Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (110) അദ്ധ്യായം: ന്നഹ്ൽ
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُواْ مِنۢ بَعۡدِ مَا فُتِنُواْ ثُمَّ جَٰهَدُواْ وَصَبَرُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٞ
ក្រោយមក ពិតប្រាកដណាស់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាអភ័យទោស និងមហាអាណិតស្រឡាញ់បំផុតចំពោះអ្នកដែលទន់ខ្សោយក្នុងចំណោមបណ្តាអ្នកមានជំនឿដែលបានភៀសខ្លួនពីក្រុងម៉ាក្កះឆ្ពោះទៅកាន់ក្រុងម៉ាទីណះក្រោយពីពួកមុស្ហរីគីនបានធ្វើទុក្ខបុកម្នេញពួកគេ និងបានសាកល្បងពួកគេនៅក្នុងសាសនារបស់ពួកគេ រហូតទាល់តែពូកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំង(គ្មានជំនឿ) ប៉ុន្តែដួងចិត្តរបស់ពួកគេវិញនៅនឹងនរលើសេចក្តីជំនឿដដែល។ ក្រោយមក ពួកគេបានតស៊ូក្នុងមាគ៌ាអល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង ហើយពាក្យសម្តីរបស់ពួកប្រឆាំងវិញធ្លាក់ទាបថោក ហើយពួកគេអត់ធ្មត់លើការលំបាកនានា។ ជាការពិតណាស់ ម្ចាស់របស់អ្នក ក្រោយពីភាពវឹកវរដែលពួកគេត្រូវបានគេសាកល្បង និង(ក្រោយពីទទួលរង)ទារុណកម្មដែលពួកគេត្រូវបានគេធ្វើទារុណកម្មនឹងវារហូតដល់ពួកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងនោះរួចមក គឺទ្រង់មហាអភ័យទោសបំផុតដល់ពួកគេ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយសារតែពួកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងនោះ គឺដោយសារតែពួកគេត្រូវបានគេគាបសង្កត់(បង្ខំឲ្យនិយាយ)ប៉ុណ្ណោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الترخيص للمُكرَه بالنطق بالكفر ظاهرًا مع اطمئنان القلب بالإيمان.
• គេអនុញ្ញាតចំពោះអ្នកដែលត្រូវបានគេបង្ខិតបង្ខំគាបសង្កត់នោះ អាចនិយាយចេញនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងបាន ជាមួយនឹងដួងចិត្តរបស់ពួកគេត្រូវតែនឹងនរលើសេចក្តីជំនឿដដែល។

• المرتدون استوجبوا غضب الله وعذابه؛ لأنهم استحبوا الحياة الدنيا على الآخرة، وحرموا من هداية الله، وطبع الله على قلوبهم وسمعهم وأبصارهم، وجعلوا من الغافلين عما يراد بهم من العذاب الشديد يوم القيامة.
• ពួកដែលរបូតចេញពីសាសនាឥស្លាម សាកសមបំផុតចំពោះពួកគេក្នុងការទទួលនូវការខឹងសម្បាពីអល់ឡោះនិងទណ្ឌកម្មអំពីទ្រង់ ដោយសារតែពួកគេស្រឡាញ់ពេញចិត្តជីវិតលោកិយជាងថ្ងៃបរលោក ហើយពួកគេត្រូវបានរារាំងអំពីការទទួលបាននូវការចង្អុលបង្ហាញពីអល់ឡោះ។ ហើយអល់ឡោះបានបោះត្រាភ្ជិតទៅលើដួងចិត្ត ត្រចៀក និងភ្នែករបស់ពួកគេ ហើយទ្រង់ធ្វើឲ្យពួកគេស្ថិតក្នុងចំណោមពួកដែលព្រងើយកន្តើយអំពីទណ្ឌកម្មយ៉ាងខ្លាំងក្លានាថ្ងៃបរលោកដែលគេនឹងដាក់លើពួកគេ។

• كَتَبَ الله المغفرة والرحمة للذين آمنوا، وهاجروا من بعد ما فتنوا، وصبروا على الجهاد.
• អល់ឡោះជាម្ចាស់ទ្រង់កត់ត្រានូវការអភ័យទោស និងក្តីមេត្តាករុណារបស់ទ្រង់សម្រាប់បណ្តាអ្នកដែលមានជំនឿ អ្នកដែលភៀសខ្លួនក្រោយពីគេធ្វើទុក្ខបុកម្នេញ ហើយពួកគេអត់ធ្មត់លើការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ។

 
പരിഭാഷ ആയത്ത്: (110) അദ്ധ്യായം: ന്നഹ്ൽ
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക