Check out the new design

وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان * - پێڕستی وه‌رگێڕاوه‌كان


وه‌رگێڕانی ماناكان سوره‌تی: آل عمران   ئایه‌تی:
يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَلۡبِسُونَ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُونَ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ
ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការពិតជាមួយនឹងប្រការមិនពិត ហើយពួកអ្នកលាក់បាំងការពិត ខណៈដែលពួកអ្នកបានដឹងហើយនោះ?
تەفسیرە عەرەبیەکان:
وَقَالَت طَّآئِفَةٞ مِّنۡ أَهۡلِ ٱلۡكِتَٰبِ ءَامِنُواْ بِٱلَّذِيٓ أُنزِلَ عَلَى ٱلَّذِينَ ءَامَنُواْ وَجۡهَ ٱلنَّهَارِ وَٱكۡفُرُوٓاْ ءَاخِرَهُۥ لَعَلَّهُمۡ يَرۡجِعُونَ
ហើយមានមួយក្រុមក្នុងចំណោមពួកអះលីគីតាបបាននិយាយថា៖ ចូរពួកអ្នកមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះឱ្យបណ្ដាអ្នកមានជំនឿនៅពេលព្រឹក ហើយត្រូវបដិសេធនឹងវាវិញនៅពេលល្ងាច សង្ឃឹមថាពួកគេ(អ្នកមានជំនឿ)នឹងវិលត្រឡប់(ចាកចេញពីសាសនារបស់ពួកគេវិញ)។
تەفسیرە عەرەبیەکان:
وَلَا تُؤۡمِنُوٓاْ إِلَّا لِمَن تَبِعَ دِينَكُمۡ قُلۡ إِنَّ ٱلۡهُدَىٰ هُدَى ٱللَّهِ أَن يُؤۡتَىٰٓ أَحَدٞ مِّثۡلَ مَآ أُوتِيتُمۡ أَوۡ يُحَآجُّوكُمۡ عِندَ رَبِّكُمۡۗ قُلۡ إِنَّ ٱلۡفَضۡلَ بِيَدِ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۗ وَٱللَّهُ وَٰسِعٌ عَلِيمٞ
(ហើយពួកគេបាននិយាយទៀតថា៖) ហើយចូរពួកអ្នកកុំមានជំនឿឲ្យសោះ លើកលែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ(ដ៏ពិតប្រាកដ)នោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះ។ (ពួកអ្នកនិយាយដូចនេះ)ដោយពួកអ្នកបារម្ភខ្លាចគេផ្ដល់ឱ្យនរណាម្នាក់ដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកអ្នកបារម្ភខ្លាចពួកគេជជែកយកឈ្នះពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។
تەفسیرە عەرەبیەکان:
يَخۡتَصُّ بِرَحۡمَتِهِۦ مَن يَشَآءُۗ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ
ទ្រង់កំណត់ក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះបុគ្គលណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមានភាពសប្បុរសធំធេងបំផុត។
تەفسیرە عەرەبیەکان:
۞ وَمِنۡ أَهۡلِ ٱلۡكِتَٰبِ مَنۡ إِن تَأۡمَنۡهُ بِقِنطَارٖ يُؤَدِّهِۦٓ إِلَيۡكَ وَمِنۡهُم مَّنۡ إِن تَأۡمَنۡهُ بِدِينَارٖ لَّا يُؤَدِّهِۦٓ إِلَيۡكَ إِلَّا مَا دُمۡتَ عَلَيۡهِ قَآئِمٗاۗ ذَٰلِكَ بِأَنَّهُمۡ قَالُواْ لَيۡسَ عَلَيۡنَا فِي ٱلۡأُمِّيِّـۧنَ سَبِيلٞ وَيَقُولُونَ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُمۡ يَعۡلَمُونَ
ហើយក្នុងចំណោមពួកអះលីគីតាបផងដែរ មានអ្នកខ្លះ ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើនទុកជាមួយនឹងគេ គេនឹងប្រគល់វាឱ្យអ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏ដោយ ក៏គេនឹងមិនប្រគល់វាឱ្យអ្នកវិញឡើយ ទាល់តែអ្នកព្យាយាមទាមទារវិញដដែលៗ(ទើបគេព្រមប្រគល់ឱ្យ)។ នោះគឺដោយសារតែពួកគេនិយាយថា៖ គ្មានទោសពៃរ៍អ្វីមកលើពួកយើងក្នុងការយកទ្រព្យសម្បត្តិរបស់ពួក(អារ៉ាប់)ដែលជាអនក្ខរជននោះឡើយ ហើយពួកគេបាននិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។
تەفسیرە عەرەبیەکان:
بَلَىٰۚ مَنۡ أَوۡفَىٰ بِعَهۡدِهِۦ وَٱتَّقَىٰ فَإِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ
ផ្ទុយទៅវិញ ជនណាហើយដែលបានបំពេញនូវកិច្ចសន្យារបស់ខ្លួន ព្រមទាំងគោរពកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្ដាអ្នកដែលកោតខ្លាច។
تەفسیرە عەرەبیەکان:
إِنَّ ٱلَّذِينَ يَشۡتَرُونَ بِعَهۡدِ ٱللَّهِ وَأَيۡمَٰنِهِمۡ ثَمَنٗا قَلِيلًا أُوْلَٰٓئِكَ لَا خَلَٰقَ لَهُمۡ فِي ٱلۡأٓخِرَةِ وَلَا يُكَلِّمُهُمُ ٱللَّهُ وَلَا يَنظُرُ إِلَيۡهِمۡ يَوۡمَ ٱلۡقِيَٰمَةِ وَلَا يُزَكِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ
ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ ហើយនិងការស្បថរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួចនោះ ពួកគេពុំមានចំណែកអ្វីពីផលបុណ្យនៅថ្ងៃបរលោកឡើយ ហើយអល់ឡោះនឹងមិនមានបន្ទូលទៅកាន់ពួកគេ និងមិនទតមើលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេ(ពីភាពកខ្វក់ បាបកម្ម ការប្រឆាំង)នោះដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។
تەفسیرە عەرەبیەکان:
 
وه‌رگێڕانی ماناكان سوره‌تی: آل عمران
پێڕستی سوره‌ته‌كان ژمارەی پەڕە
 
وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان - پێڕستی وه‌رگێڕاوه‌كان

وەرگێڕان: تیمی ناوەندی ڕوواد بۆ وەرگێڕان بە هاوكاری كۆمەڵگەی بانگهێشت لە ڕەبەوە و كۆمەڵگەی خزمەتی ناوەڕۆکی ئیسلامی بە زمانەکان.

داخستن