅក្នុងសមរភូមិ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَٱلۡمُورِيَٰتِ قَدۡحٗا
និងសត្វសេះដែលរត់យ៉ាងលឿនចេញផ្កាភ្លើងតាមក្រចក របស់វា។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَٱلۡمُغِيرَٰتِ صُبۡحٗا
និងសត្វសេះដែលវាបោលសម្រុកទៅខ្មាំងសត្រូវទាំងព្រឹក ព្រលឹម។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَأَثَرۡنَ بِهِۦ نَقۡعٗا
ហើយពួកវាធ្វើឱ្យធូលីហុយទ្រលោមនៅចំពោះមុខពួក សត្រូវ ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَوَسَطۡنَ بِهِۦ جَمۡعًا
ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِنَّ ٱلۡإِنسَٰنَ لِرَبِّهِۦ لَكَنُودٞ
ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់ របស់គេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٞ
ហើយពិតប្រាកដណាស់ គេគឺជាសាក្សីលើរឿងនោះ
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَإِنَّهُۥ لِحُبِّ ٱلۡخَيۡرِ لَشَدِيدٌ
ពីព្រោះគេ គឺជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្ដិយ៉ាង ខ្លាំង។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
۞ أَفَلَا يَعۡلَمُ إِذَا بُعۡثِرَ مَا فِي ٱلۡقُبُورِ
ដូចេ្នះ តើគេមិនដឹងទេឬថា នៅពេលដែលអ្វីៗនៅក្នុងផ្នូរ ត្រូវគេបពោ្ចញមក(ដើម្បីជំនុំជំរះ)?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَحُصِّلَ مَا فِي ٱلصُّدُورِ
និងអ្វីដែលមាននៅក្នុងចិត្ដ(របស់មនុស្ស)នឹងត្រូវគេ លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِنَّ رَبَّهُم بِهِمۡ يَوۡمَئِذٖ لَّخَبِيرُۢ
ពិតប្រាកដណាស់ នៅថ្ងៃនោះម្ចាស់របស់ពួកគេដឹងបំផុត ចំពោះរឿងរ៉ាវរបស់ពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
 
ការបកប្រែអត្ថន័យ ជំពូក​: សូរ៉ោះអាល់អាទីយ៉ាត
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ការបកប្រែអត្ថន័យគម្ពីគួរអានជាភាសាខ្មែរដោយសមាគមអភិវឌ្ឍន៍ខ្មែរអុីស្លាម។ បោះពុម្ព​ក្នុងឆ្នាំ2012

បិទ