ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (36) ជំពូក​: សូរ៉ោះអាល់អាំពីយ៉ាក
وَإِذَا رَءَاكَ ٱلَّذِينَ كَفَرُوٓاْ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي يَذۡكُرُ ءَالِهَتَكُمۡ وَهُم بِذِكۡرِ ٱلرَّحۡمَٰنِ هُمۡ كَٰفِرُونَ
ហើយនៅពេលដែលពួកមុស្ហរីគីនទាំងនោះបានឃើញអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយចំពោះអ្នកនោះទេ ដោយពួកគេនិយាយថាៈ តើគេ(ព្យាការីមូហាំម៉ាត់)នេះឬដែលជេរប្រមាថព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈនោះ? ហើយជាមួយនឹងការសើចចំអកចំពោះអ្នកនេះផងដែរ ពួកគេក៏ជាពួកដែលបដិសេធចំពោះអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេនៃគម្ពីរគួរអានផងដែរ ហើយចំពោះឧបការគុណដែលទ្រង់បានប្រទានដល់ពួកគេវិញ គឺពួកគេប្រឆាំង(រមិលគុណ)។ ពិតណាស់ ពួកគេសាកសមនឹងទទួលភាពអាប់ឱនបំផុត ដោយសារតែពួកគេប្រមូលផ្តុំទៅដោយប្រការអាក្រក់ទាំងអស់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• بيان كفر من يستهزئ بالرسول، سواء بالقول أو الفعل أو الإشارة.
• បញ្ជាក់ថានឹងក្លាយជាជនដែលគ្មានជំនឿ ចំពោះជនណាដែលសើចចំអកចំពោះអ្នកនាំសារ មិនថាតាមរយៈពាក្យសម្តី ទង្វើ ឬដោយសញ្ញាណាមួយ។

• من طبع الإنسان الاستعجال، والأناة خلق فاضل.
• ជាធម្មជាតិរបស់មនុស្ស គឺពួកគេចូលចិត្តការប្រញាប់ប្រញាល់ អន្ទះសារ ហើយការធ្វើអ្វីមួយដោយមិនប្រញាប់ប្រញាល់នោះ គឺជាអត្តចរិតដ៏ល្អប្រពៃ។

• لا يحفظ من عذاب الله إلا الله.
• គ្មាននរណាម្នាក់ដែលអាចការពារពីទណ្ឌកម្មរបស់អល់ឡោះក្រៅពីអល់ឡោះជាម្ចាស់ឡើយ។

• مآل الباطل الزوال، ومآل الحق البقاء.
• ទីបញ្ចប់របស់ប្រការដែលមិនពិត គឺនឹងត្រូវបាត់បង់ តែទីបញ្ចប់របស់ប្រការដែលពិត គឺនៅគង់វង្សជារៀងរហូត។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (36) ជំពូក​: សូរ៉ោះអាល់អាំពីយ៉ាក
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ