Check out the new design

وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان * - پێڕستی وه‌رگێڕاوه‌كان


وه‌رگێڕانی ماناكان سوره‌تی: آل عمران   ئایه‌تی:

អាលីអុិមរ៉ន

الٓمٓ
អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
تەفسیرە عەرەبیەکان:
ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلۡحَيُّ ٱلۡقَيُّومُ
អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ ដែលគ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមានជីវិតអមតៈ ដែលជាអ្នកគ្រប់គ្រងនោះឡើយ។
تەفسیرە عەرەبیەکان:
نَزَّلَ عَلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ وَأَنزَلَ ٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ
ទ្រង់បានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់)យ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់ចំពោះអ្វី(គម្ពីរទាំងឡាយ)ដែលមានពីមុនវា(មុនគម្ពីរគួរអាន)។ ហើយទ្រង់បានបញ្ចុះគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល
تەفسیرە عەرەبیەکان:
مِن قَبۡلُ هُدٗى لِّلنَّاسِ وَأَنزَلَ ٱلۡفُرۡقَانَۗ إِنَّ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ لَهُمۡ عَذَابٞ شَدِيدٞۗ وَٱللَّهُ عَزِيزٞ ذُو ٱنتِقَامٍ
កាលពីមុន ដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ហើយទ្រង់បានបញ្ចុះនូវការវិនិច្ឆ័យ (រវាងប្រការពិត និងប្រការដែលមិនពិត)។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកមានអំណាចផ្តន្ទាទោសបំផុត។
تەفسیرە عەرەبیەکان:
إِنَّ ٱللَّهَ لَا يَخۡفَىٰ عَلَيۡهِ شَيۡءٞ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ
ជាការពិតណាស់ គ្មានអ្វីមួយដែលនៅលើផែនដី ឬក៏នៅលើមេឃអាចលាក់បាំងពីអល់ឡោះជាម្ចាស់បានឡើយ។
تەفسیرە عەرەبیەکان:
هُوَ ٱلَّذِي يُصَوِّرُكُمۡ فِي ٱلۡأَرۡحَامِ كَيۡفَ يَشَآءُۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ
ទ្រង់គឺជាដែលបានបង្កើតរូបរាងពួកអ្នកនៅក្នុងផ្ទៃម្តាយទៅតាមអ្វីដែលទ្រង់មានចេតនា។ គ្មានព្រះជាម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតនោះឡើយ។
تەفسیرە عەرەبیەکان:
هُوَ ٱلَّذِيٓ أَنزَلَ عَلَيۡكَ ٱلۡكِتَٰبَ مِنۡهُ ءَايَٰتٞ مُّحۡكَمَٰتٌ هُنَّ أُمُّ ٱلۡكِتَٰبِ وَأُخَرُ مُتَشَٰبِهَٰتٞۖ فَأَمَّا ٱلَّذِينَ فِي قُلُوبِهِمۡ زَيۡغٞ فَيَتَّبِعُونَ مَا تَشَٰبَهَ مِنۡهُ ٱبۡتِغَآءَ ٱلۡفِتۡنَةِ وَٱبۡتِغَآءَ تَأۡوِيلِهِۦۖ وَمَا يَعۡلَمُ تَأۡوِيلَهُۥٓ إِلَّا ٱللَّهُۗ وَٱلرَّٰسِخُونَ فِي ٱلۡعِلۡمِ يَقُولُونَ ءَامَنَّا بِهِۦ كُلّٞ مِّنۡ عِندِ رَبِّنَاۗ وَمَا يَذَّكَّرُ إِلَّآ أُوْلُواْ ٱلۡأَلۡبَٰبِ
ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានមកកាន់អ្នក(ព្យាការីមូហាំម៉ាត់) ដែលក្នុងនោះ មានវាក្យខណ្ឌមួយចំនួនមានភាពច្បាស់លាស់ ដែលវាគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានវាក្យខណ្ឌខ្លះទៀត គឺជាវាក្យខណ្ឌមានភាពមិនច្បាស់លាស់(មានអត្ថន័យច្រើន)។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀង(ចេញពីការពិត)នោះ ពួកគេប្រកាន់យកនូវវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅវិញក្នុងគោលបំណងបង្កឲ្យមានភាពវឹកវរ(បំផុសនូវភាពមន្ទិលសង្ស័យ) និងដើម្បីឱ្យពួកគេអាចបកស្រាយវាក្យខណ្ឌទាំងនោះទៅតាមទំនើងចិត្តរបស់ពួកគេ។ ហើយគ្មាននរណាដឹងពីអត្ថន័យពិតរបស់វា(វាក្យខណ្ឌដែលមិនច្បាស់លាស់ទាំងនោះ) ក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ក្នុងសាសនា)ពួកគេនិយាយថា៖ ពួកយើងមានជំនឿចំពោះវា(គម្ពីរគួរអាន) ពីព្រោះវាទាំងមូល គឺមកពីព្រះជាម្ចាស់របស់ពួកយើង។ តាមពិត អ្នកដែលទទួលយកការក្រើនរំឭកនោះ គឺមានតែបញ្ញាជនទាំងឡាយប៉ុណ្ណោះ។
تەفسیرە عەرەبیەکان:
رَبَّنَا لَا تُزِغۡ قُلُوبَنَا بَعۡدَ إِذۡ هَدَيۡتَنَا وَهَبۡ لَنَا مِن لَّدُنكَ رَحۡمَةًۚ إِنَّكَ أَنتَ ٱلۡوَهَّابُ
ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំបង្វែរដួងចិត្ដរបស់ពួកយើង(ពីសេចក្តីពិត) ក្រោយពីទ្រង់បានចង្អុលបង្ហាញដល់ពួកយើងហើយនោះ ហើយសូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវក្តីមេត្តាករុណាអំពីទ្រង់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកផ្តល់នូវការប្រោសប្រទានដ៏លើសលប់បំផុត។
تەفسیرە عەرەبیەکان:
رَبَّنَآ إِنَّكَ جَامِعُ ٱلنَّاسِ لِيَوۡمٖ لَّا رَيۡبَ فِيهِۚ إِنَّ ٱللَّهَ لَا يُخۡلِفُ ٱلۡمِيعَادَ
ឱព្រះជាម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់ជាអ្នកប្រមូលផ្តុំមនុស្សលោកទាំងអស់នៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា(គឺថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនធ្វើខុសពីការសន្យារបស់ទ្រង់ឡើយ។
تەفسیرە عەرەبیەکان:
 
وه‌رگێڕانی ماناكان سوره‌تی: آل عمران
پێڕستی سوره‌ته‌كان ژمارەی پەڕە
 
وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان - پێڕستی وه‌رگێڕاوه‌كان

وەرگێڕان: تیمی ناوەندی ڕوواد بۆ وەرگێڕان بە هاوكاری كۆمەڵگەی بانگهێشت لە ڕەبەوە و كۆمەڵگەی خزمەتی ناوەڕۆکی ئیسلامی بە زمانەکان.

داخستن