Check out the new design

ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ರುವ್ವಾದ್ ಭಾಷಾಂತರ ಕೇಂದ್ರ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

XML CSV Excel API
Please review the Terms and Policies

ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಯೂಸುಫ್   ಶ್ಲೋಕ:
قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمٖۖ وَمَا نَحۡنُ بِتَأۡوِيلِ ٱلۡأَحۡلَٰمِ بِعَٰلِمِينَ
ពួកគេ(ក្រុមមន្ត្រី)បានឆ្លើយថា៖ វាជាសុបិនដែលច្របូកច្របល់(គ្មានអត្ថន័យអ្វីឡើយ) ហើយពួកយើងក៏មិនមែនជាអ្នកដែលមានចំណេះដឹងខាងកាត់សុបិននោះដែរ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَقَالَ ٱلَّذِي نَجَا مِنۡهُمَا وَٱدَّكَرَ بَعۡدَ أُمَّةٍ أَنَا۠ أُنَبِّئُكُم بِتَأۡوِيلِهِۦ فَأَرۡسِلُونِ
ហើយអ្នកដែលបានរួចទោសក្នុងចំណោមអ្នកទាំងពីរបាននឹកឃើញ(ដល់ព្យាការីយូសុះ)ក្រោយពីគេបានភ្លេចគាត់អស់មួយរយៈបាននិយាយថា៖ ខ្ញុំនឹងប្រាប់ពួកអ្នកពី(អត្ថន័យនៃ)ការកាត់សុបិននោះ។ ដូចនេះ សូមទ្រង់មេត្តាចាត់ខ្ញុំទៅកាន់រូបគេ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
يُوسُفُ أَيُّهَا ٱلصِّدِّيقُ أَفۡتِنَا فِي سَبۡعِ بَقَرَٰتٖ سِمَانٖ يَأۡكُلُهُنَّ سَبۡعٌ عِجَافٞ وَسَبۡعِ سُنۢبُلَٰتٍ خُضۡرٖ وَأُخَرَ يَابِسَٰتٖ لَّعَلِّيٓ أَرۡجِعُ إِلَى ٱلنَّاسِ لَعَلَّهُمۡ يَعۡلَمُونَ
(បុរសនោះបាននិយាយថា៖) ឱយូសុះដែលជាអ្នកទៀងត្រង់អើយ! សូមអ្នកកាត់សុបិនឲ្យយើងផងចុះចំពោះ(ការសុបិនឃើញ)គោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយ(និងបានឃើញ)ស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ទៅកាន់មនុស្ស(ព្រះរាជា និងមន្ត្រីរបស់ទ្រង់)វិញ សង្ឃឹមថាពួកគេនឹងបានដឹង(ពីអត្ថន័យសុបិននោះ)។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
قَالَ تَزۡرَعُونَ سَبۡعَ سِنِينَ دَأَبٗا فَمَا حَصَدتُّمۡ فَذَرُوهُ فِي سُنۢبُلِهِۦٓ إِلَّا قَلِيلٗا مِّمَّا تَأۡكُلُونَ
ព្យាការីយូសុះបាននិយាយថា៖ ពួកអ្នកត្រូវដាំដំណាំចំនួនប្រាំពីរឆ្នាំជាប់ៗគ្នា។ ហើយអ្វីដែលពួកអ្នកបានច្រូតទុកនោះ ចូរពួកអ្នករក្សាទុកទាំងកួររបស់វា លើកលែងតែមួយចំនួនតូចដែលពួកអ្នកត្រូវការបរិភោគវាប៉ុណ្ណោះ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ثُمَّ يَأۡتِي مِنۢ بَعۡدِ ذَٰلِكَ سَبۡعٞ شِدَادٞ يَأۡكُلۡنَ مَا قَدَّمۡتُمۡ لَهُنَّ إِلَّا قَلِيلٗا مِّمَّا تُحۡصِنُونَ
បន្ទាប់ពីរយៈពេលនោះកន្លងផុតទៅ នឹងមានប្រាំពីរឆ្នាំទៀតមកដល់ដែលពួកអ្នកនឹងជួបប្រទះនូវគ្រោះរាំងស្ងួតដែលធ្វើឱ្យមនុស្សលោកបរិភោគអស់នូវអ្វីដែលពួកអ្នកបានប្រមូលទុកសម្រាប់ពួកគេ លើកលែងតែបន្តិចបន្តួចដែលពួកអ្នករក្សាវាទុក(ធ្វើជាពូជ)ប៉ុណ្ណោះ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ثُمَّ يَأۡتِي مِنۢ بَعۡدِ ذَٰلِكَ عَامٞ فِيهِ يُغَاثُ ٱلنَّاسُ وَفِيهِ يَعۡصِرُونَ
ហើយបន្ទាប់ពីរយៈពេលនោះទៅ នឹងមានមួយឆ្នាំទៀតនឹងមកដល់ដែលមនុស្សលោកនឹងទទួលបានភ្លៀងបរិបូរ។ ហើយក្នុងឆ្នាំនោះដែរ មនុស្សនឺងនាំគ្នាផលិតនូវភេសជ្ជៈ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦۖ فَلَمَّا جَآءَهُ ٱلرَّسُولُ قَالَ ٱرۡجِعۡ إِلَىٰ رَبِّكَ فَسۡـَٔلۡهُ مَا بَالُ ٱلنِّسۡوَةِ ٱلَّٰتِي قَطَّعۡنَ أَيۡدِيَهُنَّۚ إِنَّ رَبِّي بِكَيۡدِهِنَّ عَلِيمٞ
ព្រះរាជាក៏បានមានបន្ទូលថា៖ ចូរពួកអ្នកនាំគេមកជួបយើង។ ហើយនៅពេលដែលអ្នកនាំសារ(របស់ព្រះរាជា)បានមកដល់គាត់(ព្យាការីយូសុះ) គាត់ក៏បាននិយាយថា៖ ចូរអ្នកត្រឡប់ទៅកាន់ព្រះរាជារបស់អ្នក ហើយសូមឲ្យទ្រង់សួរនាំស្ត្រីដែលបានចិតដៃខ្លួនឯងទាំងនោះ ថាតើមានរឿងអ្វីកើតឡើង។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះឧបាយកលរបស់ពួកនាង។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
قَالَ مَا خَطۡبُكُنَّ إِذۡ رَٰوَدتُّنَّ يُوسُفَ عَن نَّفۡسِهِۦۚ قُلۡنَ حَٰشَ لِلَّهِ مَا عَلِمۡنَا عَلَيۡهِ مِن سُوٓءٖۚ قَالَتِ ٱمۡرَأَتُ ٱلۡعَزِيزِ ٱلۡـَٰٔنَ حَصۡحَصَ ٱلۡحَقُّ أَنَا۠ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ وَإِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ
ទ្រង់បានមានបន្ទូល(ទៅកាន់ស្ត្រីទាំងនោះ)ថា៖ តើមានអ្វីកើតឡើងនៅពេលដែលពួកនាងមានបំណងឲ្យយូសុះប្រព្រឹត្តទង្វើអសីលធម៌(ជាមួយនឹងពួកនាង)នោះ? ពួកនាងបានឆ្លើយថា៖ អល់ឡោះទ្រង់មហាស្អាតស្អំ! យើងខ្ញុំមិនធ្លាប់បានដឹងពីភាពអាស្រូវរបស់គេ(ព្យាការីយូសុះ)ឡើយ។ ពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បានពោលថា៖ ពេលនេះ ការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែលមានបំណងប្រព្រឹត្តទង្វើអសីលធម៌លើរូបគេ(ព្យាការីយូសុះ)នោះ។ ហើយពិតប្រាកដណាស់ រូបគេពិតជាស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ذَٰلِكَ لِيَعۡلَمَ أَنِّي لَمۡ أَخُنۡهُ بِٱلۡغَيۡبِ وَأَنَّ ٱللَّهَ لَا يَهۡدِي كَيۡدَ ٱلۡخَآئِنِينَ
(នាងបានបន្តថា៖) នោះគឺដើម្បីឱ្យគាត់បានដឹងថា ពិតប្រាកដណាស់ ខ្ញុំមិនបានក្បត់គាត់នៅពេលដែលគាត់អវត្តមានឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបង្ហាញផ្លូវចំពោះឧបាយកលរបស់ពួកក្បត់ឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
 
ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಯೂಸುಫ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ರುವ್ವಾದ್ ಭಾಷಾಂತರ ಕೇಂದ್ರ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ರಬ್ವಾಹ್ನಲ್ಲಿರುವ ದಾವಾ ಸಂಸ್ಥೆ ಮತ್ತು ಭಾಷೆಗಳಲ್ಲಿ ಇಸ್ಲಾಮಿಕ್ ವಿಷಯವನ್ನು ಸೇವಿಸುವ ಸಂಸ್ಥೆಯ ಸಹಕಾರದೊಂದಿಗೆ ರುವ್ವಾದ್ ಅನುವಾದ ಕೇಂದ್ರದ ತಂಡದಿಂದ ಅನುವಾದಿಸಲಾಗಿದೆ.

ಮುಚ್ಚಿ