ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية - رواد * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (285) ជំពូក​: សូរ៉ោះអាល់ហ្ពាក៏រ៉ោះ
ءَامَنَ ٱلرَّسُولُ بِمَآ أُنزِلَ إِلَيۡهِ مِن رَّبِّهِۦ وَٱلۡمُؤۡمِنُونَۚ كُلٌّ ءَامَنَ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ لَا نُفَرِّقُ بَيۡنَ أَحَدٖ مِّن رُّسُلِهِۦۚ وَقَالُواْ سَمِعۡنَا وَأَطَعۡنَاۖ غُفۡرَانَكَ رَبَّنَا وَإِلَيۡكَ ٱلۡمَصِيرُ
២៨៥. អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើរាល់អ្វីទាំងអស់ដែលគេបានបញ្ចុះមកឱ្យគាត់ពីព្រះជាម្ចាស់របស់គាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់ទ្រង់(ដោយជឿអ្នកខ្លះ ហើយបដិសេធអ្នកខ្លះទៀត)ឡើយ។ ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងបានឮ និងបានប្រតិបត្តិតាមហើយ។ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ឱព្រះជាម្ចាស់របស់ពួកយើង! ហើយកន្លែងវិលត្រឡប់(របស់ពួកយើង) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
 
ការបកប្រែអត្ថន័យ អាយ៉ាត់: (285) ជំពូក​: សូរ៉ោះអាល់ហ្ពាក៏រ៉ោះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية - رواد - សន្ទស្សន៍នៃការបកប្រែ

ترجمة معاني القرآن الكريم إلى اللغة الخميرية ترجمها فريق مركز رواد الترجمة بالتعاون مع إسلام هاوس IslamHouse.com.

បិទ