Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់មូសហ្សាំមិល   អាយ៉ាត់:

អាល់មូសហ្សាំមិល

គោល​បំណងនៃជំពូក:
بيان الأسباب المعينة على القيام بأعباء الدعوة.
បញ្ជាក់ពីមូលហេតុទាំងឡាយដែលជួយក្នុងការបំពេញភារកិច្ចអំពាវនាវទៅរកអល់ឡោះ។

يَٰٓأَيُّهَا ٱلۡمُزَّمِّلُ
ឱអ្នកដែលដណ្ដប់ភួយ (ពោលគឺព្យាការីមូហាំម៉ាត់)។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
قُمِ ٱلَّيۡلَ إِلَّا قَلِيلٗا
ចូរអ្នកក្រោកសឡាតនៅពេលយប់ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ(ដើម្បីសម្រាក)។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
نِّصۡفَهُۥٓ أَوِ ٱنقُصۡ مِنۡهُ قَلِيلًا
ចូរអ្នកសឡាតឲ្យបានពាក់កណ្ដាលយប់ប្រសិនបើអ្នកចង់ ឬតិចជាងពាក់កណ្តាលយប់បន្ដិច រហូតដល់ស្មើមួយភាគបីនៃយប់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
أَوۡ زِدۡ عَلَيۡهِ وَرَتِّلِ ٱلۡقُرۡءَانَ تَرۡتِيلًا
ឬអាចបន្ថែមច្រើនជាងពាក់កណ្ដាលយប់បន្ដិចរហូតដល់ស្មើពីភាគបីនៃយប់។ ហើយចូរអ្នកសូត្រគម្ពីរគួរអានឲ្យច្បាស់ៗ មួយៗតាមសម្រួល។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِنَّا سَنُلۡقِي عَلَيۡكَ قَوۡلٗا ثَقِيلًا
ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន។ វាគឺជាបន្ទូលដ៏ឧត្ដុង្គឧត្ដម ដែលនៅក្នុងនោះ គឺមានចែងពីកាតព្វកិច្ច(ប្រការហ្វើរទូ) ច្បាប់ព្រហ្មទណ្ឌ ច្បាប់សាសនា សីលធម៌ និងផ្សេងៗទៀត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِنَّ نَاشِئَةَ ٱلَّيۡلِ هِيَ أَشَدُّ وَطۡـٔٗا وَأَقۡوَمُ قِيلًا
ពិតប្រាកដណាស់ ពេលវេលានៅពេលយប់ គឺជាពេលវេលាដែលចិត្ដមានភាពនឹងនរ និងធ្វើឱ្យការសូត្រគម្ពីរគួរអានមានភាពត្រឹមត្រូវជាងពេលថ្ងៃ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِنَّ لَكَ فِي ٱلنَّهَارِ سَبۡحٗا طَوِيلٗا
ពិតប្រាកដណាស់ សម្រាប់អ្នក(ព្យាការីមូហាំម៉ាត់)នៅពេលថ្ងៃ គឺបានចំណាយពេលច្រើនដើម្បីធ្វើកិច្ចការងារផ្សេងៗរបស់អ្នកដែលធ្វើឲ្យអ្នករវល់មិនបានសូត្រគម្ពីរគួរអាន។ ដូច្នេះ ចូរអ្នកក្រោកសឡាតនៅពេលយប់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱذۡكُرِ ٱسۡمَ رَبِّكَ وَتَبَتَّلۡ إِلَيۡهِ تَبۡتِيلٗا
ហើយចូរអ្នករំលឹកទៅចំពោះអល់ឡោះជាម្ចាស់តាមរយៈប្រភេទនៃការរំលឹកផ្សេងៗ ហើយចូរអ្នកផ្តាច់ខ្លួនទៅកាន់ការគោរពសក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះស។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
رَّبُّ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ لَآ إِلَٰهَ إِلَّا هُوَ فَٱتَّخِذۡهُ وَكِيلٗا
ទ្រង់ជាម្ចាស់នៃទិសខាងកើត និងជាម្ចាស់នៃទិសខាងលិច។ គ្មានម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរអ្នកយកទ្រង់ធ្វើជាអ្នកគាំពាររាល់កិច្ចការទាំងឡាយរបស់អ្នកចុះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَٱهۡجُرۡهُمۡ هَجۡرٗا جَمِيلٗا
ចូរអ្នក(ព្យាការីមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកដែលបដិសេធបាននិយាយ ដូចជាការសើចចំអក និងការជេរប្រមាថ និងត្រូវចាកចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយដ៏ល្អប្រពៃ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَذَرۡنِي وَٱلۡمُكَذِّبِينَ أُوْلِي ٱلنَّعۡمَةِ وَمَهِّلۡهُمۡ قَلِيلًا
ហើយចូរអ្នកកុំយកចិត្តទុកដាក់នឹងពួកដែលបដិសេធ ជាក្រុមដែលត្រេកត្រអាលនឹងភាពសប្បាយរីករាយនៃលោកិយ ហើយចូរអ្នកទុកឱ្យយើង(អល់ឡោះ)ចាត់ចែងពួកគេ និងទុកពេលឱ្យពួកគេបន្ដិចសិនចុះរហូតដល់ពេលកំណត់របស់ពួកគេបានមកដល់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِنَّ لَدَيۡنَآ أَنكَالٗا وَجَحِيمٗا
ពិតប្រាកដណាស់ នៅថ្ងៃបរលោក យើងមានខ្សែច្រវ៉ាក់ដ៏ធ្ងន់ និងភ្លើងនរកដែលឆាបឆេះ
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَطَعَامٗا ذَا غُصَّةٖ وَعَذَابًا أَلِيمٗا
ព្រមទាំងចំណីអាហារដ៏អាក្រក់ដែលធ្វើឱ្យគេស្លាក់ដោយសារតែភាពល្វីងយ៉ាងខ្លាំងរបស់វា ហើយនិងទណ្ឌកម្មដ៏សែនឈឺចាប់បំផុតបន្ថែមពីលើហ្នឹងទៀត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
يَوۡمَ تَرۡجُفُ ٱلۡأَرۡضُ وَٱلۡجِبَالُ وَكَانَتِ ٱلۡجِبَالُ كَثِيبٗا مَّهِيلًا
ទណ្ឌកម្មនោះ នឹងកើតឡើងលើពួកដែលបដិសេធនៅថ្ងៃដែលផែនដីនិងភ្នំទាំងឡាយញ័ររញ្ជួយ(គឺថ្ងៃបរលោក) ហើយភ្នំទាំងឡាយនឹងក្លាយទៅជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយដោយសារការញ័ររញ្ជួយដ៏ខ្លាំងក្លារបស់វា។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِنَّآ أَرۡسَلۡنَآ إِلَيۡكُمۡ رَسُولٗا شَٰهِدًا عَلَيۡكُمۡ كَمَآ أَرۡسَلۡنَآ إِلَىٰ فِرۡعَوۡنَ رَسُولٗا
ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកនាំសារម្នាក់ទៅកាន់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់)ដែលធ្វើជាសាក្សីលើទង្វើរបស់ពួកអ្នកនៅថ្ងៃបរលោក ដូចដែលយើងបានបញ្ជូនអ្នកនាំសារម្នាក់ គឺព្យាការីមូសាទៅកាន់ហ្វៀរអោននោះដែរ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَعَصَىٰ فِرۡعَوۡنُ ٱلرَّسُولَ فَأَخَذۡنَٰهُ أَخۡذٗا وَبِيلٗا
តែហ្វៀរអោនបានប្រឆាំងនឹងអ្នកនាំសារដែលម្ចាស់របស់គេបានបញ្ជូនទៅកាន់គេនោះ។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះគេនៅលើលោកិយដោយការលិចលង់(ក្នុងទឹកសមុទ្រ) និងដោយទណ្ឌកម្មភ្លើងនរកនៅថ្ងៃបរលោក។ ដូច្នេះ ចូពួកអ្នកកុំប្រឆាំងនឹងអ្នកនាំសាររបស់ពួកអ្នក ដែលជាហេតុនាំឱ្យពួកអ្នកទទួលនូវទណ្ឌកម្មដូចគេ(ហ្វៀរអោន)ដែរ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَكَيۡفَ تَتَّقُونَ إِن كَفَرۡتُمۡ يَوۡمٗا يَجۡعَلُ ٱلۡوِلۡدَٰنَ شِيبًا
តើពួកអ្នកអាចរារាំងខ្លួនរបស់ពួកអ្នក និងការពារវាយ៉ាងដូចម្តេចនៅថ្ងៃមួយដែលមានរយៈពេលយូរបំផុត ដែលធ្វើឱ្យក្មេងតូចក្លាយជាសក់ស្កូវដោយសារតែភាពរន្ធត់ដ៏ខ្លាំងក្លា និងរយៈពេលដ៏យូររបស់វា បើសិនជាពួកអ្នកប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសារបស់ទ្រង់នោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ٱلسَّمَآءُ مُنفَطِرُۢ بِهِۦۚ كَانَ وَعۡدُهُۥ مَفۡعُولًا
(នៅថ្ងៃនោះ)មេឃនឹងប្រេះបែកនិងបាក់ខ្ទេចខ្ទីដោយសារតែភាពរន្ធត់របស់វា។ ការសន្យារបស់អល់ឡោះនឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុតឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِنَّ هَٰذِهِۦ تَذۡكِرَةٞۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا
ពិតប្រាកដណាស់ ការទូន្មានទាំងនេះ(ការបង្ហាញពីភាពរន្ធត់និងទុក្ខលំបាកនៃថ្ងៃបរលោក) គឺជាការរំលឹកមួយ ដែលអ្នកមានជំនឿអាចទាញយកផលប្រយោជន៍ពីវាបាន។ ហេតុនេះ ជនណាហើយដែលជ្រើសរើសយកមាគ៌ាទៅកាន់ម្ចាស់របស់គេនោះ ចូរឲ្យគេជ្រើសយកវាចុះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أهمية قيام الليل وتلاوة القرآن وذكر الله والصبر للداعية إلى الله.
• សារសំខាន់នៃការក្រោកសឡាតនៅពេលយប់ ការសូត្រគម្ពីរគួរអាន ការរំលឹកចំពោះអល់ឡោះ និងការអត់ធ្មត់សម្រាប់អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ។

• فراغ القلب في الليل له أثر في الحفظ والفهم.
• ការជ្រះស្រឡះចិត្តនៅពេលយប់ គឺផ្តល់ផលល្អដល់ការទន្ទេញ និងការយល់។

• تحمّل التكاليف يقتضي تربية صارمة.
• ការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន គឺទាមទារនូវការអប់រំយ៉ាងម៉ឺងម៉ាត់។

• الترف والتوسع في التنعم يصدّ عن سبيل الله.
• ភាពប្រណិតហួសហេតុ និងការខ្ជះខ្ជាយលាភសក្ការៈ គឺជាការប្រាស់ចាកពីមាគ៌ារបស់អល់ឡោះ។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់មូសហ្សាំមិល
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ