Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អើររ៉ោះម៉ាន   អាយ៉ាត់:
فِيهِنَّ خَيۡرَٰتٌ حِسَانٞ
នៅក្នុងឋានសួគ៌ទាំងពីរនេះ មានស្រ្តីជាច្រើនដែលមានអត្តចរិតល្អប្រពៃ រូបសម្រស់ស្រស់ស្អាត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
حُورٞ مَّقۡصُورَٰتٞ فِي ٱلۡخِيَامِ
បណ្តាស្រ្តីសួគ៌ាត្រូវបានបិទបាំងនៅក្នុងពន្លា ដើម្បីជាការការពារដល់ពួកនាង។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
لَمۡ يَطۡمِثۡهُنَّ إِنسٞ قَبۡلَهُمۡ وَلَا جَآنّٞ
គ្មានមនុស្សនិងជិនណាម្នាក់ដែលធ្លាប់បានទៅជិតពួកនាងមុនស្វាមីរបស់ពួកនាងនោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
مُتَّكِـِٔينَ عَلَىٰ رَفۡرَفٍ خُضۡرٖ وَعَبۡقَرِيٍّ حِسَانٖ
ពួកគេទម្រេតខ្លួននៅលើខ្នើយដែលមានស្រោមពណ៌បៃតង និងកម្រាលព្រំដ៏ល្អប្រណិត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
تَبَٰرَكَ ٱسۡمُ رَبِّكَ ذِي ٱلۡجَلَٰلِ وَٱلۡإِكۡرَامِ
មហាឧត្តុង្គឧត្តម និងភាពល្អប្រសើរដ៏ច្រើនលើសលប់នៃព្រះនាមរបស់ម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពធំធេង ភាពសប្បុរស និងភាពវិសេសវិសាលលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• دوام تذكر نعم الله وآياته سبحانه موجب لتعظيم الله وحسن طاعته.
• ការលើកឡើងអំពីឧបការគុណរបស់អល់ឡោះដដែលៗ និងភស្តុតាងទាំងឡាយរបស់ទ្រង់ គឺចាំបាច់ត្រូវតែលើកតម្កើងទ្រង់ ត្រូវគោរពប្រតិបត្តិទ្រង់ឲ្យបានល្អ។

• انقطاع تكذيب الكفار بمعاينة مشاهد القيامة.
• ការបដិសធ មិនជឿរបស់ពួកប្រឆាំងត្រូវបានបញ្ចប់ នៅពេលដែលពួកគេបានឃើញថ្ងៃបរលោកដោយផ្ទាល់ភ្នែក។

• تفاوت درجات أهل الجنة بتفاوت أعمالهم.
• ភាពខុសគ្នានៃឋានៈរបស់អ្នកចូលឋានសួគ៌ អាស្រ័យទៅតាមភាពខុសគ្នានៃទង្វើកុសលរបស់ពួកគេ។

 
ការបកប្រែអត្ថន័យ ជំពូក​: អើររ៉ោះម៉ាន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ