Kilniojo Korano reikšmių vertimas - Kilniojo Korano sutrumpintas reikšmių vertimas į khmerų k.. * - Vertimų turinys


Reikšmių vertimas Aja (Korano eilutė): (78) Sūra: Sūra At-Taubah
أَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ يَعۡلَمُ سِرَّهُمۡ وَنَجۡوَىٰهُمۡ وَأَنَّ ٱللَّهَ عَلَّٰمُ ٱلۡغُيُوبِ
តើពួកពុតត្បុតទាំងនោះមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងពីអាថ៌កំបាំងនៃឧបាយកលដែលពួកគេបានពិភាក្សាគ្នានៅក្នុងការប្រជុំរបស់ពួកគេនោះ? ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេនូវអ្វីដែលពួកគេបានសាង។
Tafsyrai arabų kalba:
Šiame puslapyje pateiktų ajų nauda:
• وجوب جهاد الكفار والمنافقين، فجهاد الكفار باليد وسائر أنواع الأسلحة الحربية، وجهاد المنافقين بالحجة واللسان.
• ចាំបាច់ត្រូវតស៊ូប្រឆាំងនឹងពួកគា្មនជំនឿ និងពួកពុតត្បុត។ ពិតប្រាកដណាស់ ការតស៊ូប្រឆាំងនឹងពួកគ្មានជំនឿនោះ គឺដោយការប្រើដៃ(កម្លាំងបាយ) និងគ្រឿងសព្វាវុធនានា។ រីឯការតស៊ូប្រឆាំងនឹងពួកពុតត្បុតវិញ គឺដោយការលើកហេតុផល និងដោយប្រើអណ្តាត(ពាក្យសម្តី)។

• المنافقون من شرّ الناس؛ لأنهم غادرون يقابلون الإحسان بالإساءة.
• ពួកពុតត្បុត គឺជាមនុស្សដែលអាក្រក់បំផុត ពីព្រោះពួកគេ គឺជាពួករមិលគុណដែលតបស្នងអំពើល្អដោយអំពើអាក្រក់។

• في الآيات دلالة على أن نقض العهد وإخلاف الوعد يورث النفاق، فيجب على المسلم أن يبالغ في الاحتراز عنه.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះបង្ហាញថា ជាការពិតណាស់ ការរំលាយកិច្ចសន្យា និងការប្រព្រឹត្តផ្ទុយពីការសន្យា គឺស្ថិតក្នុងចំណោមអំពើពុតត្បុត។ ដូច្នេះ ចាំបាច់លើជនមូស្លីមត្រូវមានការបម្រុងប្រយ័ត្នខ្ពស់អំពីវា។

• في الآيات ثناء على قوة البدن والعمل، وأنها تقوم مقام المال، وهذا أصل عظيم في اعتبار أصول الثروة العامة والتنويه بشأن العامل.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះផងដែរ គឺបានកោតសរសើរទៅលើភាពខ្លាំងក្លានៃរាងកាយ និងទង្វើ ព្រោះជាមូលដ្ឋានដែលនាំឲ្យទទួលបានទ្រព្យសម្បត្តិ និងភាពមានបាន។

 
Reikšmių vertimas Aja (Korano eilutė): (78) Sūra: Sūra At-Taubah
Sūrų turinys Puslapio numeris
 
Kilniojo Korano reikšmių vertimas - Kilniojo Korano sutrumpintas reikšmių vertimas į khmerų k.. - Vertimų turinys

Kilniojo Korano sutrumpintas reikšmių vertimas į khmerų k., išleido Korano studijų interpretavimo centras.

Uždaryti