ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (45) ជំពូក​: សូរ៉ោះអល់មុមីនូន
ثُمَّ أَرۡسَلۡنَا مُوسَىٰ وَأَخَاهُ هَٰرُونَ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ
ក្រោយមកទៀត យើងបានតែងតាំងព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន ដោយនាំមកនូវអច្ឆរិយភាពរបស់យើងចំនួនប្រាំបួន(គឺដំបង ដៃ សត្វកណ្តូប សត្វចៃ សត្វកង្កែប ឈាម ទឹកជំនន់ គ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល) ហើយនិងអំណះអំណាងយ៉ាងច្បាស់លាស់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الاستكبار مانع من التوفيق للحق.
• ភាពក្រអឺតក្រទម គឺរារាំងពីការទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។

• إطابة المأكل له أثر في صلاح القلب وصلاح العمل.
• ការទទួលទានចំណីអាហារដែលល្អៗ គឺមានឥទ្ធិពលលើដួងចិត្ត និងទង្វើរបស់គេដោយធ្វើឲ្យវាមានភាពល្អប្រសើរ។

• التوحيد ملة جميع الأنبياء ودعوتهم.
• ការមានជំនឿចំពោះភាពជាម្ចាស់តែមួយរបស់អល់ឡោះ គឺជាសាសនានៃគ្រប់បណ្តាព្យាការីទាំងអស់ និងការអំពាវនាវរបស់ពួកគេ។

• الإنعام على الفاجر ليس إكرامًا له، وإنما هو استدراج.
• ការផ្តល់នូវឧបការគុណដល់ពួកដែលធ្វើអាក្រក់ គឺមិនមែនជាការលើកតម្កើងដល់គេនោះទេ។ តាមពិត វាគឺជាការល្បួងដល់គេប៉ុណ្ណោះ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (45) ជំពូក​: សូរ៉ោះអល់មុមីនូន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ