Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (25) ជំពូក​: អាល់កះហ្វុី
وَلَبِثُواْ فِي كَهۡفِهِمۡ ثَلَٰثَ مِاْئَةٖ سِنِينَ وَٱزۡدَادُواْ تِسۡعٗا
ហើយក្រុមដែលនៅក្នុងរូងភ្នំនោះ បានដេកនៅក្នុងរូងភ្នំរបស់ពួកគេអស់រយៈពេលបីរយប្រាំបួនឆ្នាំ(៣០៩ឆ្នាំ)។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• اتخاذ المساجد على القبور، والصلاة فيها، والبناء عليها؛ غير جائز في شرعنا.
• ការសាងសង់ម៉ាស្ជិទនៅលើផ្នូរ ការប្រតិបត្តិសឡាតនៅក្នុងវា និងការសាងសង់សំណង់នានានៅលើវា គឺមិនត្រូវបានអនុញ្ញាតនោះឡើយនៅក្នុងច្បាប់ឥស្លាមរបស់យើង។

• في القصة إقامة الحجة على قدرة الله على الحشر وبعث الأجساد من القبور والحساب.
• នៅក្នុងរឿងរ៉ាវរបស់អ្នកដែលនៅក្នុងរូងភ្នំ គឺជាអំណះអំណាងមួយដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់ក្នុងការប្រមូលផ្ដុំ(មនុស្សលោក) ការពង្រស់មនុស្សស្លាប់ឲ្យក្រោកចេញពីផ្នូរឡើងវិញ និងការជំនុំជម្រះពួកគេ។

• دلَّت الآيات على أن المراء والجدال المحمود هو الجدال بالتي هي أحسن.
• នៅក្នុងវាក្យខណ្ឌទាំងនេះជាភស្តុតាងបញ្ជាក់ថា ពិតណាស់ ការជជែកដេញដោល និងការជជែកវែកញែកដែលត្រូវបានគេកោតសរសើរនោះ គឺការជជែកវែកញែកដែលល្អត្រឹមត្រូវ(មានអំណះអំណាងច្បាស់លាស់ មិនមែនប្រកែកយកឈ្នះចាញ់រៀងៗខ្លួននោះទេ)។

• السُّنَّة والأدب الشرعيان يقتضيان تعليق الأمور المستقبلية بمشيئة الله تعالى.
• ជាប្រការដែលគួរគប្បី និងជាសុជីវធម៌របស់ឥស្លាមនោះ គឺការភ្ជាប់កិច្ចការដែលគេចង់ធ្វើនាពេលអនាគតទៅនឹងចេតនារបស់អល់ឡោះ(ដោយការពោលថា អ៊ិនស្ហាអល់ឡោះ)។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (25) ជំពូក​: អាល់កះហ្វុី
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ