ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (21) ជំពូក​: សូរ៉ោះអាស់សាជដះ
وَلَنُذِيقَنَّهُم مِّنَ ٱلۡعَذَابِ ٱلۡأَدۡنَىٰ دُونَ ٱلۡعَذَابِ ٱلۡأَكۡبَرِ لَعَلَّهُمۡ يَرۡجِعُونَ
ហើយយើងប្រាកដជានឹងឲ្យពួកបដិសេធដែលចាកចេញពីការគោរពប្រតិបត្តិម្ចាស់របស់ពួកគេនោះភ្លក្សនូវការលំបាកនិងការសាកល្បងនៅក្នុងលោកិយនេះ មុនពេលដែលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតដែលគេបានត្រៀមទុកសម្រាប់ពួកគេនៅថ្ងៃបរលោកមកដល់ ប្រសិនបើពួកគេមិនព្រមសារភាពកំហុសទេនោះ។ សង្ឃឹមថា ពួកគេវិលត្រឡប់ទៅរកការគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេវិញ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عذاب الكافر في الدنيا وسيلة لتوبته.
• ការដាក់ទណ្ឌកម្មដល់ពួកគ្មានជំនឿនៅលោកិយ គឺជាមធ្យោបាយមួយដើម្បីឲ្យពួកគេភ្ញាក់រឭក និងកែខ្លួនឡើងវិញ។

• ثبوت اللقاء بين نبينا صلى الله عليه وسلم وموسى عليه السلام ليلة الإسراء والمعراج.
• ទទួលស្គាល់ពីការជួបគ្នារវាងព្យាការីមូហាំម៉ាត់ ជាមួយនឹងព្យាការីមូសានៅយប់អ៊ិសរ៉ក មៀករ៉ច។

• الصبر واليقين صفتا أهل الإمامة في الدين.
• សម្រាប់អ្នកដែលជាមេដឹកនាំក្នុងសាសនា ត្រូវមានលក្ខណៈសម្បត្តិពីរគឺ ការអត់ធ្មត់ និងការជឿជាក់។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (21) ជំពូក​: សូរ៉ោះអាស់សាជដះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ