Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - សមាគមអភិវឌ្ឍន៍ខ្មែរអុីស្លាម * - សន្ទស្សន៍នៃការបកប្រែ

XML CSV Excel API
Please review the Terms and Policies

ការបកប្រែអត្ថន័យ អាយ៉ាត់: (110) ជំពូក​: អាល់ម៉ាអ៊ីដះ
إِذۡ قَالَ ٱللَّهُ يَٰعِيسَى ٱبۡنَ مَرۡيَمَ ٱذۡكُرۡ نِعۡمَتِي عَلَيۡكَ وَعَلَىٰ وَٰلِدَتِكَ إِذۡ أَيَّدتُّكَ بِرُوحِ ٱلۡقُدُسِ تُكَلِّمُ ٱلنَّاسَ فِي ٱلۡمَهۡدِ وَكَهۡلٗاۖ وَإِذۡ عَلَّمۡتُكَ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَۖ وَإِذۡ تَخۡلُقُ مِنَ ٱلطِّينِ كَهَيۡـَٔةِ ٱلطَّيۡرِ بِإِذۡنِي فَتَنفُخُ فِيهَا فَتَكُونُ طَيۡرَۢا بِإِذۡنِيۖ وَتُبۡرِئُ ٱلۡأَكۡمَهَ وَٱلۡأَبۡرَصَ بِإِذۡنِيۖ وَإِذۡ تُخۡرِجُ ٱلۡمَوۡتَىٰ بِإِذۡنِيۖ وَإِذۡ كَفَفۡتُ بَنِيٓ إِسۡرَٰٓءِيلَ عَنكَ إِذۡ جِئۡتَهُم بِٱلۡبَيِّنَٰتِ فَقَالَ ٱلَّذِينَ كَفَرُواْ مِنۡهُمۡ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ
(ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. ចូរអ្នកចងចាំនៀកម៉ាត់របស់យើងដែលបាន ប្រទានឱ្យអ្នកនិងម្តាយរបស់អ្នក ខណៈដែលយើងបានជួយពង្រឹង អ្នកតាមរយៈជីព្រីល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្សលោក តាំងពីពេលនៅក្នុងអង្រឹង(ទារក)និងពេលអ្នកមានវ័យចំណាស់។ ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្រៀនអ្នកនូវការ សរសេរ និងភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល។ ហើយ (ចូរចងចាំ)នៅពេលដែលអ្នកសូនដីឥដ្ឋទៅជារូបសត្វស្លាប គឺដោយ ការអនុញ្ញាតរបស់យើង បន្ទាប់មកអ្នកក៏ផ្លុំវា ពេលនោះវាក៏ក្លាយជា សត្វពិតប្រាកដភ្លាមដោយការអនុញ្ញាតរបស់យើង។ ហើយអ្នកអាច ព្យាបាលជនពិការភ្នែកពីកំណើតនិងរោគឃ្លង់ដោយការអនុញ្ញាត របស់យើង។ ហើយ(ចូរចងចាំ)នៅពេលដែលអ្នកប្រោសអ្នកស្លាប់ ចេញពីផ្នូរដោយការអនុញ្ញាតរបស់យើង។ ហើយ(ចូរចងចាំ)នៅ ពេលដែលយើងបានរារាំងអំបូរអ៊ីស្រាអែលពី(ការសម្លាប់)អ្នកនៅ ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវមុជីហ្សាត់ជាច្រើនយ៉ាងច្បាស់ លាស់។ ពេលនោះពួកដែលគ្មានជំនឿក្នុងចំណោមពួកគេបែរជា និយាយថាៈ នេះពុំមែនអ្វីក្រៅពីមន្តអាគមឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
 
ការបកប្រែអត្ថន័យ អាយ៉ាត់: (110) ជំពូក​: អាល់ម៉ាអ៊ីដះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - សមាគមអភិវឌ្ឍន៍ខ្មែរអុីស្លាម - សន្ទស្សន៍នៃការបកប្រែ

ចេញផ្សាយដោយសមាគមអភិវឌ្ឍន៍ខ្មែរអុីស្លាម។

បិទ