Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (7) ជំពូក​: អាល់ហាទីត
ءَامِنُواْ بِٱللَّهِ وَرَسُولِهِۦ وَأَنفِقُواْ مِمَّا جَعَلَكُم مُّسۡتَخۡلَفِينَ فِيهِۖ فَٱلَّذِينَ ءَامَنُواْ مِنكُمۡ وَأَنفَقُواْ لَهُمۡ أَجۡرٞ كَبِيرٞ
ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិដែលអល់ឡោះទ្រង់បានប្រទានឲ្យពួកអ្នកគ្រប់គ្រងវា ដោយពួកអ្នកត្រូវចាត់ចែងវាឲ្យស្របទៅតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកអ្នក ។ ដូច្នេះ ជនណាដែលមានជំនឿចំពោះអល់ឡោះក្នុងចំណោមពួកអ្នក ហើយបានលះបង់ទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះនោះ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេងពីទ្រង់ នោះគឺឋានសួគ៌។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• المال مال الله، والإنسان مُسْتَخْلَف فيه.
• ទ្រព្យសម្បត្តិទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយមនុស្សគ្រាន់តែជាអ្នកគ្រប់គ្រងវាប៉ុណ្ណោះ។

• تفاوت درجات المؤمنين بحسب السبق إلى الإيمان وأعمال البر.
• ភាពខុសគ្នានៃឋានៈរបស់បណ្តាអ្នកមានជំនឿអាស្រ័យទៅតាមការឈានមុខគេក្នុងការមានជំនឿ និងទង្វើកុសល (អ្នកដែលរួសរាន់ក្នុងការមានជំនឿនិងការសាងទង្វើកុសល នឹងទទួលបានឋានៈធំធេងជាងគេ)។

• الإنفاق في سبيل الله سبب في بركة المال ونمائه.
• ការបរិច្ចាគក្នុងមាគ៌ាអល់ឡោះ ជាមូលហេតុដែលធ្វើឲ្យទ្រព្យសម្បត្តិមានពរជ័យ និងទទួលបាននូវការរីកចម្រើន។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (7) ជំពូក​: អាល់ហាទីត
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ