വിശുദ്ധ ഖുർആൻ പരിഭാഷ - الترجمة الخميرية للمختصر في تفسير القرآن الكريم * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ അദ്ധ്യായം: സൂറത്തുൽ മസദ്   ആയത്ത്:

សូរ៉ោះអាល់ម៉ាសាដ

സൂറത്തിൻ്റെ ഉദ്ദേശ്യങ്ങളിൽ പെട്ടതാണ്:
بيان خسران أبي لهب وزوجه.
បញ្ជាក់ពីភាពខាតបង់របស់ អាពូឡាហាប់ និងភរិយារបស់គេ។

تَبَّتۡ يَدَآ أَبِي لَهَبٖ وَتَبَّ
ដៃទាំងពីររបស់ឪពុកមាព្យាការីមូហាំម៉ាត់ គឺអាពូឡាហាប់ កូនប្រុសរបស់អាប់ទុលមុតល់ឡឹប គឺបានវិនាសអន្តរាយហើយដោយសារតែទង្វើរបស់គេ ខណៈដែលគេធ្វើទុកបុកម្នេញទៅលើព្យាការីមូហាំម៉ាត់នោះ ហើយការព្យាយាមរបស់គេ ក៏គ្មានបានផលអ្វីដែរ។
അറബി ഖുർആൻ വിവരണങ്ങൾ:
مَآ أَغۡنَىٰ عَنۡهُ مَالُهُۥ وَمَا كَسَبَ
តើអ្វីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់រូបគេនោះ? ទ្រព្យសម្បត្តិ និងកូនចៅរបស់គេ? វាទាំងពីរនេះ មិនអាចការពាររូបគេពីទណ្ឌកម្មបានឡើយ ហើយវាទាំងពីរ(ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ) ក៏មិនអាចធ្វើឲ្យរូបគេទទួលបាននូវក្តីមេត្តាករុណា(ពីអល់ឡោះ)នោះដែរ។
അറബി ഖുർആൻ വിവരണങ്ങൾ:
سَيَصۡلَىٰ نَارٗا ذَاتَ لَهَبٖ
រូបគេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្តៅដ៏ក្តៅរបស់វា។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَٱمۡرَأَتُهُۥ حَمَّالَةَ ٱلۡحَطَبِ
ហើយប្រពន្ធរបស់គេ គឺអុំមូជើមីល ដែលជាអ្នកយកបន្លារាយលើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ដើម្បីធ្វើបាបគាត់នោះ ក៏នឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនោះដូចគ្នាដែរ។
അറബി ഖുർആൻ വിവരണങ്ങൾ:
فِي جِيدِهَا حَبۡلٞ مِّن مَّسَدِۭ
នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅក្នុងឋាននរក។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• المفاصلة مع الكفار.
• ការញែកឲ្យដាច់ពីគ្នារវាងសាសនាឥស្លាម និងសាសនារបស់ពួកដែលគ្មានជំនឿ។

• مقابلة النعم بالشكر.
• ឧបការគុណទាំងឡាយ ត្រូវបានតបស្នងវិញដោយការថ្លែងអំណរគុណ។

• سورة المسد من دلائل النبوة؛ لأنها حكمت على أبي لهب بالموت كافرًا ومات بعد عشر سنين على ذلك.
• ជំពូកអាល់ម៉ាសាដនេះ ស្ថិតក្នុងចំណោមភស្តុតាងមួយដែលបញ្ជាក់ពីភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់ ពីព្រោះក្នុងជំពូកនេះបានកំណត់រួចជាស្រេថា អាពូឡាហាប់នឹងស្លាប់ក្នុងនាមអ្នកគ្មានជំនឿ ហើយដប់ឆ្នាំក្រោយមក រូបគេក៏បានស្លាប់ក្នុងនាមជាអ្នកគ្មានជំនឿពិតមែន។

• صِحَّة أنكحة الكفار.
• ការរៀបអាពាហ៍ពិពាហ៍របស់ពួកគ្មានជំនឿមុននឹងរូបគេចូលឥស្លាមនោះ គឺចាត់ទុកថាត្រឹមត្រូវ។

 
പരിഭാഷ അദ്ധ്യായം: സൂറത്തുൽ മസദ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - الترجمة الخميرية للمختصر في تفسير القرآن الكريم - വിവർത്തനങ്ങളുടെ സൂചിക

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

അടക്കുക