Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (27) അദ്ധ്യായം: ഹൂദ്
فَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا نَرَىٰكَ إِلَّا بَشَرٗا مِّثۡلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمۡ أَرَاذِلُنَا بَادِيَ ٱلرَّأۡيِ وَمَا نَرَىٰ لَكُمۡ عَلَيۡنَا مِن فَضۡلِۭ بَلۡ نَظُنُّكُمۡ كَٰذِبِينَ
ពួកដែលមានឋានៈសក្តិនិងពួកមេដឹកនាំដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គេបាននិយាយថាៈ ពួកយើងមិនទទួលយកការអំពាវនាវរបស់អ្នកដាច់ខាត ព្រោះអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងនោះទេ។ ពិតណាស់ អ្នកក៏ជាមនុស្សធម្មតាដូចពួកយើងដែរ និងដោយសារតែពួកយើងមិនបានមើលឃើញអ្នកដែលដើរតាមអ្នកនោះ ក្រៅពីមនុស្សដែលទន់ខ្សោយនៃពួកយើងដែលឆាប់ជឿដោយគ្មានការពិចារណានោះដែរ។ ហើយនិងក៏ដោយសារតែពួកអ្នកមិនមានភាពខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិ និងឋានៈសក្តិប្រសើរជាងពួកយើង ដើម្បីឲ្យពួកយើងដើរតាមពួកអ្នកនោះទេ។ ផ្ទុយទៅវិញ ពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហកបោកប្រាស់ចំពោះអ្វីដែលពួកអ្នកអំពាវនាវ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الكافر لا ينتفع بسمعه وبصره انتفاعًا يقود للإيمان، فهما كالمُنْتَفِيَين عنه بخلاف المؤمن.
• ពួកដែលគ្មានជំនឿ ការស្តាប់លឺរបស់គេ និងការមើលឃើញរបស់គេ គឺគ្មានផលប្រយោជន៍អ្វីដែលអាចដឹកនាំពួកគេទៅកាន់សេចក្តីជំនឿបានឡើយ។ វាទាំងពីរ(ការស្តាប់លឺ និងការមើលឃើញរបស់ពួកគេ)ហាក់បីដូចជាត្រូវបានគេធ្វើឲ្យរសាត់ឆ្ងាយអំពីរូបគេ (ប្រៀបដូចជាមនុស្សខ្វាក់និងថ្លង់)ខុសពីអ្នកដែលមានជំនឿ(ដែលការស្តាប់លឺរបស់គេ និងការមើលឃើញរបស់គេ គឺមានផលប្រយោជន៍ដល់រូបគេ)។

• سُنَّة الله في أتباع الرسل أنهم الفقراء والضعفاء لخلوِّهم من الكِبْر، وخُصُومهم الأشراف والرؤساء.
• ជាមាគ៌ារបស់អល់ឡោះ អ្នកដែលដើរតាម(ការអំពាវនាវ)បណ្តាអ្នកនាំសារទាំងឡាយ ពួកគេ គឺជាអ្នកដែលក្រីក្រ និងទន់ខ្សោយ ដោយសារតែពួកគេពុំមានភាពអំណួតនោះទេ ហើយពួកដែលប្រឆាំងនឹងអ្នកនាំសារវិញ គឺជាពួកដែលមានឋានៈសក្តិ និងពួកមេដឹកនាំ។

• تكبُّر الأشراف والرؤساء واحتقارهم لمن دونهم في غالب الأحيان.
• ជាទូទៅ អ្នកដែលមានឋានៈខ្ពង់ខ្ពស់ និងពួកមេដឹកនាំ ពួកគេមានអំណួត និងមើលស្រាលចំពោះអ្នកដែលមានឋានៈទាបជាងខ្លួន។

 
പരിഭാഷ ആയത്ത്: (27) അദ്ധ്യായം: ഹൂദ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക