Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (85) ជំពូក​: អាល់អាំពីយ៉ាក
وَإِسۡمَٰعِيلَ وَإِدۡرِيسَ وَذَا ٱلۡكِفۡلِۖ كُلّٞ مِّنَ ٱلصَّٰبِرِينَ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីអ៊ីស្មាអែល ព្យការីអ៊ីទ្រីស និងព្យាការីហ្ស៊ុលគីហ្វលី ដែលពួកគេទាំងអស់នោះ សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ចំពោះការសាកល្បង និង(អត់ធ្មត់)លើការបំពេញកាតព្វកិច្ចទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ទៅលើពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الصلاح سبب للرحمة.
• ការធ្វើល្អ គឺជាមូលហេតុទទួលបាននូវក្តីមេត្តាករុណា។

• الالتجاء إلى الله وسيلة لكشف الكروب.
• ការសុំការជ្រកកោននឹងអល់ឡោះ គឺជាមធ្យោបាយមួយដែលអាចរំដោះរូបគេឲ្យរួចផុតពីទុក្ខព្រួយទាំងឡាយ។

• فضل طلب الولد الصالح ليبقى بعد الإنسان إذا مات.
• ឧត្តមភាពនៃការសុំឲ្យមានបុត្រដើម្បីឲ្យនៅគង់វង្ស(បន្តពូជពង្សតទៅទៀត)បន្ទាប់ពីគេបានស្លាប់ទៅ។

• الإقرار بالذنب، والشعور بالاضطرار لله وشكوى الحال له، وطاعة الله في الرخاء من أسباب إجابة الدعاء وكشف الضر.
• ការទទួលស្គាល់បាបកម្ម ការមានអារម្មណ៍ថាខុសចំពោះអល់ឡោះ ការទួញសោកពីស្ថានភាព(លំបាករបស់គេ)ដល់ទ្រង់ និងការគោរពប្រតិបត្តិអល់ឡោះនៅពេលមានភាពសុខសាន្ត គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យអល់ឡោះទទួលយកការបួងសួងរបស់គេ និងរំដោះនូវគ្រោះទាំងឡាយចេញពីរូបគេ(នៅពេលដែលគេជួបទុក្ខលំបាក)។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (85) ជំពូក​: អាល់អាំពីយ៉ាក
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ