Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (14) ជំពូក​: អាស់ស្ហាំ
فَكَذَّبُوهُ فَعَقَرُوهَا فَدَمۡدَمَ عَلَيۡهِمۡ رَبُّهُم بِذَنۢبِهِمۡ فَسَوَّىٰهَا
តែពួកគេបានប្រឆាំងនឹងអ្នកនាំសាររបស់ពួកគេក្នុងរឿងសត្វអូដ្ឋញីនោះ។ ពេលនោះ ជនកំណាចម្នាក់ក្នុងចំណោមពួកគេក៏បានសម្លាប់វា ដោយមានការយល់ព្រមពីពួកគេចំពោះទង្វើនោះ។ ដូច្នេះ ពួកគេទាំងអស់គ្នាក៏រួមចំណែកក្នុងការទទួលបាបកម្មដែរ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានដាក់ទណ្ឌកម្មលើពួកគេ ដោយទ្រង់បានបំផ្លាញពួកគេនឹងសម្រែកមួយយ៉ាងខ្លាំងក្លាដោយសារតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أهمية تزكية النفس وتطهيرها.
• សារសំខាន់នៃការជម្រះសម្អាតដួងចិត្ត។

• المتعاونون على المعصية شركاء في الإثم.
• អ្នកដែលជួយគាំទ្រអំពើអាក្រក់នឹងត្រូវទទួលបាបកម្មដូចគ្នានឹងអ្នកដែលប្រព្រឹត្តអំពើអាក្រក់នោះដែរ។

• الذنوب سبب للعقوبات الدنيوية.
• បាបកម្មជាមូលហេតុដែលនាំឲ្យទទួលទណ្ឌកម្មនៅក្នុងលោកិយ។

• كلٌّ ميسر لما خلق له فمنهم مطيع ومنهم عاصٍ.
• រាល់បុគ្គលគ្រប់រូប គេនឹងសម្រួលដល់គេទៅតាមទង្វើរបស់គេ ដោយក្នុងចំណោមពួកគេ មានអ្នកដែលគោរពតាម និងមានអ្នកដែលប្រឆាំង។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (14) ជំពូក​: អាស់ស្ហាំ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ