Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (2) ជំពូក​: អាល់មុលក៍
ٱلَّذِي خَلَقَ ٱلۡمَوۡتَ وَٱلۡحَيَوٰةَ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۚ وَهُوَ ٱلۡعَزِيزُ ٱلۡغَفُورُ
ទ្រង់គឺជាម្ចាស់ដែលបានបង្កើតការស្លាប់និងការរស់(មានជីវិត)ដើម្បីសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលជាអ្នកសាងអំពើល្អជាងគេ។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• في معرفة الحكمة من خلق الموت والحياة وجوب المبادرة للعمل الصالح قبل الموت.
• ការដឹងពីបុព្វហេតុនៃការបង្កើតការស្លាប់ និងការរស់(មានជីវិត) គឺចាំបាច់ត្រូវរួសរាន់ក្នុងការសាងទង្វើកុសលមុននឹងសេចក្តីស្លាប់បានមកដល់។

• حَنَقُ جهنم على الكفار وغيظها غيرةً لله سبحانه.
• ការក្រោធខឹងយ៉ាងខ្លាំងក្លារបស់ឋាននរកចំពោះពួកប្រឆាំង ដោយវាក្រោធខឹងជួសអល់ឡោះជាម្ចាស់។

• سبق الجن الإنس في ارتياد الفضاء وكل من تعدى حده منهم، فإنه سيناله الرصد بعقاب.
• ពពួកជិនបានរុករកក្នុងទីអវកាសមុនមនុស្សលោក ហើយរាល់អ្នកដែលបំពានព្រំដែនរបស់គេនោះ ពូកគេនឹងទទួលនូវទណ្ឌកម្ម។

• طاعة الله وخشيته في الخلوات من أسباب المغفرة ودخول الجنة.
• ការគោរពប្រតិបត្តិអល់ឡោះជាម្ចាស់និងកោតខ្លាចទ្រង់ក្នុងពេលស្ងាត់កំបាំងនោះ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបាននូវការអភ័យទោស និងបានចូលឋានសួគ៌។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (2) ជំពូក​: អាល់មុលក៍
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ