Check out the new design

ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ಡೆವಲಪ್‌ಮೆಂಟ್ ಕಮಿಟಿ ಆಫ್ ಇಸ್ಲಾಮಿಕ್ ಸೊಸೈಟಿ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

XML CSV Excel API
Please review the Terms and Policies

ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಅಲ್ -ಜಿನ್ನ್   ಶ್ಲೋಕ:

អាល់ជិន

قُلۡ أُوحِيَ إِلَيَّ أَنَّهُ ٱسۡتَمَعَ نَفَرٞ مِّنَ ٱلۡجِنِّ فَقَالُوٓاْ إِنَّا سَمِعۡنَا قُرۡءَانًا عَجَبٗا
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំត្រូវបានគេផ្ដល់វ៉ាហ៊ីឱ្យ ដឹងថា ពិតប្រាកដណាស់មានជិនមួយក្រុមបានស្ដាប់(ខ្ញុំសូត្រគម្ពីរ គួរអាន)។ ហើយពួកគេបាននិយាយប្រាប់គ្នាថាៈ ពិតប្រាកដណាស់ ពួកយើងបានស្ដាប់ការសូត្រគម្ពីរគួរអានមួយដ៏អស្ចារ្យ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
يَهۡدِيٓ إِلَى ٱلرُّشۡدِ فَـَٔامَنَّا بِهِۦۖ وَلَن نُّشۡرِكَ بِرَبِّنَآ أَحَدٗا
ដែលវាចង្អុលបង្ហាញទៅរកមាគ៌ាដ៏ត្រឹមត្រូវ រួចពួកយើងក៏ មានជំនឿលើវា។ ហើយពួកយើងមិនគោរពសក្ការៈចំពោះអ្នកណា ម្នាក់រួមជាមួយម្ចាស់របស់ពួកយើងឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّهُۥ تَعَٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَٰحِبَةٗ وَلَا وَلَدٗا
ហើយពិតប្រាកដណាស់ អានុភាពនៃម្ចាស់របស់ពួកយើង មហាខ្ពង់ខ្ពស់។ ទ្រង់គ្មានភរិយា និងគ្មានបុត្រឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطٗا
ហើយពិតប្រាកដណាស់ អ្នកដែលល្ងង់ខ្លៅក្នុងចំណោមពួកយើង(អ៊ីព្លីស)ធ្លាប់និយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យ សំដីហួសហេតុ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلۡإِنسُ وَٱلۡجِنُّ عَلَى ٱللَّهِ كَذِبٗا
ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាមនុស្សលោក និងជិននឹងមិននិយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យសំដី ភូតកុហកឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّهُۥ كَانَ رِجَالٞ مِّنَ ٱلۡإِنسِ يَعُوذُونَ بِرِجَالٖ مِّنَ ٱلۡجِنِّ فَزَادُوهُمۡ رَهَقٗا
ហើយពិតប្រាកដណាស់ បុរសមួយក្រុមក្នុងចំណោមមនុស្ស លោកបានសុំពីបុរសជិនមួយចំនួនឱ្យការពារ(ពួកគេអំពីប្រការ អាក្រក់)។ ប៉ុន្ដែជិនទាំងនោះរិតតែបន្ថែមបាបកម្មដល់ពួកគេ ថែមទៀត។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّهُمۡ ظَنُّواْ كَمَا ظَنَنتُمۡ أَن لَّن يَبۡعَثَ ٱللَّهُ أَحَدٗا
ហើយពិតប្រាកដណាស់ ពួកគេ(មនុស្សគ្មានជំនឿ)បានគិត ដូចដែលពួកអ្នក(ជិនគ្មានជំនឿ)បានគិតដែរថា អល់ឡោះនឹងមិន ធ្វើឱ្យអ្នកណាម្នាក់រស់ឡើងវិញម្ដងទៀតឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّا لَمَسۡنَا ٱلسَّمَآءَ فَوَجَدۡنَٰهَا مُلِئَتۡ حَرَسٗا شَدِيدٗا وَشُهُبٗا
ហើយពិតប្រាកដណាស់ ពួកយើង(ជិន)បានព្យាយាមឡើង ទៅលើមេឃ(ដើម្បីស្ដាប់រឿងអាថ៌កំបាំង) រួចយើងបានជួបប្រទះ នៅទីនោះពោរពេញទៅដោយអ្នកការពារ(ម៉ាឡាអ៊ីកាត់)ដ៏រឹងមាំ និងមានផ្កាយជាច្រើន(សម្រាប់បាញ់ពួកស្ហៃតន)។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّا كُنَّا نَقۡعُدُ مِنۡهَا مَقَٰعِدَ لِلسَّمۡعِۖ فَمَن يَسۡتَمِعِ ٱلۡأٓنَ يَجِدۡ لَهُۥ شِهَابٗا رَّصَدٗا
ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានអង្គុយនៅកន្លែង មួយចំនួននៅលើមេឃដើម្បីស្ដាប់រឿងរ៉ាវផេ្សងៗ។ ប៉ុន្ដែឥឡូវនេះ (ក្រោយពីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) អ្នកណាហើយព្យាយាម ស្ដាប់រឿងរ៉ាវនោះ គេពិតជាជួបប្រទះនឹងផ្កាយដែលនៅការពារ (តាមបាញ់គេ)ជាមិនខាន។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّا لَا نَدۡرِيٓ أَشَرٌّ أُرِيدَ بِمَن فِي ٱلۡأَرۡضِ أَمۡ أَرَادَ بِهِمۡ رَبُّهُمۡ رَشَدٗا
ហើយពិតប្រាកដណាស់ ពួកយើងមិនបានដឹងទេថា (ការ ហាមឃាត់មិនឱ្យស្ដាប់រឿងរ៉ាវនៅលើមេឃនោះ) តើអល់ឡោះ ចង់ធ្វើទារុណកម្មអ្នកដែលនៅលើផែនដី ឬមួយក៏ម្ចាស់របស់គេចង់ ចង្អុលបង្ហាញមាគ៌ាត្រឹមត្រូវដល់ពួកគេ ?
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّا مِنَّا ٱلصَّٰلِحُونَ وَمِنَّا دُونَ ذَٰلِكَۖ كُنَّا طَرَآئِقَ قِدَدٗا
ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង(ជិន)មាន អ្នកខ្លះជាអ្នកដែលសាងអំពើល្អត្រឹមត្រូវ(មានជំនឿ) និងមានអ្នក ខ្លះទៀតផ្ទុយពីនោះ(គ្មានជំនឿ)។ ពួកយើងមានមាគ៌ាខុសៗគ្នា។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّا ظَنَنَّآ أَن لَّن نُّعۡجِزَ ٱللَّهَ فِي ٱلۡأَرۡضِ وَلَن نُّعۡجِزَهُۥ هَرَبٗا
ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាៈ ពួកយើង មិនអាចគេចពី(ទារុណកម្ម)អល់ឡោះនៅលើផែនដី និងមិនអាច គេចពីទ្រង់ហោះទៅលើមេឃបានឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَنَّا لَمَّا سَمِعۡنَا ٱلۡهُدَىٰٓ ءَامَنَّا بِهِۦۖ فَمَن يُؤۡمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخۡسٗا وَلَا رَهَقٗا
ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានស្ដាប់ ឮនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) ពួកយើងក៏មានជំនឿលើវា។ អ្នកណាហើយដែលជឿលើម្ចាស់របស់គេ គឺគេមិនខ្លាចខ្វះផលបុណ្យ ហើយក៏មិនខ្លាចគេបន្ថែមបាបកម្មដែរ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
 
ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಅಲ್ -ಜಿನ್ನ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ಡೆವಲಪ್‌ಮೆಂಟ್ ಕಮಿಟಿ ಆಫ್ ಇಸ್ಲಾಮಿಕ್ ಸೊಸೈಟಿ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಕಾಂಬೋಡಿಯನ್ ಡೆವಲಪ್‌ಮೆಂಟ್ ಕಮಿಟಿ ಆಫ್ ಇಸ್ಲಾಮಿಕ್ ಸೊಸೈಟಿಯಿಂದ ಪ್ರಕಾಶಿತ

ಮುಚ್ಚಿ