Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (48) ជំពូក​: អាល់ហាជ្ជ
وَكَأَيِّن مِّن قَرۡيَةٍ أَمۡلَيۡتُ لَهَا وَهِيَ ظَالِمَةٞ ثُمَّ أَخَذۡتُهَا وَإِلَيَّ ٱلۡمَصِيرُ
ហើយមានភូមិស្រុកជាច្រើនដែលយើងបានពន្យារពេលដាក់ទណ្ឌកម្មចំពោះវា ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នកបំពានដោយការប្រឆាំង ដោយយើងមិនដាក់ទណ្ឌកម្មភ្លាមៗ(ដល់ពួកគេ)ឡើយ ដើម្បីជាការល្បួងចំពោះវា(អ្នកភូមិស្រុក)។ ក្រោយមក យើងបានកម្ទេចវា(ភូមិស្រុក)ដោយដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះវា។ ហើយចំពោះយើងតែមួយគត់ដែលជាទីវិលត្រឡប់របស់ពួកគេនាថ្ងៃបរលោក ហើយយើងនឹងតបស្នងទៅលើការប្រឆាំងរបស់ពួកគេនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• استدراج الظالم حتى يتمادى في ظلمه سُنَّة إلهية.
• ការល្បួងដល់ពួកបំពាន ដើម្បីឲ្យពួកគេនៅតែស្ថិតនៅក្នុងការបំពាន គឺជាមាគ៌ារបស់ព្រះជាម្ចាស់។

• حفظ الله لكتابه من التبديل والتحريف وصرف مكايد أعوان الشيطان عنه.
• ការការពាររបស់អល់ឡោះចំពោះគម្ពីររបស់ទ្រង់(គម្ពីរគួរអាន)ពីការកែប្រែ និងការផ្លាស់ប្តូរ ព្រមទាំងបង្វែរនូវកលល្បិចទាំងឡាយរបស់បក្សពួកស្ហៃតនចេញអំពីវា(គម្ពីររបស់ទ្រង់)។

• النفاق وقسوة القلوب مرضان قاتلان.
• ភាពពុតត្បុត និងចិត្តរឹងរូស គឺជាជំងឺពីរដ៏គ្រោះថ្នាក់បំផុត។

• الإيمان ثمرة للعلم، والخشوع والخضوع لأوامر الله ثمرة للإيمان.
• ការមានជំនឿ គឺជាផ្លែផ្កានៃចំណេះវិជ្ជា ហើយការមានភាពនឹងនរ និងឱនលំទោនចំពោះបទបញ្ជាទាំងឡាយរបស់អល់ឡោះនោះ គឺជាផ្លែផ្កានៃជំនឿ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (48) ជំពូក​: អាល់ហាជ្ជ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ