ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

អ៊ីព្រហ៊ីម

គោល​បំណងនៃជំពូក:
إثبات قيام الرسل بالبيان والبلاغ، وتهديد المعرضين عن اتباعهم بالعذاب.
ទទួលស្គាល់ពីការបំពេញភារកិច្ចរបស់បណ្តាអ្នកនាំសារទាំងឡាយតាមរយៈការបញ្ជាក់ និងផ្សព្វផ្សាយ ហើយនិងគំរាមដល់ពួកដែលងាកចេញមិនព្រមដើរតាមអ្នកនាំសារទាំងនោះពីទណ្ឌកម្ម។ info

external-link copy
1 : 14

الٓرۚ كِتَٰبٌ أَنزَلۡنَٰهُ إِلَيۡكَ لِتُخۡرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذۡنِ رَبِّهِمۡ إِلَىٰ صِرَٰطِ ٱلۡعَزِيزِ ٱلۡحَمِيدِ

អាលីហ្វ ឡាម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។) នេះគឺជាគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីឲ្យអ្នកបញ្ចេញមនុស្សលោកពីភាពគ្មានជំនឿ អវិជ្ជា និងភាពវង្វេង ឆ្ពោះទៅកាន់ការមានជំនឿ ចំណេះដឹង និងការចង្អុលបង្ហាញទៅកាន់សាសនាឥស្លាមតាមការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដែលវាគឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងជាម្ចាស់ដែលអ្វីៗទាំងអស់កោតសរសើរចំពោះទ្រង់។ info
التفاسير: |

external-link copy
2 : 14

ٱللَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَوَيۡلٞ لِّلۡكَٰفِرِينَ مِنۡ عَذَابٖ شَدِيدٍ

អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកគ្រប់គ្រង។ ដូចនេះ ទ្រង់សាកសមនឹងត្រូវបានគេគោរពសក្ការៈតែមួយគត់ដោយគ្មានស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់នោះឡើយ។ ហើយពួកគ្មានជំនឿនឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។ info
التفاسير: |

external-link copy
3 : 14

ٱلَّذِينَ يَسۡتَحِبُّونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجًاۚ أُوْلَٰٓئِكَ فِي ضَلَٰلِۭ بَعِيدٖ

ពួកគ្មានជំនឿដែលឆាកជីវិតលោកិយនិងភាពសប្បាយរីករាយបណ្តោះអាសន្នរបស់វាមានឥទ្ធិពលលើពួកគេជាងជីវិតថ្ងៃបរលោកនិងការសោយសុខជាអមតៈនាថ្ងៃនោះ ហើយពួកគេបានបង្វែរមនុស្សលោកចេញពីមាគ៌ារបស់អល់ឡោះ និងមានបំណងចង់ឲ្យមាគ៌ា(របស់អល់ឡោះ)មានភាពវៀចវេរដើម្បីកុំឲ្យនរណាម្នាក់អាចដើរលើវាបាននោះ ពួកដែលមានលក្ខណៈដូចបានរៀបរាប់នេះ គឺស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយពីការពិត និងភាពត្រឹមត្រូវ។ info
التفاسير: |

external-link copy
4 : 14

وَمَآ أَرۡسَلۡنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوۡمِهِۦ لِيُبَيِّنَ لَهُمۡۖ فَيُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ហើយយើងមិនបានតែងតាំងអ្នកនាំសារណាម្នាក់នោះទេ លើកលែងតែយើងបានតែងតាំងគេ(អ្នកនាំសារ)ជាមនុស្សដែលនិយាយភាសានៃក្រុមរបស់គេ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេ(ក្រុមរបស់អ្នកនាំសារ)ក្នុងការយល់ពីអ្វីដែលអ្នកនាំសារបាននាំមកពីអល់ឡោះជាម្ចាស់។ ហើយយើងក៏មិនបានបញ្ជូនគេ(អ្នកនាំសារ)ដើម្បីបង្ខំពួកគេឲ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាដោយក្តីសប្បុរសរបស់ទ្រង់។ ហើយទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។ info
التفاسير: |

external-link copy
5 : 14

وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَآ أَنۡ أَخۡرِجۡ قَوۡمَكَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ وَذَكِّرۡهُم بِأَيَّىٰمِ ٱللَّهِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّكُلِّ صَبَّارٖ شَكُورٖ

ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីមូសា និងបានពង្រឹងគេតាមរយៈសញ្ញាភស្តុតាងជាច្រើនដែលបង្ហាញទៅលើសច្ចភាពរបស់គេ។ ហើយពិតណាស់ គេគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់របស់គេ។ ហើយយើងបានដាក់បទបញ្ជាដល់គេឲ្យបញ្ចេញក្រុមរបស់គេពីភាពគ្មានជំនឿនិងភាពអវិជ្ជា ទៅកាន់ការមានជំនឿនិងចំណេះដឹង ហើយយើងក៏បានប្រើគេឲ្យរំលឹកក្រុមរបស់គេអំពីថ្ងៃរបស់អល់ឡោះដែលទ្រង់បានប្រទាននូវឧបការគុណទៅលើពួកគេក្នុងថ្ងៃនោះផងដែរ។ ជាការពិតណាស់ នៅក្នុងបណ្តាថ្ងៃទាំងនោះ គឺជាភស្តុតាងដ៏ឧត្តុង្គឧត្តមដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងសមត្ថភាពដ៏ធំធេងរបស់ទ្រង់ ហើយនិងឧបការគុណរបស់ទ្រង់ទៅលើអ្នកមានជំនឿ។ នេះហើយជាអ្វីដែលអ្នកមានការអត់ធ្មត់ក្នុងការគោរពប្រតិបត្តិអល់ឡោះដែលតែងតែថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់នោះអាចទាញយកប្រយោជន៍ពីវាបាន។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• أن المقصد من إنزال القرآن هو الهداية بإخراج الناس من ظلمات الباطل إلى نور الحق.
• ជាការពិតណាស់ គោលបំណងនៃការបញ្ចុះគម្ពីរគួរអាននោះ គឺដើម្បីចង្អុលបង្ហាញដល់មនុស្សលោក តាមរយៈការបញ្ចេញពួកគេពីភាពងងឹតសូន្យសុងនៃប្រការមិនពិត ទៅកាន់ពន្លឺនៃសេក្តីពិត។ info

• إرسال الرسل يكون بلسان أقوامهم ولغتهم؛ لأنه أبلغ في الفهم عنهم، فيكون أدعى للقبول والامتثال.
• ការបញ្ជូនអ្នកនាំសារទាំងឡាយ គឺទៅតាមភាសានៃក្រុមរបស់ពួកគេ ព្រោះវាជួយឲ្យពួកគេ(ក្រុមរបស់អ្នកនាំសារ)មានភាពងាយស្រួលក្នុងការយល់ពីពួកគេ(អ្នកនាំសារ)។ info

• وظيفة الرسل تتلخص في إرشاد الناس وقيادتهم للخروج من الظلمات إلى النور.
• តួនាទីរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺចង្អុលបង្ហាញមនុស្សនិងដឹកនាំពួកគេ រំដោះពួកគេចេញពីភាពងងឹតទៅរកពន្លឺ។ info

external-link copy
6 : 14

وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِ ٱذۡكُرُواْ نِعۡمَةَ ٱللَّهِ عَلَيۡكُمۡ إِذۡ أَنجَىٰكُم مِّنۡ ءَالِ فِرۡعَوۡنَ يَسُومُونَكُمۡ سُوٓءَ ٱلۡعَذَابِ وَيُذَبِّحُونَ أَبۡنَآءَكُمۡ وَيَسۡتَحۡيُونَ نِسَآءَكُمۡۚ وَفِي ذَٰلِكُم بَلَآءٞ مِّن رَّبِّكُمۡ عَظِيمٞ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបានអនុវត្តន៍តាមបទបញ្ជានៃម្ចាស់របស់គាត់ ដោយគាត់បានពោលទៅកាន់ក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រាអែល ជាការរំលឹកពួកគេពីឧបកការគុណរបស់អល់ឡោះចំពោះពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នក ខណៈដែលទ្រង់បានសង្គ្រោះពួកអ្នកឲ្យរួចផុតពីបក្សពួករបស់ហ្វៀរអោន ហើយទ្រង់បានផ្តល់សុវត្ថិភពដល់ពួកអ្នកពីកលល្បិចរបស់ពួកគេ ដែលពួកគេបានឲ្យពួកអ្នកភ្លក្សរសជាតិទារុណកម្មដ៏អាក្រក់(ព្រៃផ្សៃ)បំផុត ដោយពួកគេ(បក្សពួកហ្វៀរអោន)បានសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នកដើម្បីកុំឲ្យមានក្មេងប្រុសណាម្នាក់(នៅថ្ងៃអនាគត)អាចត្រួតត្រាទៅលើអំណាចរបស់ហ្វៀរអោនបាន ហើយពួកគេទុកជីវិតឲ្យកូនស្រីទាំងឡាយរបស់ពួកអ្នកឲ្យរស់រានមានជីវិតដើម្បីធ្វើឲ្យពួកនាងទទួលរងនូវភាពអាម៉ាស និងអាប់ឱន(ដោយការយកពួកនាងធ្វើជាអ្នកបម្រើ)។ ហើយនៅក្នុងទង្វើរបស់ពួកគេនេះ គឺជាការសាកល្បងដ៏ធំធេងចំពោះពួកអ្នកលើការអត់ធ្មត់។ ហើយទ្រង់បានតបស្នងចំពោះការអត់ធ្មត់របស់ពួកអ្នកលើការសាកល្បងនេះវិញ ដោយរំដោះពួកអ្នកចេញពីកលល្បិចរបស់បក្សពួកហ្វៀរអោន។ info
التفاسير: |

external-link copy
7 : 14

وَإِذۡ تَأَذَّنَ رَبُّكُمۡ لَئِن شَكَرۡتُمۡ لَأَزِيدَنَّكُمۡۖ وَلَئِن كَفَرۡتُمۡ إِنَّ عَذَابِي لَشَدِيدٞ

ហើយព្យាការីមូសាបានពោលទៅកាន់ពួកគេទៀតថាៈ ចូរពួកអ្នកចងចាំ នៅពេលដែលម្ចាស់របស់ពួកអ្នកបានប្រកាសប្រាប់ដល់ពួកអ្នកឲ្យបានដឹងយ៉ាងច្បាស់ថាៈ ប្រសិនបើពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នកដូចដែលបានរៀបរាប់មកនេះ ទ្រង់ពិតជានឹងបន្ថែមនូវឧបការគុណនិងការប្រោសប្រទានរបស់ទ្រង់ដល់ពួកអ្នកថែមទៀត។ តែប្រសិនបើពួកអ្នកប្រឆាំង(រមិលគុណ)នឹងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នក ហើយមិនថ្លែងអំណរគុណចំពោះវានោះ ពិតណាស់ទណ្ឌកម្មរបស់ទ្រង់ គឺធ្ងន់ធ្ងរបំផុតសម្រាប់ជនទាំងឡាយណាដែលរមិលគុណចំពោះឧបការគុណរបស់ទ្រង់ ហើយមិនថ្លែងអំណរគុណចំពោះវាទេនោះ។ info
التفاسير: |

external-link copy
8 : 14

وَقَالَ مُوسَىٰٓ إِن تَكۡفُرُوٓاْ أَنتُمۡ وَمَن فِي ٱلۡأَرۡضِ جَمِيعٗا فَإِنَّ ٱللَّهَ لَغَنِيٌّ حَمِيدٌ

ហើយព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើពួកអ្នក រួមទាំងអ្នកដែលនៅលើផែនដីទាំងនេះទាំងអស់នាំគ្នាប្រឆាំង(នឹងអល់ឡោះ)នោះ ពិតណាស់ គ្រោះថ្នាក់នៃការប្រឆាំងរបស់ពួកអ្នក គឺត្រឡប់ទៅកាន់ពួកអ្នកវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់ដោយខ្លួនរបស់ទ្រង់ផ្ទាល់ ជាអ្នកដែលគេចាំបាច់ត្រូវទទួលបាននូវការកោតសរសើរដោយខ្លួនរបស់ទ្រង់ផ្ទាល់។ ការមានជំនឿរបស់អ្នកដែលមានជំនឿនោះ គឺពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ទ្រង់ឡើយ ហើយការប្រឆាំងក្រុមអ្នកដែលគ្មានជំនឿនោះ ក៏មិនផ្តល់នូវគ្រោះថ្នាក់អ្វីដល់ទ្រង់នោះដែរ។ info
التفاسير: |

external-link copy
9 : 14

أَلَمۡ يَأۡتِكُمۡ نَبَؤُاْ ٱلَّذِينَ مِن قَبۡلِكُمۡ قَوۡمِ نُوحٖ وَعَادٖ وَثَمُودَ وَٱلَّذِينَ مِنۢ بَعۡدِهِمۡ لَا يَعۡلَمُهُمۡ إِلَّا ٱللَّهُۚ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَرَدُّوٓاْ أَيۡدِيَهُمۡ فِيٓ أَفۡوَٰهِهِمۡ وَقَالُوٓاْ إِنَّا كَفَرۡنَا بِمَآ أُرۡسِلۡتُم بِهِۦ وَإِنَّا لَفِي شَكّٖ مِّمَّا تَدۡعُونَنَآ إِلَيۡهِ مُرِيبٖ

តើដំណឹងនៃការវិនាសអន្តរាយរបស់ប្រជាជាតិដែលបដិសេធជំនាន់មុនពួកអ្នក(ឱពួកគ្មានជំនឿ)មិនបានមកដល់ពួកអ្នកទេឬ ដែលពួកទាំងនោះមាន ក្រុមរបស់ព្យាការីនួហ ក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ក្រុមសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ព្រមទាំងប្រជាជាតិជាច្រើនទៀតដែលបានមកបន្ទាប់ពីពួកគេ ដែលពួកគេមានចំនួនច្រើនដែលគ្មាននរណាម្នាក់ដឹងពីចំនួនរបស់ពួកគេក្រៅពីអល់ឡោះនោះ? បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបានយកដៃរបស់ពួកគេដាក់ក្នុងមាត់និងខាំម្រាមដៃរបស់ពួកគេដោយកំហឹងចំពោះអ្នកនាំសារទៅវិញ ហើយពួកគេបាននិយាយទៅកាន់អ្នកនាំសាររបស់ពួកគេថាៈ ពិតប្រាកដណាស់ ពួកយើងគ្មានជំនឿចំពោះអ្វីដែលគេបានបញ្ជូនវាមកជាមួយពួកអ្នកឡើយ ហើយពិតណាស់ ពួកយើងមានភាពមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។ info
التفاسير: |

external-link copy
10 : 14

۞ قَالَتۡ رُسُلُهُمۡ أَفِي ٱللَّهِ شَكّٞ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يَدۡعُوكُمۡ لِيَغۡفِرَ لَكُم مِّن ذُنُوبِكُمۡ وَيُؤَخِّرَكُمۡ إِلَىٰٓ أَجَلٖ مُّسَمّٗىۚ قَالُوٓاْ إِنۡ أَنتُمۡ إِلَّا بَشَرٞ مِّثۡلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتُونَا بِسُلۡطَٰنٖ مُّبِينٖ

បណ្តាអ្នកនាំសាររបស់ពួកគេបាននិយាយតបទៅកាន់ពួកគេវិញថាៈ តើការមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងការទទួលយកទ្រង់តែមួយគត់ដើម្បីគោរពសក្ការៈនោះ ពួកអ្នកមានការសង្ស័យឬ ខណៈដែលទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងជាអ្នកដែលបង្កើតផែនដី ហើយធ្វើឲ្យវាទាំងពីរកើតមានឡើងដោយគ្មានគំរូពីមុនមកសោះនោះ? ទ្រង់អំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះទ្រង់(តែមួយគត់) ដើម្បីទ្រង់លុបលាងបាបកម្មរបស់ពួកអ្នកពីមុន ហើយទ្រង់ពន្យារពេលដល់ពួកអ្នករហូតដល់ពេលវេលាកំណត់នៃអាយុជីវិតរបស់ពួកអ្នកនៅក្នុងឆាកជីវិតលោកិយ(បានមកដល់)។ ក្រុមរបស់ពួកគេបាននិយាយទៅកាន់ពួកគេវិញថាៈ ពួកអ្នកគ្រាន់តែជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ដោយពួកអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ពួកអ្នកចង់បង្វែរពួកយើងពីការគោរពសក្ការៈចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកនាំមកឲ្យពួកយើងនូវភស្តុតាងដ៏ច្បាស់លាស់មួយដែលបង្ហាញទៅលើភាពស្មោះត្រង់របស់ពួកអ្នកចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ពួកអ្នក គឺពិតជាអ្នកនាំសារពីអល់ឡោះមកកាន់ពួកយើងពិតមែន។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• من وسائل الدعوة تذكير المدعوين بنعم الله تعالى عليهم، خاصة إن كان ذلك مرتبطًا بنعمة كبيرة، مثل نصر على عدوه أو نجاة منه.
• ក្នុងចំណោមវិធីសាស្ត្រនៃការអំពាវនាវនោះ គឺការរំលឹកដល់អ្នកដែលត្រូវអំពាវនាវនោះពីឧបការគុណរបស់អល់ឡោះចំពោះពួកគេ ជាពិសេស ប្រសិនបើនោះផ្សាភ្ជាប់នឹងឧបការគុណដ៏ធំធេង ដូចជាការមានជ័យជម្នះលើសត្រូវ ឬការរួចផុតពីសត្រូវជាដើម។ info

• من فضل الله تعالى أنه وعد عباده مقابلة شكرهم بمزيد الإنعام، وفي المقابل فإن وعيده شديد لمن يكفر به.
• ក្នុងចំណោមភាពសប្បុរសរបស់អល់ឡោះនោះ គឺទ្រង់សន្យាចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលចេះថ្លែងអំណរគុណ(ដឹងគុណ)ចំពោះឧបការគុណតបស់ទ្រង់នូវការបន្ថែមនូវឧបការគុណនោះដល់ពួកគេថែមទៀត។ ដូចគ្នាដែរ ទ្រង់បានព្រមាននូវទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះជនណាដែលប្រឆាំង(រមិលគុណ)ចំពោះឧបការគុណរបស់ទ្រង់។ info

• كفر العباد لا يضر اللهَ البتة، كما أن إيمانهم لا يضيف له شيئًا، فهو غني حميد بذاته.
• ការប្រឆាំងរបស់ខ្ញុំបម្រើអល់ឡោះនោះ គឺមិនបានផ្តល់គ្រោះថ្នាក់អ្វីដល់អល់ឡោះបន្តិចណាឡើយ។ ដូចគ្នាដែរ ការរមានជំនឿរបស់ពួកគេ ក៏មិនបានបន្ថែមអ្វីដល់ទ្រង់នោះដែរ ពីព្រោះទ្រង់មហាមានលើសលប់ដែលជាទីកោតសរសើរបំផុតដោយខ្លួនរបស់ទ្រង់ផ្ទាល់។ info

external-link copy
11 : 14

قَالَتۡ لَهُمۡ رُسُلُهُمۡ إِن نَّحۡنُ إِلَّا بَشَرٞ مِّثۡلُكُمۡ وَلَٰكِنَّ ٱللَّهَ يَمُنُّ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَمَا كَانَ لَنَآ أَن نَّأۡتِيَكُم بِسُلۡطَٰنٍ إِلَّا بِإِذۡنِ ٱللَّهِۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ

បណ្តាអ្នកនាំសាររបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ ពួកយើងគ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នករាល់គ្នាដែរ ហើយពួកយើងមិនបដិសេធនូវភាព(ជាមនុស្ស)ដូចគ្នានឹងពួកអ្នកនេះនោះទេ ក៏ប៉ុន្តែ ភាពដូចគ្នានេះ មិនចាំបាច់ត្រូវតែដូចគ្នាគ្រប់អ្វីៗទាំងអស់នោះទេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកតម្កើងដោយការប្រោសប្រទានជាពិសេសរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយអល់ឡោះបានជ្រើសរើសពួកគេធ្វើជាអ្នកនាំសារទៅកាន់មនុស្សលោក។ ហើយពួកយើងពុំអាចនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកអ្នកតាមការស្នើសុំរបស់ពួកអ្នកនោះទេ លើកលែងតែដោយចេតនារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ជាការពិតណាស់ ការនាំមក(នូវសញ្ញាភស្តុតាង)នេះ គឺមិនមែនស្ថិតក្រោមដែនសមត្ថភាពរបស់ពួកយើង(ដែលជាអ្នកនាំសារ)ឡើយ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់តែមួយគត់ដែលមានសមត្ថភាពចំពោះរឿងនោះ ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្តរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។ info
التفاسير: |

external-link copy
12 : 14

وَمَا لَنَآ أَلَّا نَتَوَكَّلَ عَلَى ٱللَّهِ وَقَدۡ هَدَىٰنَا سُبُلَنَاۚ وَلَنَصۡبِرَنَّ عَلَىٰ مَآ ءَاذَيۡتُمُونَاۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُتَوَكِّلُونَ

តើមានអ្វីមួយដែលរារាំងពួកយើង ឬជាលេសមិនឲ្យពួកយើងប្រគល់ការទុកចិត្តទៅចំពោះទ្រង់នោះ? ជាការពិតណាស់ ទ្រង់បានចង្អុលបង្ហាញពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវនិងច្បាស់លាស់ ហើយពួកយើងត្រូវតែអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកអ្នកមកលើពួកយើងដោយការបដិសេធ និងការសើចចំអកនេះ។ ហើយចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តប្រគល់ការទុកចិត្តនូវរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។ info
التفاسير: |

external-link copy
13 : 14

وَقَالَ ٱلَّذِينَ كَفَرُواْ لِرُسُلِهِمۡ لَنُخۡرِجَنَّكُم مِّنۡ أَرۡضِنَآ أَوۡ لَتَعُودُنَّ فِي مِلَّتِنَاۖ فَأَوۡحَىٰٓ إِلَيۡهِمۡ رَبُّهُمۡ لَنُهۡلِكَنَّ ٱلظَّٰلِمِينَ

ហើយនៅពេលដែលពួកគេអសមត្ថភាពក្នុងការជជែករកខុសត្រូវជាមួយបណ្តាអ្នកនាំសាររបស់ពួកគេ ពួកប្រឆាំងក្នុងចំណោមក្រុមទាំងឡាយរបស់បណ្តាអ្នកនាំសារទាំងនោះបាននិយាយថាៈ យើងពិតជានឹងបណ្តេញពួកអ្នកចេញពីភូមិស្រុករបស់ពួកយើង ឬក៏ពួកអ្នកត្រូវតែបោះបង់សាសនារបស់ពួកអ្នក ហើយវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ពេលនោះ អល់ឡោះជាម្ចាស់បានផ្តល់វ៉ាហ៊ីទៅកាន់បណ្តាអ្នកនាំសារទាំងនោះដើម្បីជាការពង្រឹងដល់ពួកគេថាៈ យើងពិតជានឹងបំផ្លាញពួកបំពានដែលជាពួកប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ជាមិនខាន។ info
التفاسير: |

external-link copy
14 : 14

وَلَنُسۡكِنَنَّكُمُ ٱلۡأَرۡضَ مِنۢ بَعۡدِهِمۡۚ ذَٰلِكَ لِمَنۡ خَافَ مَقَامِي وَخَافَ وَعِيدِ

ហើយយើងនឹងឲ្យពួកអ្នក(ឱបណ្តាអ្នកនាំសារនិងអ្នកដែលតាមពួកអ្នក)រស់នៅលើទឹកដីនេះក្រោយពីការបំផ្លាញពួកគេ(ឲ្យវិនាសអន្តរាយ)។ ការបំផ្លាញពួកប្រឆាំងដែលជាពួកបដិសេធ និងការផ្តល់ឲ្យបណ្តាអ្នកនាំសាររបស់ពួកគេនិងអ្នកដែលមានជំនឿបានរស់នៅលើទឹកដីរបស់ពួកគេ(ពួកបំពាន)ក្រោយពីការបំផ្លិចបំផ្លាញពួកគេដែលបានលើកឡើងនោះ គឺសម្រាប់អ្នកដែលដឹងពីភាពធំធេងរបស់យើង និង(ដឹងពី)ការឃ្លាំមើលរបស់យើងចំពោះគេ ហើយនិងភ័យខ្លាចការព្រមានពីទណ្ឌកម្មរបស់យើងចំពោះគេ។ info
التفاسير: |

external-link copy
15 : 14

وَٱسۡتَفۡتَحُواْ وَخَابَ كُلُّ جَبَّارٍ عَنِيدٖ

ហើយបណ្តាអ្នកនាំសារទាំងនោះក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេ ដោយសុំឲ្យទ្រង់ជួយពួកគេឲ្យមានជ័យជម្នះលើសត្រូវរបស់ពួកគេ។ ហើយការខាតបង់ គឺសម្រាប់រាល់ពួកដែលក្អេងក្អាង ចចេសរឹងរូសមិនទទួលយកការពិតដោយគេមិនដើរតាមវា(ការពិត) ទោះបីជាវាបានស្តែងចេញចំពោះគេក៏ដោយនោះ។ info
التفاسير: |

external-link copy
16 : 14

مِّن وَرَآئِهِۦ جَهَنَّمُ وَيُسۡقَىٰ مِن مَّآءٖ صَدِيدٖ

នៅថ្ងៃបរលោក នៅពីមុខជនក្អេងក្អាងរូបនោះ គឺនរកជើហាន់ណាំ ដែលវាគឺជាកន្លែងដែលគេត្រៀមទុកសម្រាប់រូបគេ ហើយនៅក្នុងឋាននរកនោះ គេនឹងឲ្យជននោះផឹកនូវទឹកខ្ទុះឈាមដែលហូរចេញពីពួកឋាននរក ប៉ុន្តែវាមិនបានធ្វើឲ្យរូបគេបាត់ស្រេកនោះទេ។ ពិតប្រាកដណាស់ រូបគេនៅតែត្រូវបានគេដាក់ទណ្ឌកម្មដោយការធ្វើឲ្យស្រេកទឹក ហើយនិងប្រភេទនៃទណ្ឌកម្មផ្សេងៗជាច្រើនទៀត។ info
التفاسير: |

external-link copy
17 : 14

يَتَجَرَّعُهُۥ وَلَا يَكَادُ يُسِيغُهُۥ وَيَأۡتِيهِ ٱلۡمَوۡتُ مِن كُلِّ مَكَانٖ وَمَا هُوَ بِمَيِّتٖۖ وَمِن وَرَآئِهِۦ عَذَابٌ غَلِيظٞ

រូបគេទ្រាំផឹកវា(ទឹកខ្ទុះឈាម)ទាំងលំបាកម្តងហើយម្តងទៀត ដោយសារតែភាពល្វីងជូចត់ កម្តៅដ៏ខ្លាំង និងក្លិនដ៏ស្អុយអាក្រក់របស់វា ប៉ុន្តែគេមិនអាចលេបវាចូលនោះឡើយ។ ហើយសេចក្តីស្លាប់មកដល់គេគ្រប់ទិសទីទាំងអស់ដោយសារតែការទទួលរងនូវទណ្ឌកម្មដ៏សែនខ្លាំងក្លា ក៏ប៉ុន្តែ វាមិនមែនជាសេចក្តីស្លាប់ដែលអាចឲ្យពួកគេសម្រាក(ស្រាកស្រាន្តពីទណ្ឌកម្ម)បាននោះឡើយ។ ផ្ទុយទៅវិញ រូបគេនៅតែនៅមានជីវិតដោយទទួលនូវទណ្ឌកម្មដដែល។ ហើយនៅពីមុខជននោះ គឺទណ្ឌកម្មដ៏សែនខ្លោចផ្សាផ្សេងទៀតដែលនៅរង់ចាំរូបគេ។ info
التفاسير: |

external-link copy
18 : 14

مَّثَلُ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡۖ أَعۡمَٰلُهُمۡ كَرَمَادٍ ٱشۡتَدَّتۡ بِهِ ٱلرِّيحُ فِي يَوۡمٍ عَاصِفٖۖ لَّا يَقۡدِرُونَ مِمَّا كَسَبُواْ عَلَىٰ شَيۡءٖۚ ذَٰلِكَ هُوَ ٱلضَّلَٰلُ ٱلۡبَعِيدُ

ការប្រៀបធៀបអំពើល្អដែលពួកគ្មានជំនឿបានសាង ដូចជាការបរិច្ចាគទាន ការធ្វើល្អ និងការមានក្តីមេត្តាករុណាចំពោះអ្នកទន់ខ្សោយនោះ ទង្វើរបស់ពួកគេប្រៀបបាននឹងធូលីដែលត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរាដ៏ខ្លាំងមួយដោយបានបក់បោកនាំយកវា(ធូលី)ទៅយ៉ាងខ្លាំង ហើយធ្វើឲ្យវាត្រូវរាយប៉ាយគ្រប់ទីកន្លែង រហូតដល់គ្មានបន្សល់ស្លាកស្នាមអ្វីបន្តិចឡើយ។ បែបនេះឯង ទង្វើរបស់ពួកគ្មានជំនឿដែលពួកគេបានសាងនោះ គឺគ្មានបានផ្តល់ផលប្រយោជន៍អ្វីដល់អ្នកដែលបានសាងវាឡើយនៅថ្ងែបរលោក។ ទង្វើដែលគ្មានមូលដ្ឋានស្ថិតនៅលើជំនឿបែបនេះ គឺជាការរង្វេងដ៏សែនឆ្ងាយពីមាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• أن الأنبياء والرسل بشرٌ من بني آدم، غير أن الله تعالى فضلهم بحمل الرسالة واصطفاهم لها من بين بني آدم.
• ជាការពិតណាស់ បណ្តាព្យាការីនិងអ្នកនាំសារទាំងឡាយ ពួកគេគឺជាមនុស្សលោកក្នុងចំណោមកូនចៅអាហ្ទាំ គ្រាន់តែពួកគេត្រូវបានអល់ឡោះជាម្ចាស់ផ្តល់លក្ខណៈពិសេសដល់ពួកគេតាមរយៈការទទួលបាននូវសារ និងត្រូវបានអល់ឡោះជ្រើសរើសពួកគេពីក្នុងចំណោមកូនចៅអាហ្ទាំសម្រាប់ឲ្យទទួលនូវសារនេះ។ info

• على الداعية الذي يريد التغيير أن يتوقع أن هناك صعوبات جَمَّة سوف تقابله، ومنها الطرد والنفي والإيذاء القولي والفعلي.
• ចាំបាច់លើអ្នកដែលអំពាវនាវដែលចង់កែប្រែមនុស្សទៅរកភាពត្រឹមត្រូវ គឺត្រូវជឿជាក់ថា ពិតប្រាកដណាស់ មានការលំបាកជាច្រើនទៀតដែលពួកគេអាចនឹងត្រូវជួបប្រទះវា ក្នុងនោះមានដូចជាការបណ្តេញចេញ ការបដិសេធ និងការធ្វើទុក្ខបុកម្នេញទាំងពាក្យសម្តី និងកាយវិការ។ info

• أن الدعاة والصالحين موعودون بالنصر والاستخلاف في الأرض.
• ពិតណាស់ អ្នកដែលអំពាវនាវ និងអ្នកដែលសាងទង្វើកុសល គឺនឹងត្រូវបានគេសន្យាផ្តល់ជំនួយ និងឲ្យពួកគេគ្រប់គ្រងនៅលើផែនដីនេះ។ info

• بيان إبطال أعمال الكافرين الصالحة، وعدم اعتبارها بسبب كفرهم.
• បញ្ជាក់អំពីភាពអសាបង់នៃទង្វើកុសលរបស់ពួកគ្មានជំនឿ និងមិនត្រូវចាត់ទុកវាថាជាទង្វើកុសលនោះទេ ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។ info

external-link copy
19 : 14

أَلَمۡ تَرَ أَنَّ ٱللَّهَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَأۡتِ بِخَلۡقٖ جَدِيدٖ

តើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដីយ៉ាងពិតប្រាកដនោះ? ជាការពិតណាស់ ទ្រង់មិនបានបង្កើតវាទាំងពីរនេះជាការលេងសើច(ទទេៗ)នោះទេ។ ហើយប្រសិនបើទ្រង់មានចេតនាចង់ឲ្យពួកអ្នក(ឱមនុស្សទាំងឡាយ)វិនាសអន្តរាយ ហើយនាំមកនូវម៉ាខ្លូកផ្សេងទៀតដែលពួកគេគោរពសក្ការៈចំពោះទ្រង់និងប្រតិបត្តិទ្រង់មកជំនួសពួកអ្នកនោះ ទ្រង់ប្រាកដនឹងធ្វើឲ្យពួកអ្នកវិនាសហើយនាំមកនូវម៉ាខ្លូកផ្សេងទៀតដែលគោរពសក្ការៈចំពោះទ្រង់និងប្រតិបត្តិទ្រង់ជាមិនខាន។ ជាការពិតណាស់ វាជាការងារមួយដែលងាយស្រួលបំផុតចំពោះទ្រង់។ info
التفاسير: |

external-link copy
20 : 14

وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٖ

ហើយការបំផ្លាញពួកអ្នកនិងនាំមកនូវម៉ាខ្លូកផ្សេងទៀតក្រៅពីពួកអ្នកនោះ មិនមែនជារឿងដែលទ្រង់អសមត្ថភាពនោះទេ។ ពិតប្រាកដណាស់ ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ info
التفاسير: |

external-link copy
21 : 14

وَبَرَزُواْ لِلَّهِ جَمِيعٗا فَقَالَ ٱلضُّعَفَٰٓؤُاْ لِلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا كُنَّا لَكُمۡ تَبَعٗا فَهَلۡ أَنتُم مُّغۡنُونَ عَنَّا مِنۡ عَذَابِ ٱللَّهِ مِن شَيۡءٖۚ قَالُواْ لَوۡ هَدَىٰنَا ٱللَّهُ لَهَدَيۡنَٰكُمۡۖ سَوَآءٌ عَلَيۡنَآ أَجَزِعۡنَآ أَمۡ صَبَرۡنَا مَا لَنَا مِن مَّحِيصٖ

ហើយម៉ាខ្លូកទាំងអស់នឹងចេញពីផ្នូររបស់ពួកគេឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់នាថ្ងៃសន្យា(ថ្ងៃបរលោក)។ ហើយពួកទន់ខ្សោយដែលជាអ្នកដើរតាមគេ បាននិយាយទៅកាន់ពួកចៅហ្វាយនាយដែលជាមេដឹកនាំថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានដើរតាមពួកអ្នក ដោយពួកយើងគោរពតាមបទបញ្ជាទាំងឡាយរបស់ពួកអ្នក ហើយពួកយើងឈប់(មិនប្រព្រឹត្ត)នូវអ្វីដែលពួកអ្នកបានហាមឃាត់។ ដូច្នេះ តើពួកអ្នកអាចការពារពួកយើងពីទណ្ឌកម្មរបស់អល់ឡោះបន្តិចបានដែរឬទេ? ពួកចៅហ្វាយនាយដែលជាពួកមេដឹកនាំបានតបវិញថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញយើងទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ យើងក៏នឹងចង្អុលបង្ហាញពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវដែរ ហើយពួកយើងនឹងរួចផុតពីទណ្ឌកម្មរបស់អល់ឡោះទាំងអស់គ្នាមិនខាន។ ក៏ប៉ុន្តែ ពួកយើងបានវង្វេង។ ដូច្នេះ ពួកយើងក៏ធ្វើឲ្យពួកអ្នកង្វេងដែរ។ វាមិនខុសគ្នាទេចំពោះពួកយើងនិងពួកអ្នក ទោះបីជាពួកយើងត្អូញត្អែរចំពោះការទទួលរងនូវទណ្ឌកម្ម ឬពួកយើងទ្រាំអត់ធ្មត់ក៏ដោយ ក៏ពួកយើងគ្មានកន្លែងដែលអាចរត់គេចពីទណ្ឌកម្មនេះបានដែរ។ info
التفاسير: |

external-link copy
22 : 14

وَقَالَ ٱلشَّيۡطَٰنُ لَمَّا قُضِيَ ٱلۡأَمۡرُ إِنَّ ٱللَّهَ وَعَدَكُمۡ وَعۡدَ ٱلۡحَقِّ وَوَعَدتُّكُمۡ فَأَخۡلَفۡتُكُمۡۖ وَمَا كَانَ لِيَ عَلَيۡكُم مِّن سُلۡطَٰنٍ إِلَّآ أَن دَعَوۡتُكُمۡ فَٱسۡتَجَبۡتُمۡ لِيۖ فَلَا تَلُومُونِي وَلُومُوٓاْ أَنفُسَكُمۖ مَّآ أَنَا۠ بِمُصۡرِخِكُمۡ وَمَآ أَنتُم بِمُصۡرِخِيَّ إِنِّي كَفَرۡتُ بِمَآ أَشۡرَكۡتُمُونِ مِن قَبۡلُۗ إِنَّ ٱلظَّٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٞ

ហើយនៅពេលដែលបណ្តាអ្នកឋានសួគ៌បានចូលក្នុងឋានសួគ៌អស់ ហើយពួកឋាននរកបានចូលឋាននរកអស់ អ៊ីព្លិសបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺការសន្យាមួយដែលពិតប្រាកដ។ ដូច្នេះ ទ្រង់ក៏បានតបស្នងឲ្យពួកអ្នកចំពោះអ្វីដែលទ្រង់បានសន្យាជាមួយពួកអ្នក(ពិតប្រាកដមែន)។ ចំណែកខ្ញុំវិញ ខ្ញុំបានសន្យាជាមួយពួកអ្នក ដែលជាការសន្យាមួយដែលភូតកុហក(ជាការសន្យាបោកប្រាស់)។ ដូចនេះ ខ្ញុំក៏មិនអាចគោរពតាមនូវអ្វីដែលខ្ញុំបានសន្យាជាមួយពួកអ្នកនោះដែរ។ ខ្ញុំគ្មានអំណាចអ្វីដែលអាចគាបសង្កត់បង្ខិតបង្ខំពួកអ្នកនៅក្នុងលោកិយឲ្យពួកអ្នកប្រឆាំង និងវង្វេងឡើយ ប៉ុន្តែខ្ញុំគ្រាន់តែអំពាវនាវពួកអ្នកទៅកាន់ការប្រឆាំង ហើយខ្ញុំបានតុបតែងលម្អដល់ពួកអ្នកនូវទង្វើបាបកម្មទាំងឡាយ(ឲ្យមើលទៅឃើញថាល្អ)ប៉ុណ្ណោះ តែពួកអ្នករួសរាន់មកគោរពតាមខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំបន្ទោសខ្ញុំឲ្យសោះចំពោះអ្វីដែលបានកើតឡើងចំពោះពួកអ្នកនៃការវង្វេងនោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ ទើបវាសាកសមត្រូវបន្ទោសជាង។ ខ្ញុំមិនមែនជាអ្នកដែលអាចជួយការពារពួកអ្នកពីទណ្ឌកម្មបាននោះឡើយ ហើយពួកអ្នកក៏មិនមែនជាអ្នកដែលអាចជួយការពារខ្ញុំពីទណ្ឌកម្មបាននោះដែរ។ ជាការពិតណាស់ ខ្ញុំបានដកខ្លួនចេញពីការដែលពួកអ្នកយកខ្ញុំធ្វើជាដៃគូជាមួយអល់ឡោះក្នុងការគោរពសក្ការៈហើយ។ ពិតប្រាកដណាស់ ពួកដែលបំពាន(ដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនៅក្នុងលោកិយ និងការប្រឆាំងនឹងទ្រង់នោះ) ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនាថ្ងៃបរលោក។ info
التفاسير: |

external-link copy
23 : 14

وَأُدۡخِلَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا بِإِذۡنِ رَبِّهِمۡۖ تَحِيَّتُهُمۡ فِيهَا سَلَٰمٌ

ផ្ទុយពីកន្លែងវិលត្រឡប់របស់ដែលពួកបំពាន(ទាំងនោះ) គេនឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ពួកគេរស់នៅទីនោះជាអមតៈដោយការអនុញ្ញាតពីម្ចាស់របស់ពួកគេ និងអានុភាពរបស់ទ្រង់។ ពួកគេផ្តល់ការស្វាគមន៍ចំពោះគ្នាទៅវិញទៅមក។ ហើយម៉ាឡាអ៊ីកាត់ និង(អល់ឡោះ)ម្ចាស់របស់ពួកគេបានស្វាគមន៍ពួកគេដោយពាក្យសាឡាម(សន្តិភាព)។ info
التفاسير: |

external-link copy
24 : 14

أَلَمۡ تَرَ كَيۡفَ ضَرَبَ ٱللَّهُ مَثَلٗا كَلِمَةٗ طَيِّبَةٗ كَشَجَرَةٖ طَيِّبَةٍ أَصۡلُهَا ثَابِتٞ وَفَرۡعُهَا فِي ٱلسَّمَآءِ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើអល់ឡោះជាម្ចាស់ទ្រង់លើកឧទាហរណ៍យ៉ាងដូចម្តេចចំពោះកាលីម៉ះតាវហេទ(ពាក្យដែលទទួលស្គាល់ពីភាពជាម្ចាស់តែមួយរបស់អល់ឡោះ) នោះគឺ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ខណៈដែលទ្រង់បានប្រៀបធៀបវាទៅនឹងដើមឈើដ៏ល្អមួយដើម នោះគឺដើមល្មើ ដែលមានឫសរបស់វាចាក់ចូលទៅក្នុងដីយ៉ាងមាំ ដោយស្រូបយកទឹកតាមរយៈរឹសដ៏ល្អរបស់វា ហើយមែកធាងរបស់វាចាក់ឆ្ពោះទៅលើមេឃ ដោយវាស្រូបយកទឹកសន្សើម និងស្រូបយកខ្យល់បរិសុទ្ធនោះ? info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• بيان سوء عاقبة التابع والمتبوع إن اجتمعا على الباطل.
• បញ្ជាក់អំពីលទ្ធផលដ៏អាក្រក់របស់អ្នកដែលដើរតាមគេ និងអ្នកដែលគេដើរតាម(ពួកមេដឹកនាំ)ប្រសិនបើពួកគេទាំងពីរស្ថិតនៅលើមាគ៌ាដែលមិនត្រឹមត្រូវ។ info

• بيان أن الشيطان أكبر عدو لبني آدم، وأنه كاذب مخذول ضعيف، لا يملك لنفسه ولا لأتباعه شيئًا يوم القيامة.
• បញ្ជាក់ថា ជាការពិតណាស់ ស្ហៃតន គឺជាសត្រូវដ៏ធំបំផុតរបស់កូនចៅអាហ្ទាំ(មនុស្សលោក)។ ពិតប្រាកដណាស់ វាគឺជាអ្នកបោកប្រាស់ អមត្ថភាព និងទន់ខ្សោយ ដោយវាមិនអាចការពាខ្លួនរបស់វា ក៏ដូចជាអ្នកដែលដើរតាមវាបន្តិចណាឡើយនៅថ្ងៃបរលោក។ info

• اعتراف إبليس أن وعد الله تعالى هو الحق، وأن وعد الشيطان إنما هو محض الكذب.
• អ៊ីព្លិសទទួលស្គាល់ថា ពិតណាស់ ការសន្យារបស់អល់ឡោះជាម្ចាស់គឺជាការពិត ហើយការសន្យារបស់ស្ហៃតន តាមពិត គឺគ្រាន់តែជាការកុហកបោកប្រាស់ប៉ុណ្ណោះ។ info

• تشبيه كلمة التوحيد بالشجرة الطيبة الثمر، العالية الأغصان، الثابتة الجذور.
• ការប្រៀបប្រដូចកាលីម៉ះតាវហេទ(ពាក្យដែលទទួលស្គាល់ពីភាពជាម្ចាស់តែមួយរបស់អល់ឡោះ) ទៅនឹងដើមឈើដែលមានផ្លែល្អ មែកធាងខ្ពស់ និងមានឫសជាប់រឹងមាំ។ info

external-link copy
25 : 14

تُؤۡتِيٓ أُكُلَهَا كُلَّ حِينِۭ بِإِذۡنِ رَبِّهَاۗ وَيَضۡرِبُ ٱللَّهُ ٱلۡأَمۡثَالَ لِلنَّاسِ لَعَلَّهُمۡ يَتَذَكَّرُونَ

ដើមឈើដ៏ល្អមួយដើមនេះ នឹងផ្តល់នូវផលានុផលដែលល្អគ្រប់ពេលវេលាទៅតាមបទបញ្ជានៃម្ចាស់របស់វា។ ហើយអល់ឡោះទ្រង់លើកយកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេនឹងចងចាំ។ info
التفاسير: |

external-link copy
26 : 14

وَمَثَلُ كَلِمَةٍ خَبِيثَةٖ كَشَجَرَةٍ خَبِيثَةٍ ٱجۡتُثَّتۡ مِن فَوۡقِ ٱلۡأَرۡضِ مَا لَهَا مِن قَرَارٖ

ហើយការប្រៀបធៀបពាក្យសម្តីស្ហ៊ីរិកដែលអាក្រក់ គឺប្រៀបដូចជាដើមឈើដែលអាក្រក់ នោះគឺដើមហាន់ហ្សល់(ជាប្រភេទឪឡឹកម្យ៉ាងដែលល្វីងមិនអាចហូបបាន) ដែលគេអាចដកវាទាំងឫសបាន ដោយវាគ្មានភាពរឹងមាំជាប់ទៅនឹងដីនោះទេ ហើយក៏មិន(មានមែក)ចាក់ឆ្ពោះទៅលើមេឃដែរ។ ដូចនេះ ពេលដែលវាងាប់ គឺវានឹងប៉ើងទៅតាមខ្យល់។ ពិតណាស់ ពាក្យសម្តីស្ហ៊ីរិកនោះ គឺនឹងវិនាសអន្តរាយ ហើយទង្វើរបស់អ្នកដែលសាងអំពើល្អ(នៃពួកប្រឆាំង)ក៏មិនឡើងទៅជួបអល់ឡោះដែរ។ info
التفاسير: |

external-link copy
27 : 14

يُثَبِّتُ ٱللَّهُ ٱلَّذِينَ ءَامَنُواْ بِٱلۡقَوۡلِ ٱلثَّابِتِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۖ وَيُضِلُّ ٱللَّهُ ٱلظَّٰلِمِينَۚ وَيَفۡعَلُ ٱللَّهُ مَا يَشَآءُ

អល់ឡោះជាម្ចាស់ទ្រង់នឹងពង្រឹងដល់បណ្តាអ្នកដែលមានជំនឿនឹងកាលីម៉ះតាវហេទដែលរឹងមាំនោះ នូវជំនឿដ៏ពេញលេញនៅក្នុងឆាកជីវិតលោកិយ រហូតដល់ពួកគេស្លាប់ក្នុងខណៈដែលពួកគេស្ថិតនៅលើសេចក្តីជំនឿ ហើយនិងនៅក្នុងផ្នូររបស់ពួកគេ(ទ្រង់ពង្រឹងពួកគេ)នៅពេលដែលឆ្លើយនឹងសំណួរបស់ម៉ាឡាអ៊ីកាត់ ព្រមទាំងទ្រង់នឹងពង្រឹងដល់ពួកគេនៅថ្ងៃបរលោកផងដែរ។ ហើយអល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកដែលបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនិងការប្រឆាំងចំពោះទ្រង់នោះ វង្វេងចេញពីភាពត្រឹមត្រូវនិងការចង្អុលបង្ហាញ។ ហើយអល់ឡោះទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាឲ្យគេវង្វេងដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាឲ្យគេទទួលបាននូវការចង្អុលបង្ហាញដោយក្តីសប្បុរសរបស់ទ្រង់។ ពិតប្រាកដណាស់ គ្មានអ្នកដែលបង្ខិតបង្ខំទ្រង់ឡើយ។ info
التفاسير: |

external-link copy
28 : 14

۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ بَدَّلُواْ نِعۡمَتَ ٱللَّهِ كُفۡرٗا وَأَحَلُّواْ قَوۡمَهُمۡ دَارَ ٱلۡبَوَارِ

ជាការពិតណាស់ អ្នកបានឃើញហើយនូវស្ថានភាពរបស់ពួកដែលប្រឆាំងចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមពួកគូរ៉័ស្ស ខណៈដែលពួកគេរមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ តាមរយៈការធ្វើឲ្យមាននូវសុខសន្តិភាពនៅក្នុងទឹកដីពិសិដ្ឋ(ក្រុងម៉ាក្កះ) និងតាមរយៈការតែងតាំងព្យាការីមូហាំម៉ាត់(ធ្វើជាអ្នកនាំសារ)ក្នុងចំណោមពួកគេ តែពួកគេបែរជាប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អល់ឡោះទៅវិញ ខណៈដែលពួកគេបានបដិសេធចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំពីម្ចាស់របស់គេមកកាន់ពួកគេ ហើយពួកគេបានទម្លាក់អ្នកដែលដើរតាមពួកគេចំពោះការប្រឆាំងក្នុងចំណោមក្រុមរបស់ពួកគេនោះទៅក្នុងកន្លែងដែលវិនាសអន្តរាយ។ info
التفاسير: |

external-link copy
29 : 14

جَهَنَّمَ يَصۡلَوۡنَهَاۖ وَبِئۡسَ ٱلۡقَرَارُ

ហើយកន្លែងដែលវិនាសអន្តរាយនោះ គឺនរកជើហាន់ណាំដែលពួកគេនឹងត្រូវចូលទៅក្នុងវា ដោយពួកគេនឹងត្រូវទទួលរងនូវកម្តៅរបស់វា។ ហើយកន្លែងស្នាក់នៅដ៏អាក្រក់បំផុតនោះ គឺកន្លែងស្នាក់នៅរបស់ពួកគេនេះឯង។ info
التفاسير: |

external-link copy
30 : 14

وَجَعَلُواْ لِلَّهِ أَندَادٗا لِّيُضِلُّواْ عَن سَبِيلِهِۦۗ قُلۡ تَمَتَّعُواْ فَإِنَّ مَصِيرَكُمۡ إِلَى ٱلنَّارِ

ហើយពួកមុស្ហរីគីនបានយកព្រះនានាមកធ្វើជាដៃគូជាមួយនឹងអល់ឡោះដើម្បីធ្វើឲ្យអ្នកដែលដើរតាមពួកគេវង្វេងចេញពីមាគ៌ារបស់អល់ឡោះក្រោយពីពួកគេខ្លួនឯងបានវង្វេញចេញអំពីវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកសប្បាយរីករាយនឹងចំណង់តណ្ហា និងការផ្សព្វផ្សាយភាពមន្ទិលសង្ស័យនៅក្នុងឆាកជីវិតលោកិយនេះសិនចុះ។ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ពិតប្រាកដរបស់ពួកអ្នកនាថ្ងៃបរលោកនោះ គឺឆ្ពោះទៅកាន់ឋាននរក ដោយពួកអ្នកគ្មានកន្លែងវិលត្រឡប់ណាក្រៅពីនេះឡើយ។ info
التفاسير: |

external-link copy
31 : 14

قُل لِّعِبَادِيَ ٱلَّذِينَ ءَامَنُواْ يُقِيمُواْ ٱلصَّلَوٰةَ وَيُنفِقُواْ مِمَّا رَزَقۡنَٰهُمۡ سِرّٗا وَعَلَانِيَةٗ مِّن قَبۡلِ أَن يَأۡتِيَ يَوۡمٞ لَّا بَيۡعٞ فِيهِ وَلَا خِلَٰلٌ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកដែលមានជំនឿថាៈ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ ហើយចូរពួកអ្នកបរិច្ចាគអំពីអ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកទាំងការបរិច្ចាគទាំងដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដោយស្ម័គ្រចិត្ត ទាំងអាថ៌កំបាំងដោយសារខ្លាចភាពរីយ៉ាក(ធ្វើដើម្បីឲ្យគេឃើញ) និងទាំងលាតត្រដាងដើម្បីឲ្យអ្នកដទៃយកគំរូតាមពួកអ្នក មុននឹងថ្ងៃមួយ(ថ្ងៃបរលោក)មកដល់ ដែលជាថ្ងៃមួយដែលគ្មានការលក់ដូរនោះទេ ហើយក៏គ្មានការដោះដូរដែលអាចលោះខ្លួនគេពីទណ្ឌកម្មរបស់អល់ឡោះនោះដែរ ហើយក៏គ្មានដែរមិត្តភាព(នៅក្នុងថ្ងៃនោះ)ដើម្បីឲ្យមិត្តភក្តិគេអាចជួយអន្តរាគមន៍ដល់មិត្តរបស់គេបាននោះ។ info
التفاسير: |

external-link copy
32 : 14

ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزۡقٗا لَّكُمۡۖ وَسَخَّرَ لَكُمُ ٱلۡفُلۡكَ لِتَجۡرِيَ فِي ٱلۡبَحۡرِ بِأَمۡرِهِۦۖ وَسَخَّرَ لَكُمُ ٱلۡأَنۡهَٰرَ

អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីដោយគ្មានគំរូសោះពីមុនមក។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនោះ ទ្រង់បានបញ្ចេញនូវភោគផលជាច្រើនប្រភេទដែលជាលាភសក្ការៈសម្រាប់ពួកអ្នក(ឱមនុស្សលោក)។ ហើយទ្រង់បានបង្កើតឲ្យមានសំពៅដែលធ្វើដំណើរនៅលើផ្ទៃទឹកទៅតាមបទបញ្ជារបស់ទ្រង់ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកនូវទន្លេជាច្រើនផងដែរដើម្បីឲ្យពួកអ្នកទទួលទានអំពីវា និងផ្តល់វាដល់សត្វពាហនៈរបស់ពួកអ្នក ក៏ដូចជា(សម្រាប់)ស្រោចស្រពដំណាំរបស់ពួកអ្នកផងដែរ។ info
التفاسير: |

external-link copy
33 : 14

وَسَخَّرَ لَكُمُ ٱلشَّمۡسَ وَٱلۡقَمَرَ دَآئِبَيۡنِۖ وَسَخَّرَ لَكُمُ ٱلَّيۡلَ وَٱلنَّهَارَ

ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវព្រះអាទិត្យនិងព្រះចន្ទដែលវាទាំងពីរធ្វើចលនាតាមគន្លងរបស់វា។ ហើយទ្រង់បានបង្កើតពេលយប់ និងពេលថ្ងៃសម្រាប់ពួកអ្នកដែលនៅផ្លាស់ប្តូរបន្តបន្ទាប់គ្នា ដោយពេលយប់ គឺសម្រាប់ឲ្យពួកអ្នកសម្រាន្តនិងសម្រាក ហើយពេលថ្ងៃ គឺសម្រាប់ឲ្យពួកអ្នកចេញសកម្មភាព និងការខិតខំប្រឹងប្រែងផ្សេងៗ។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• تشبيه كلمة الكفر بشجرة الحَنْظل الزاحفة، فهي لا ترتفع، ولا تنتج طيبًا، ولا تدوم.
• ប្រៀបប្រដូចពាក្យសម្តីស្ហ៊ីរិកទៅនឹងដើមហាន់ហ្សល់ដែលវាមិនលូតឡើងនិងមិនផ្តល់ផលល្អ ហើយក៏មិនរឹងមាំនៅលើផ្ទៃដីដែរ។ info

• الرابط بين الأمر بالصلاة والزكاة مع ذكر الآخرة هو الإشعار بأنهما مما تكون به النجاة يومئذ.
• ការភ្ជាប់គ្នារវាងបទបញ្ជាប្រើឲ្យសឡាតនិងបរិច្ចាគហ្សាកាត់ជាមួយនឹងការលើកឡើងពីថ្ងៃបរលោក គឺជាការបង្ហាញឲ្យឃើញថា វាទាំងពីរនេះ(សឡាតនិងហ្សាកាត់) អាចធ្វើឲ្យរូបគេទទួលបានជោគជ័យនៅថ្ងៃនោះបាន។ info

• تعداد بعض النعم العظيمة إشارة لعظم كفر بعض بني آدم وجحدهم نعمه سبحانه وتعالى .
• ការរៀបរាប់នូវឧបការគុណធំៗមួយចំនួន គឺបង្ហាញទៅលើភាពធំធេងនៃការប្រឆាំងរបស់កូនចៅអាហ្ទាំមួយចំនួន ហើយនិងការរមិលគុណរបស់ពួកគេចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះជាម្ចាស់។ info

external-link copy
34 : 14

وَءَاتَىٰكُم مِّن كُلِّ مَا سَأَلۡتُمُوهُۚ وَإِن تَعُدُّواْ نِعۡمَتَ ٱللَّهِ لَا تُحۡصُوهَآۗ إِنَّ ٱلۡإِنسَٰنَ لَظَلُومٞ كَفَّارٞ

ហើយទ្រង់បានផ្តល់ឲ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នកសុំពីទ្រង់ និងអ្វីដែលពួកអ្នកមិនបានសុំពីទ្រង់។ ហើយប្រសិនបើពួកអ្នកគណនាចំនួនឧបការគុណរបស់អល់ឡោះជាម្ចាស់នោះ ពួកអ្នកគ្មានសមត្ថភាពក្នុងការគណនាវាអស់នោះឡើយព្រោះតែវាមានចំនួនច្រើនលើសលុប ហើយអ្វីដែលគេបានរៀបរាប់ដល់ពួកអ្នកនេះ គ្រាន់តែជាឧទាហរណ៍មួយចំនួនអំពីវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកដែលបំពានលើខ្លួនឯង និងរមិលគុណបំផុតចំពោះឧបការគុណរបស់អល់ឡោះ។ info
التفاسير: |

external-link copy
35 : 14

وَإِذۡ قَالَ إِبۡرَٰهِيمُ رَبِّ ٱجۡعَلۡ هَٰذَا ٱلۡبَلَدَ ءَامِنٗا وَٱجۡنُبۡنِي وَبَنِيَّ أَن نَّعۡبُدَ ٱلۡأَصۡنَامَ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) បន្ទាប់ពីព្យាការីអ៊ីព្រហ៊ីមបានទុកកូនរបស់គាត់ គឺព្យាការីអ៊ីស្មាអែល និងម្តាយរបស់គេ គឺនាងហាជើរ នៅឯជ្រលងភ្នំឯទឹកដីម៉ាក្កះ នៅពេលនោះគាត់(ព្យាការីអ៊ីព្រហ៊ីម)ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យទឹកដីដែលខ្ញុំបានទុកក្រុមគ្រួសាររបស់ខ្ញុំនៅកន្លែងនោះ(ពោលគឺទីក្រុងម៉ាក្កះ) ក្លាយជាទឹកដីដែលមានសុខសន្តិភាព ដោយគ្មានការបង្ហូរឈាមគ្នានៅក្នុងវា និងគ្មាននរណាម្នាក់បំពាននៅក្នុងវាផងចុះ។ ហើយសូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំ ក៏ដូចជាកូនចៅរបស់ខ្ញុំឲ្យឃ្លាតឆ្ងាយពីកាគោរពសក្ការៈរូបដិមានានាផង។ info
التفاسير: |

external-link copy
36 : 14

رَبِّ إِنَّهُنَّ أَضۡلَلۡنَ كَثِيرٗا مِّنَ ٱلنَّاسِۖ فَمَن تَبِعَنِي فَإِنَّهُۥ مِنِّيۖ وَمَنۡ عَصَانِي فَإِنَّكَ غَفُورٞ رَّحِيمٞ

ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ រូបបដិមាទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនវង្វេង ខណៈពួកគេគិតថា ពិតណាស់ វា(រូបបដិមា)អាចជួយអន្តរាយគមន៍ដល់ពួកគេបាន។ ដូច្នេះ ពួកគេក៏មានភាពវឹកវរដោយសារតែវា ហើយពួកគេក៏គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះ។ ហេតុនេះ ជនណាហើយដែលដើរតាមខ្ញុំដោយគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពប្រតិបត្តិចំពោះទ្រង់នោះ ពិតណាស់ រូបគេគឺពិតជាស្ថិតក្នុងក្រុមរបស់ខ្ញុំនិងជាអ្នកដែលដើរតាមខ្ញុំ។ រីឯជនណាហើយដែលប្រឆាំងនឹងខ្ញុំដោយមិនដើរតាមខ្ញុំចំពោះការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និង(មិន)គោរពប្រតិបត្តិចំពោះទ្រង់ទេនោះ ជាការពិតណាស់ ទ្រង់(ឱម្ចាស់របស់ខ្ញុំ) គឺជាអ្នកដែលមហាអភ័យទោសបំផុតនូវបាបកម្មទាំឡាយចំពោះជនណាដែលទ្រង់មានចេតនាអភ័យទោសដល់គេ ហើយទ្រង់ជាអ្នកដែលមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير: |

external-link copy
37 : 14

رَّبَّنَآ إِنِّيٓ أَسۡكَنتُ مِن ذُرِّيَّتِي بِوَادٍ غَيۡرِ ذِي زَرۡعٍ عِندَ بَيۡتِكَ ٱلۡمُحَرَّمِ رَبَّنَا لِيُقِيمُواْ ٱلصَّلَوٰةَ فَٱجۡعَلۡ أَفۡـِٔدَةٗ مِّنَ ٱلنَّاسِ تَهۡوِيٓ إِلَيۡهِمۡ وَٱرۡزُقۡهُم مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَشۡكُرُونَ

ឱម្ចាស់របស់យើងខ្ញុំ! ជាការពិតណាស់ ខ្ញុំបានទុកកូនចៅរបស់ខ្ញុំមួយចំនួន គឺកូនប្រុសរបស់ខ្ញុំ(ព្យាការីអ៊ីស្មាអែល) និងកូនចៅរបស់គេ ឲ្យរស់នៅឯជ្រលងភ្នំមួយ(នោះគឺទឹកដីម៉ាក្កះ)ដែលគ្មានដំណាំអ្វីនៅក្នុងវាឡើយ ហើយក៏គ្មានទឹកនោះដែរ ដែលទីតាំងនោះ គឺនៅក្បែរពៃតុលឡោះ(កាក់ហ្ពះ)។ ឱម្ចាស់របស់យើងខ្ញុំ! ខ្ញុំឲ្យពួកគេរស់នៅក្បែរកន្លែងនោះ គឺដើម្បីឲ្យពួកគេប្រតិបត្តិសឡាតនៅក្នុងវា។ ហេតុនេះ សូមទ្រង់មេត្តាធ្វើឲ្យដួងចិត្តរបស់មនុស្សមួយចំនួនចូលចិត្តពួកគេ និងចូលចិត្តទៅកាន់ទឹកដីនេះផងចុះ ហើយសូមទ្រង់មេត្តាប្រទាននូវលាភសក្ការៈដល់ពួកគេអំពីផលានុផលនានាផង សង្ឃឹមថា ពួកគេនឹងថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកគេ។ info
التفاسير: |

external-link copy
38 : 14

رَبَّنَآ إِنَّكَ تَعۡلَمُ مَا نُخۡفِي وَمَا نُعۡلِنُۗ وَمَا يَخۡفَىٰ عَلَى ٱللَّهِ مِن شَيۡءٖ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ

ឱម្ចាស់របស់យើងខ្ញុំ! ជាការពិតណាស់ ទ្រង់ដឹងបំផុតនូវរាល់អ្វីដែលពួកយើងលាក់បាំង និងរាល់អ្វីដែលពួកយើងលាតត្រដាង ហើយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ មិនថានៅលើផែនដី ឬនៅលើមេឃនោះទេ។ ផ្ទុយទៅវិញ ទ្រង់ដឹងបំផុតអំពីវា។ ដូច្នេះ គ្មានសេចក្តីត្រូវការណាមួយ និងភាពខ្វះខាតណាមួយរបស់ពួកយើអាចលាក់បាំងពីទ្រង់នោះឡើយ។ info
التفاسير: |

external-link copy
39 : 14

ٱلۡحَمۡدُ لِلَّهِ ٱلَّذِي وَهَبَ لِي عَلَى ٱلۡكِبَرِ إِسۡمَٰعِيلَ وَإِسۡحَٰقَۚ إِنَّ رَبِّي لَسَمِيعُ ٱلدُّعَآءِ

ការថ្លែងអំណរគុណ និងការកោតសរសើរ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានឆ្លើយតបនឹងការបួងសួងរបស់ខ្ញុំ ដោយទ្រង់បានប្រទានឲ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អ ហើយទ្រង់ក៏បានប្រទានឲ្យខ្ញុំនូវអ៊ីស្មាអែលជាកូនជាមួយនឹងហាជើរ ហើយនិងអ៊ីស្ហាកជាកូនជាមួយនឹងសារ៉ោះ ខណៈដែលខ្ញុំមានវ័យចាស់ជរាហើយនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាលឺបំផុតនូវការបួងសួងសុំចំពោះជនទាំងឡាយដែលបានបួងសួងសុំពីទ្រង់។ info
التفاسير: |

external-link copy
40 : 14

رَبِّ ٱجۡعَلۡنِي مُقِيمَ ٱلصَّلَوٰةِ وَمِن ذُرِّيَّتِيۚ رَبَّنَا وَتَقَبَّلۡ دُعَآءِ

ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំក្លាយជាអ្នកដែលប្រតិបត្តិសឡាតយ៉ាងពេញលេញផង ហើយសូមទ្រង់មេត្តាធ្វើឲ្យកូនចៅរបស់ខ្ញុំក្លាយជាអ្នកប្រតិបត្តិសឡាតយ៉ាងពេញលេញដូចគ្នាផងដែរចុះ។ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាឆ្លើយតបនូវការបួងសួងរបស់ខ្ញុំផង ហើយសូមទ្រង់មេត្តាទទួលយកផងចុះ។ info
التفاسير: |

external-link copy
41 : 14

رَبَّنَا ٱغۡفِرۡ لِي وَلِوَٰلِدَيَّ وَلِلۡمُؤۡمِنِينَ يَوۡمَ يَقُومُ ٱلۡحِسَابُ

ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំផង ហើយសូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មឪពុកម្តាយរបស់ខ្ញុំផងចុះ(គាត់បួងសួងសុំការអភ័យទោសឲ្យឪពុករបស់គាត់ដូច្នោះមុនពេលដែលគាត់បានដឹងថា ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះ។ ដូចនេះ នៅពេលដែលគាត់បានដឹងថា ឪពុករបស់គាត់ជាសត្រូវរបស់អល់ឡោះហើយនោះ គាត់ក៏ដកខ្លួនឈប់បួងសួងដូច្នោះវិញ)។ ហើយសូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់បណ្តាអ្នកមានជំនឿទាំងឡាយនៅថ្ងៃដែលមនុស្សលោកទាំងអស់នឹងត្រូវឈរនៅចំពោះមុខម្ចាស់របស់ពួកគេដើម្បីទទួលការជំនុំជម្រះផងចុះ។ info
التفاسير: |

external-link copy
42 : 14

وَلَا تَحۡسَبَنَّ ٱللَّهَ غَٰفِلًا عَمَّا يَعۡمَلُ ٱلظَّٰلِمُونَۚ إِنَّمَا يُؤَخِّرُهُمۡ لِيَوۡمٖ تَشۡخَصُ فِيهِ ٱلۡأَبۡصَٰرُ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា ការរពន្យារពេលរបស់អល់ឡោះជាម្ចាស់ក្នុងដាក់ទណ្ឌកម្មចំពោះពួកដែលបំពាននោះ គឺ(ដោយសារ)ទ្រង់មិនបានដឹងពីទង្វើបំពានរបស់ពួកគេដែលបានប្រព្រឹត្ត ដូចជាការបដិសេធ ការរារាំងមនុស្សពីមាគ៌ាអល់ឡោះ និងអ្វីផ្សេងទៀតឲ្យសោះ។ ផ្ទុយទៅវិញ ទ្រង់ជាអ្នកដែលដឹងបំផុតពីរឿងទាំងនោះ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ។ តាមពិត ទ្រង់គ្រាន់តែពន្យារពេលដាក់ទណ្ឌកម្មពួកគេរហូតដល់ថ្ងៃបរលោកប៉ុណ្ណោះ ហើយថ្ងៃនោះ គឺជាថ្ងៃដែលភ្នែករបស់ពួកគេម្លឹងមើលដោយភាពភ័យខ្លាចព្រោះតែភាពរន្ធត់ចំពោះអ្វីដែលពួកគេបានឃើញ។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• بيان فضيلة مكة التي دعا لها نبي الله إبراهيم عليه الصلاة والسلام.
• បញ្ជាក់អំពីឧត្តមភាពនៃទីក្រុងម៉ាក្កះដែលព្យាការីរបស់អល់ឡោះ គឺព្យាការីអ៊ីព្រហ៊ីម បានបួងសួងពីអល់ឡោះដល់វា។ info

• أن الإنسان مهما ارتفع شأنه في مراتب الطاعة والعبودية ينبغي له أن يخاف على نفسه وذريته من جليل الشرك ودقيقه.
• ពិតប្រាកដណាស់ មនុស្សលោកទាំងឡាយ បើទោះបីជាពួកគេមានឋានៈនៃការគោរពប្រតិបត្តិ និងការគោរពសក្ការៈចំពោះអល់ឡោះខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏ចាំបាច់លើគេត្រូវមានការព្រួយបារម្ភចំពោះខ្លួនឯង និងកូនចៅរបស់គេពីការធ្លាក់ចូលទៅក្នុងប្រការស្ហ៊ីរិក មិនថាស្ហ៊ីរិកធំ ឬស្ហ៊ីរិកតូចនោះទេ។ info

• دعاء إبراهيم عليه الصلاة والسلام يدل على أن العبد مهما ارتفع شأنه يظل مفتقرًا إلى الله تعالى ومحتاجًا إليه.
• ការបួងសួងសុំរបស់ព្យាការីអ៊ីព្រហ៊ីម បង្ហាញថា ពិតណាស់ ខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ ទោះបីជាគេមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏គេនៅតែត្រូវការជំនួយពីអល់ឡោះជាម្ចាស់ និងមានតម្រូវការទៅកាន់ទ្រង់ជានិច្ច។ info

• من أساليب التربية: الدعاء للأبناء بالصلاح وحسن المعتقد والتوفيق في إقامة شعائر الدين.
• ក្នុងចំណោមវិធីសាស្ត្រនៃការអប់រំ គឺការបួងសួងសុំឲ្យកូនចៅក្លាយជាមនុស្សល្អ មានគោលជំនឿត្រឹមត្រូវ និងសុំឲ្យពួកគេទទួលបាននូវការចង្អុលបង្ហាញទៅកាន់ការអនុវត្តខ្ជាប់ខ្ជួននឹងច្បាប់សាសនា។ info

external-link copy
43 : 14

مُهۡطِعِينَ مُقۡنِعِي رُءُوسِهِمۡ لَا يَرۡتَدُّ إِلَيۡهِمۡ طَرۡفُهُمۡۖ وَأَفۡـِٔدَتُهُمۡ هَوَآءٞ

គឺនៅថ្ងៃដែលមនុស្សលោកក្រោកចេញពីផ្នូររបស់ពួកគេទាំងប្រញាប់ប្រញាល់ទៅរកអ្នកដែលស្រែកហៅ ដោយពួកគេងើយក្បាលរបស់ពួកគេសម្លឹងមើលទៅលើមេឃដោយការព្រួយបារម្ភដោយពួកគេមិនទម្លាក់ក្រសែភ្នែករបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ភ្នែករបស់ពួកគេនៅនឹងថ្កល់ ដោយសារតែភាពរន្ធត់ចំពោះអ្វីដែលពួកគេបានឃើញ។ ចំណែកឯចិត្តរបស់ពួកគេវិញ គឺទទេស្អាត គ្មានវិញ្ញាណនោះឡើយ ហើយពួកគេក៏មិនយល់ពីអ្វីដែលពួកគេកំពុងតែឃើញនោះដែរ។ info
التفاسير: |

external-link copy
44 : 14

وَأَنذِرِ ٱلنَّاسَ يَوۡمَ يَأۡتِيهِمُ ٱلۡعَذَابُ فَيَقُولُ ٱلَّذِينَ ظَلَمُواْ رَبَّنَآ أَخِّرۡنَآ إِلَىٰٓ أَجَلٖ قَرِيبٖ نُّجِبۡ دَعۡوَتَكَ وَنَتَّبِعِ ٱلرُّسُلَۗ أَوَلَمۡ تَكُونُوٓاْ أَقۡسَمۡتُم مِّن قَبۡلُ مَا لَكُم مِّن زَوَالٖ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រមានបន្លាចប្រជាជាតិរបស់អ្នកពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក ដោយនៅពេលនោះ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់នោះនឹងនិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាពន្យារពេលដល់ពួកយើងផង ហើយសូមមេត្តាពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកយើង ព្រមទាំងមេត្តាត្រឡប់ពួកយើងទៅកាន់លោកិយវិញមួយរយៈពេលដ៏ខ្លីផងចុះ (ពេលនោះ)ពួកយើងនឹងមានជំនឿចំពោះទ្រង់ ហើយនឹងដើរតាមបណ្តាអ្នកនាំសារទាំងឡាយដែលទ្រង់បានតែងតាំងពួកគេមកកាន់ពួកយើងមិនខាន។ ពេលនោះ មានគេឆ្លើយតបដោយស្តីបន្ទោសចំពោះពួកគេថាៈ តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលនៅក្នុងជីវិតលោកិយទេឬថា ពិតណាស់ ពួកអ្នកមិនមានការផ្លាស់ប្តូរពីជីវិតលោកិយទៅកាន់ជីវិតបរលោកឡើយ ដោយពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញក្រោយពីស្លាប់នោះ? info
التفاسير: |

external-link copy
45 : 14

وَسَكَنتُمۡ فِي مَسَٰكِنِ ٱلَّذِينَ ظَلَمُوٓاْ أَنفُسَهُمۡ وَتَبَيَّنَ لَكُمۡ كَيۡفَ فَعَلۡنَا بِهِمۡ وَضَرَبۡنَا لَكُمُ ٱلۡأَمۡثَالَ

ហើយពួកអ្នកបានមកស្នាក់នៅក្នុងលំនៅឋានរបស់ប្រជាជាតិជំនាន់មុនដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះមុនពួកអ្នក ដូចជាក្រុមរបស់ព្យាការីហ៊ូទ និងក្រុមរបស់ព្យាការីសឡេះ ហើយគេបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនូវអ្វីដែលយើងបំផ្លាញពួកគេ។ ហើយយើងបានលើកជាឧទហរណ៍ជាច្រើនទៀតនៅក្នុងគម្ពីររបស់អល់ឡោះដើម្បីឲ្យពួកអ្នកយកវាធ្វើជាមេរៀន តែពួកអ្នកមិនបានយកវាធ្វើជាមេរៀននោះឡើយ។ info
التفاسير: |

external-link copy
46 : 14

وَقَدۡ مَكَرُواْ مَكۡرَهُمۡ وَعِندَ ٱللَّهِ مَكۡرُهُمۡ وَإِن كَانَ مَكۡرُهُمۡ لِتَزُولَ مِنۡهُ ٱلۡجِبَالُ

ហើយជាការពិតណាស់ ពួកដែលស្នាក់នៅក្នុងផ្ទះសម្បែងរបស់ប្រជាជាតិដែលបំពានទាំងនោះបានរៀបចំឧបាយកលជាច្រើនដើម្បីសម្លាប់ព្យាការីមូហាំម៉ាត់ និង(ដើម្បី)បញ្ចប់ការអំពាវនាវរបស់គាត់ តែអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីឧបាយកលរបស់ពួកគេដែលពួកគេបានរៀបចំ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហើយការរៀបចំ(ឧបាយកល)របស់ពួកគេនោះ គឺទន់ខ្សោយខ្លាំងណាស់ ពីព្រោះវាមិនបានធ្វើឲ្យភ្នំទាំងឡាយ ឬអ្វីផ្សេងទៀតរលាយបាត់រូបរាងនោះឡើយ ដោយសារតែភាពទន់ខ្សោយរបស់វា ខុសពីគម្រោងការរបស់អល់ឡោះចំពោះពួកគេ(ដែលអាចធ្វើឲ្យពួកគេវិនាសអន្តរាយបាន)។ info
التفاسير: |

external-link copy
47 : 14

فَلَا تَحۡسَبَنَّ ٱللَّهَ مُخۡلِفَ وَعۡدِهِۦ رُسُلَهُۥٓۚ إِنَّ ٱللَّهَ عَزِيزٞ ذُو ٱنتِقَامٖ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលជាអ្នកសន្យានឹងបណ្តាអ្នកនាំសាររបស់ទ្រង់ដោយការផ្តល់ជំនួយ និង(សន្យា)ធ្វើឲ្យសាសនា(របស់ទ្រង់)ត្រដែតឡើងនោះ ទ្រង់ក្បត់នូវអ្វីដែលទ្រង់បានសន្យានឹងបណ្តាអ្នកនាំសារទ្រង់ឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែដោយគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់នឹងធ្វើឲ្យអ្នកដែលទ្រង់ពេញចិត្តខ្លាំងពូកែ ហើយទ្រង់គឺជាអ្នកដែលមានអានុភាពផ្តន្ទាទោសយ៉ាងខ្លាំងក្លាបំផុតចំពោះសត្រូវរបស់ទ្រង់ និងសត្រូវទាំងឡាយរបស់បណ្តាអ្នកនាំសាររបស់ទ្រង់។ info
التفاسير: |

external-link copy
48 : 14

يَوۡمَ تُبَدَّلُ ٱلۡأَرۡضُ غَيۡرَ ٱلۡأَرۡضِ وَٱلسَّمَٰوَٰتُۖ وَبَرَزُواْ لِلَّهِ ٱلۡوَٰحِدِ ٱلۡقَهَّارِ

ការផ្តន្ទាទោសចំពោះពួកប្រឆាំងនេះ នឹងកើតឡើង(យ៉ាងពិតប្រាកដ)នៅពេលដែលថ្ងៃបរលោកកើតឡើង គឺនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេងដែលមានពណ៌សថ្លា ហើយមេឃជាច្រើនជាន់វិញ ក៏ត្រូវបានគេផ្លាស់ប្តូរទៅជាមេឃផ្សេងដែរ។ ហើយមនុស្សលោកទាំងអសស់បានក្រោកចេញពីផ្នូររបស់ពួកគេ ទាំងខ្លួនរបស់ពួកគេនិងទង្វើរបស់ពួកគេដើម្បីឈរនៅចំពោះមុខអល់ឡោះជាម្ចាស់ដែលជាអ្នកដែលមានអំណាចគ្រប់គ្រង និងធំធេងតែមួយគត់ ជាអ្នកដែលខ្លាំងពូកែ ជាអ្នកដែលយកឈ្នះលើគេដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ info
التفاسير: |

external-link copy
49 : 14

وَتَرَى ٱلۡمُجۡرِمِينَ يَوۡمَئِذٖ مُّقَرَّنِينَ فِي ٱلۡأَصۡفَادِ

ហើយនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង និងផ្លាស់ប្តូរមេឃទៅជាមេឃផ្សេងនោះ គេនឹងបង្ហាញឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកប្រឆាំង និងពួកមុស្ហរីគីនត្រូវបានគេចងភ្ជាប់គ្នា ហើយគេនឹងចងដៃចងជើងរបស់ពួកគេភ្ជាប់ទៅនឹងកដោយច្រវាក់។ សម្លៀកបំពាក់របស់ពួកគេដែលពួកគេពាក់នោះ គឺធ្វើអំពីជ័រ(ដែលងាយនឹងឆេះខ្លាំងបំផុត) ហើយភ្លើងនរកនឹងគ្របដណ្តប់លើផ្ទៃមុខរបស់ពួកគេ។ info
التفاسير: |

external-link copy
50 : 14

سَرَابِيلُهُم مِّن قَطِرَانٖ وَتَغۡشَىٰ وُجُوهَهُمُ ٱلنَّارُ

ហើយនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង និងផ្លាស់ប្តូមេឃទៅជាមេឃផ្សេងនោះ គេនឹងបង្ហាញឲ្យអ្នក(ឱអ្នកនាំសារ)ឃើញពួកប្រឆាំងនិងពួកមុស្ហរីគីនត្រូវបានគេចងភ្ជាប់គ្នា ហើយគេនឹងចងដៃចងជើងរបស់ពួកគេភ្ជាប់ទៅនឹងកដោយច្រវាក់។ សម្លៀកបំពាក់របស់ពួកគេដែលពួកគេពាក់នោះ គឺធ្វើអំពីជ័រ(ដែលវាងាយនឹងឆេះខ្លាំងបំផុត) ហើយភ្លើងនរកនឹងគ្របដណ្តប់លើផ្ទៃមុខរបស់ពួកគេ។ info
التفاسير: |

external-link copy
51 : 14

لِيَجۡزِيَ ٱللَّهُ كُلَّ نَفۡسٖ مَّا كَسَبَتۡۚ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ

ដើម្បីអល់ឡោះនឹងតបស្នងរាល់ៗបុគ្គលគ្រប់រូបចំពោះអ្វីដែលពួកគេបានសាង មិនថាប្រការល្អ ឬប្រការអាក្រក់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុតចំពោះទង្វើទាំងឡាយ ។ info
التفاسير: |

external-link copy
52 : 14

هَٰذَا بَلَٰغٞ لِّلنَّاسِ وَلِيُنذَرُواْ بِهِۦ وَلِيَعۡلَمُوٓاْ أَنَّمَا هُوَ إِلَٰهٞ وَٰحِدٞ وَلِيَذَّكَّرَ أُوْلُواْ ٱلۡأَلۡبَٰبِ

គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នេះ គឺជាការប្រកាសមួយពីអល់ឡោះជាម្ចាស់ទៅកាន់មនុស្សលោក និងដើម្បីដាស់តឿងព្រមានពួកគេតាមរយៈអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការព្រមានបន្លាច និងការសន្យាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយនិងដើម្បីឲ្យពួកគេបានដឹងថាៈ ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ពេលនោះ ពួកគេនឹងគោរពសក្ការៈចំពោះទ្រង់(តែមួយគត់) ហើយពួកគេនឹងមិនធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នូវអ្វីមួយឡើយ ព្រមទាំងដើម្បីឲ្យអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវយកវាធ្វើជាមេរៀន ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីវាតាមរយៈដំបូន្មាន និងមេរៀនជាច្រើន(ដែលមាននៅក្នុងវា)។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• تصوير مشاهد يوم القيامة وجزع الخلق وخوفهم وضعفهم ورهبتهم، وتبديل الأرض والسماوات.
• បង្ហាញពីរូបភាពនិងទិដ្ឋភាពនៃថ្ងៃបរលោក ការភ័យព្រួយរបស់ម៉ាខ្លូកទាំងឡាយ ការភ័យខ្លាចរបស់ពួកគេ ភាពទន់ខ្សោយ និងការខ្លាចរអារបស់ពួកគេ ព្រមទាំងបង្ហាញពីការផ្លាស់ប្តូរមេឃ និងផែនដីផងដែរ។ info

• وصف شدة العذاب والذل الذي يلحق بأهل المعصية والكفر يوم القيامة.
• ពណ៌នាពីទណ្ឌកម្មដ៏ខ្លាំងក្លា និងភាពអាម៉ាសនៃអ្នកដែលនៅជាមួយនឹងពួកដែលប្រព្រឹត្តបាបកម្ម និងពួកដែលប្រឆាំង នៅថ្ងៃបរលោក។ info

• أن العبد في سعة من أمره في حياته في الدنيا، فعليه أن يجتهد في الطاعة، فإن الله تعالى لا يتيح له فرصة أخرى إذا بعثه يوم القيامة.
• ពិតប្រាកដណាស់ ខ្ញុំបម្រើរបស់អល់ឡោះ គឺមានសេរីភាពយ៉ាងពេញលេញចំពោះកិច្ចការរបស់គេនៅក្នុងជីវិតលោកិយនេះ។ ដូច្នេះ ចាំបាច់លើគេត្រូវព្យាយាមគោរពប្រតិបត្តិអល់ឡោះជាម្ចាស់ ពីព្រោះទ្រង់នឹងមិនផ្តល់ឱកាសម្តងទៀតដល់គេនោះទេនៅពេលដែលគេពង្រស់មនុស្សឡើងវិញនាថ្ងៃបរលោកនោះ។ info