Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អល់មុមីនូន   អាយ៉ាត់:
۞ وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرّٖ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ
ហើយប្រសិនបើយើងអាណិតអាសូរចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះរាំងស្ងួត និងភាពអត់ឃ្លានដែលបានកើតឡើងចំពោះពួកគេនោះ ពួកគេនឹងនៅតែស្ថិតក្នុងភាពវង្វេងចេញអំពីការពិត ដោយពួកគេស្រពេចស្រពិល និងមិនច្បាស់លាស់ដដែល។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ
ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយប្រភេទនៃគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមបន្ទាបខ្លួនចំពោះម្ចាស់របស់ពួកគេ និងឱនលំទោនចំពោះទ្រង់ដដែល ហើយពួកគេក៏មិនបួងសួងសុំពីទ្រង់ដោយភាពភ័យខ្លាចដើម្បីឲ្យទ្រង់ដកចេញនូវគ្រោះទាំងឡាយចេញពីពួកគេវិញនៅពេលដែលវាធ្លាក់មក(លើពួកគេ)នោះដែរ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابٗا ذَا عَذَابٖ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ
លុះនៅពេលដែលយើងបើកទ្វារនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ ស្រាប់តែពួកគេអស់សង្ឃឹមពីការរួចផុតពីទុក្ខព្រួយ និង(អស់សង្ឃឹម)ពីប្រការល្អនានា។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَهُوَ ٱلَّذِيٓ أَنشَأَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ
ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតឲ្យពួកអ្នក(នែពួកដែលប្រឆាំងនឹងការពង្រស់មនុស្សឡើងវិញ)មានត្រចៀកសម្រាប់ឲ្យពួកអ្នកស្តាប់ មានភ្នែកសម្រាប់ឲ្យពួកអ្នកមើល និងមានដួងចិត្តសម្រាប់ឲ្យពួកអ្នកស្វែងយល់។ ទោះជាបែបនេះក៏ដោយ ក៏ពួកអ្នកមិនថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងនេះឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَهُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ
ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឲ្យមានជីវិតនៅលើផែនដីនេះ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេប្រមូលទៅកាន់ទ្រង់តែមួយគត់ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَهُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُ وَلَهُ ٱخۡتِلَٰفُ ٱلَّيۡلِ وَٱلنَّهَارِۚ أَفَلَا تَعۡقِلُونَ
ហើយទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យរស់ មិនមានអ្នកដែលធ្វើឲ្យរស់ក្រៅពីទ្រង់នោះទេ ហើយទ្រង់តែមួយគត់ដែលជាអ្នកដែលធ្វើឲ្យស្លាប់ មិនមានអ្នកដែលធ្វើឲ្យស្លាប់ក្រៅពីទ្រង់នោះឡើយ។ ហើយចំពោះទ្រង់តែមួយគត់ដែលកំណត់ចំពោះភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ ភាពងងឹតនិងពន្លឺ វែងនិងខ្លី។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាចំពោះសមត្ថភាពបស់ទ្រង់ និងភាពតែមួយរបស់ទ្រង់ក្នុងការបង្កើត និងការចាត់ចែង(អ្វីៗគ្រប់យ៉ាង)ទេឬ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
بَلۡ قَالُواْ مِثۡلَ مَا قَالَ ٱلۡأَوَّلُونَ
ផ្ទុយទៅវិញ ពួកគេបាននិយាយ(ពាក្យប្រឆាំង)ដូចអ្វីដែលជីដូនជីតា និងបុព្វបុរសរបស់ពួកគេបាននិយាយនោះដែរ
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
قَالُوٓاْ أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ
ដោយពួកគេបាននិយាយក្នុងន័យមិនជឿថាវាអាចកើតឡើងនិងប្រឆាំងថាៈ តើនៅពេលដែលពួកយើងបានស្លាប់និងបានក្លាយទៅជាដី ហើយឆ្អឹងវិញក៏ពុករលួយអស់ហើយនោះ តើពួកយើងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតដើម្បីជំនុំជម្រះឬ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
لَقَدۡ وُعِدۡنَا نَحۡنُ وَءَابَآؤُنَا هَٰذَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ
ជាការពិតណាស់ ពួកយើង និងបុព្វបុរសរបស់ពួកយើង ក៏ត្រូវបានគេសន្យាចំពោះរឿងនេះ(ការពង្រស់មនុស្សឡើងវិញបន្ទាប់ពីស្លាប់)កាលពីមុនដូចគ្នាដែរ ប៉ុន្តែពួកយើងមិនដែលបានឃើញការសន្យានោះកើតឡើងពិតនោះទេ។ រឿងនេះ គ្មានអ្វីក្រៅពីជាការបោកប្រាស់ ភូតកុហករបស់អ្នកជំនាន់មុនប៉ុណ្ណោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ តើផែនដីនេះនិងអ្វីៗដែលមាននៅលើវានោះ ជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកមានចំណេះដឹងមែននោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ
ពួកគេនឹងឆ្លើយថាៈ ផែនដី និងអ្វីៗដែលមាននៅលើវានោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនភ្ញាក់រលឹកទេឬថា ពិតប្រាកដណាស់ អ្នកដែលជាម្ចាស់កម្មសិទ្ធិនៃផែនដី និងអ្វីៗដែលមាននៅលើវានោះ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឲ្យពួកអ្នកមានជីវិតឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នកនោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ
ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងដែលគ្មានម៉ាខ្លូកណាមួយធំជាងវានោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ
ពួកគេនឹងឆ្លើយថាៈ មេឃទាំងប្រាំពីរជាន់និងអារ៉ស្ហដ៏ធំធេង គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ដើម្បីឲ្យពួកអ្នកមានសុវត្ថិភាពពីទណ្ឌកម្មរបស់ទ្រង់ទេឬ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٖ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ
ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាដែលជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ដោយផ្ទាល់ដៃទ្រង់ ដោយគ្មានភាពមិនប្រក្រតីណាមួយនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយទ្រង់ជួយអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចរារាំងចំពោះជនណាដែលទ្រង់ចង់ឲ្យបុគ្គលនោះបានអាក្រក់ និងការពារគេពីទណ្ឌកម្មបាន ប្រសិនបើពួកអ្នកមានការចេះដឹងមែននោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ
ពួកគេនឹងឆ្លើយថាៈ អ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ ដូច្នេះ តើសតិបញ្ញារបស់ពួកអ្នកបានបាត់បង់ ហើយពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់យ៉ាងដូចម្តេច ខណៈដែលពួកអ្នកទទួលស្គាល់យ៉ាងដូច្នោះហើយនោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عدم اعتبار الكفار بالنعم أو النقم التي تقع عليهم دليل على فساد فطرهم.
• ការមិនយកឧបការគុណ(ដែលអល់ឡោះផ្តល់ឲ្យ) និងការផ្តន្ទា(គ្រោះថ្នាក់)ដែលកើតឡើងចំពោះពួកប្រឆាំងមកធ្វើជាមេរៀន គឺជាភស្តុតាងបង្ហាញពីការខូចខាតនូវលក្ខណៈធម្មជាតិដើមរបស់ពួកគេ។

• كفران النعم صفة من صفات الكفار.
• ការរមិលគុណចំពោះឧបការគុណទាំងឡាយ(របស់អល់ឡោះ) គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។

• التمسك بالتقليد الأعمى يمنع من الوصول للحق.
• ការប្រកាន់ខ្ជាប់នឹងការធ្វើតាមដោយងងឹតងងុល គឺរារាំងមិនឲ្យទៅដល់សេចក្តីពិត។

• الإقرار بالربوبية ما لم يصحبه إقرار بالألوهية لا ينجي صاحبه.
• ការទទួលស្គាល់ចំពោះភាពជាម្ចាស់តែមួយក្នុងការបង្កើត(ឯកទេពនិយមក្នុងការបង្កើត) ដោយមិនទទួលស្គាល់ពីភាពជាម្ចាស់តែមួយក្នុងការគោរពសក្ការៈនោះ(ឯកទេពនិយមក្នុងការត្រូវគោរពសក្ការៈ) មិនអាចជួយអ្នកដែលទទួលស្គាល់បែបនេះបាននោះឡើយ។

 
ការបកប្រែអត្ថន័យ ជំពូក​: អល់មុមីនូន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ