Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (142) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
۞ سَيَقُولُ ٱلسُّفَهَآءُ مِنَ ٱلنَّاسِ مَا وَلَّىٰهُمۡ عَن قِبۡلَتِهِمُ ٱلَّتِي كَانُواْ عَلَيۡهَاۚ قُل لِّلَّهِ ٱلۡمَشۡرِقُ وَٱلۡمَغۡرِبُۚ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
មនុស្សអវិជ្ជាដែលមានប្រាជ្ញាទន់ខ្សោយក្នុងចំណោមពួកយូដា និងអ្នកដែលស្រដៀងនឹងពួកគេក្នុងចំណោមពួកពុតត្បុតនឹងនិយាយថាៈ តើអ្វីទៅដែលធ្វើឲ្យជនមូស្លីមងាកបែរចេញពីទិសគិបឡាត់នៃពៃទុលមឹកទិស(ក្រុងយេរូសាឡឹម) ដែលធ្លាប់ជាទិសគិបឡាត់របស់ពួកគេពីមុនមកនោះ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ ការគ្រប់គ្រងទិសខាងកើត ទិសខាងលិច និងទិសដទៃទៀត គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មានចេតនាឲ្យខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់តម្រង់ទៅកាន់ទិសណាមួយនោះតាមតែទ្រង់មានចេតនា។ ហើយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أن الاعتراض على أحكام الله وشرعه والتغافل عن مقاصدها دليل على السَّفَه وقلَّة العقل.
• ការប្រឆាំងជំទាស់ទៅនឹងច្បាប់និងបទបញ្ញត្តិទាំងឡាយរបស់អល់ឡោះ ហើយធ្វេសប្រហែសចំពោះគោលបំណងនៃច្បាប់ទាំងនោះ គឺជាភស្តុតាងបញ្ជាក់ឲ្យឃើញថា បុគ្គលនោះជាមនុស្សល្ងង់ខ្លៅ និងខ្វះការពិចារណា។

• فضلُ هذه الأمة وشرفها، حيث أثنى عليها الله ووصفها بالوسطية بين سائر الأمم.
• ឧត្តមភាពនិងកិត្តិយសខ្ពង់ខ្ពស់របស់ប្រជាជាតិនេះ ដោយអល់ឡោះជាម្ចាស់បានកោតសរសើរ និងបានពិពណ៌នាចំពោះពួកគេ ដោយថាពួកគេស្ថិតនៅចំកណ្តាលក្នុងចំណោមប្រជាជាតិទាំងឡាយ។

• التحذير من متابعة أهل الكتاب في أهوائهم؛ لأنهم أعرضوا عن الحق بعد معرفته.
• ដាស់តឿនព្រមានមិនឱ្យធ្វើតាមទំនើងចិត្តរបស់ពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ) ដោយសារតែពួកគេបានបដិសេធនឹងការពិតបន្ទាប់ពីពួកគេបានដឹងវាយ៉ាងច្បាស់ហើយនោះ។

• جواز نَسْخِ الأحكام الشرعية في الإسلام زمن نزول الوحي، حيث نُسِخَ التوجه إلى بيت المقدس، وصار إلى المسجد الحرام.
• ការផ្តាស់ប្តូរច្បាប់នៅក្នុងសាសនាឥស្លាមត្រូវបានអនុញ្ញាតនៅសម័យកាលបញ្ចុះវ៉ាហ៊ី(សម័យកាលព្យាការី) ដូចជាការលុបចោលការតម្រង់ទៅកាន់ទិសទីក្រុងយេរូសាឡឹម ហើយផ្លាស់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉ម(នៅទីក្រុងម៉ាក្កះ)វិញ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (142) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ