وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری بۆ پوختەى تەفسیری قورئانی پیرۆز. * - پێڕستی وه‌رگێڕاوه‌كان


وه‌رگێڕانی ماناكان ئایه‌تی: (58) سوره‌تی: سورەتی التوبة
وَمِنۡهُم مَّن يَلۡمِزُكَ فِي ٱلصَّدَقَٰتِ فَإِنۡ أُعۡطُواْ مِنۡهَا رَضُواْ وَإِن لَّمۡ يُعۡطَوۡاْ مِنۡهَآ إِذَا هُمۡ يَسۡخَطُونَ
ហើយក្នុងចំណោមពួកពុតត្បុត មានអ្នកដែលរិះគន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿងបែងចែកទ្រព្យបរិច្ចាគនៅពេលដែលពួកគេមិនទទួលបានដូចអ្វីដែលពួកគេចង់បាន។ ពិតប្រាកដណាស់ ប្រសិនបើអ្នកផ្តល់ឲ្យពួកគេ(នូវការបរិច្ចាគ)តាមអ្វីដែលពួកគេទាមទារនោះ ពួកគេពេញចិត្តនឹងអ្នក។ តែប្រសិនបើអ្នកមិនផ្តល់ឲ្យពួកគេតាមអ្វីដែលពួកគេទាមទារទេនោះ ពួកគេនឹងស្តែងចេញនូវការរិះគន់(ចំពោះអ្នក)មិនខាន។
تەفسیرە عەرەبیەکان:
سوودەکانی ئایەتەکان لەم پەڕەیەدا:
• الأموال والأولاد قد تكون سببًا للعذاب في الدنيا، وقد تكون سببًا للعذاب في الآخرة، فليتعامل العبد معهما بما يرضي مولاه، فتتحقق بهما النجاة.
• ទ្រព្យសម្បត្តិ និងកូនចៅ អាចជាមូលហេតុដែលនាំឲ្យទទួលនូវទណ្ឌកម្មនៅក្នុងលោកិយនេះ ហើយក៏អាចជាមូលហេតុដែលនាំឲ្យទទួលនូវទណ្ឌកម្មនាថ្ងៃបរលោកផងដែរ។ ហេតុនេះ ចូរឲ្យបម្រើរបស់អល់ឡោះទាំងអស់មានទំនាក់ទំនងជាមួយវាទាំងពីរនេះនូវអ្វីដែលម្ចាស់របស់គេពេញចិត្ត និងប្រើប្រាស់វាទាំងពីរដើម្បីឲ្យសម្រេចបាននូវភាពជោគជ័យ។

• توزيع الزكاة موكول لاجتهاد ولاة الأمور يضعونها على حسب حاجة الأصناف وسعة الأموال.
• ការបែងចែកទ្រព្យហ្សាកាត់ គឺជាបន្ទុកឬជាតួនាទីរបស់មេដឹកនាំដែលត្រូវបែងចែកវាអាស្រ័យលើតម្រូវការនៃក្រុមនីមួយៗដែលមានសិទ្ធិទទួល និងអាស្រ័យលើទំហំនៃទ្រព្យហ្សាកាត់ដែលមាន។

• إيذاء الرسول صلى الله عليه وسلم فيما يتعلق برسالته كفر، يترتب عليه العقاب الشديد.
• ការធ្វើទុក្ខបុកម្នេញអ្នកនាំសារមូហាំម៉ាត់នូវអ្វីដែលពាក់ព័ន្ធនឹងសាររបស់លោក គឺនាំឲ្យគេក្លាយជាអ្នកគ្មានជំនឿ ដែលនាំឲ្យគេទទួលរងនូវទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។

• ينبغي للعبد أن يكون أُذن خير لا أُذن شر، يستمع ما فيه الصلاح والخير، ويُعرض ترفُّعًا وإباءً عن سماع الشر والفساد.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះត្រូវធ្វើជាមនុស្សដែលស្តាប់រាល់អ្វីដែលល្អៗ មិនមែនជាមនុស្សដែលស្តាប់រាល់អ្វីៗដែលអាក្រក់នោះទេ ដោយត្រូវស្តាប់នូវអ្វីដែលមានប្រយោជន៍និងនាំមកនូវប្រការល្អ ហើយត្រូវងាកចេញពីការស្តាប់អ្វីដែលអាក្រក់និងនាំឲ្យមានបាបកម្ម។

 
وه‌رگێڕانی ماناكان ئایه‌تی: (58) سوره‌تی: سورەتی التوبة
پێڕستی سوره‌ته‌كان ژمارەی پەڕە
 
وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری بۆ پوختەى تەفسیری قورئانی پیرۆز. - پێڕستی وه‌رگێڕاوه‌كان

وەرگێڕاوی خمیری بۆ پوختەى تەفسیری قورئانی پیرۆز، لە لایەن: ناوەندی تەفسیر بۆ خوێندنەوە قورئانیەکان.

داخستن