Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (5) അദ്ധ്യായം: അഹ്സാബ്
ٱدۡعُوهُمۡ لِأٓبَآئِهِمۡ هُوَ أَقۡسَطُ عِندَ ٱللَّهِۚ فَإِن لَّمۡ تَعۡلَمُوٓاْ ءَابَآءَهُمۡ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِ وَمَوَٰلِيكُمۡۚ وَلَيۡسَ عَلَيۡكُمۡ جُنَاحٞ فِيمَآ أَخۡطَأۡتُم بِهِۦ وَلَٰكِن مَّا تَعَمَّدَتۡ قُلُوبُكُمۡۚ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمًا
ចូរពួកអ្នកដាក់នាមត្រកូលកូនចិញ្ចឹមដែលពួកអ្នកអះអាងថាជាកូនរបស់ពួកអ្នកនោះ ទៅតាមនាមត្រកូលពិតប្រាកដរបស់ឪពុកបង្កើតពួកគេ ព្រោះថា ការដាក់នាមត្រកូលទៅតាម(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេនោះ វាគឺយុត្តិធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នកមិនស្គាល់(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេដើម្បីពួកអ្នកដាក់នាមត្រកូលឲ្យពួកគេទេនោះ ចូរពួកអ្នកចាត់ទុកពួកគេ(កូនចិញ្ចឹម)ជាបងប្អូនរបស់ពួកអ្នកក្នុងសាសនាឥស្លាម និងជាអ្នកដែលពួកអ្នកបានដោះលែងពួកគេចេញពីភាពជាខ្ញុំបម្រើគេ។ ដូច្នេះ ចូរពួកអ្នកហៅពួកគេថា “ឱបងប្អូនរបស់ខ្ញុំ” “ឱបងប្អូនជីដូនមួយរបស់ខ្ញុំ”។ ហើយគ្មានបាបកម្មទេចំពោះពួកអ្នក នៅពេលដែលពួកអ្នកហៅនាមត្រកូលរបស់ពួកគេខុស ដោយមិនបានហៅឈ្មោះឪពុកបង្កើតរបស់ពួកគេ(កូនចិញ្ចឹម)នោះ ក៏ប៉ុន្តែពួកអ្នកនឹងមានបាបកម្មនៅពេលដែលពួកអ្នកមានចេតនាហៅ(ខុស)បែបនេះ។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពួកគេចំពោះកំហុសអចេតនារបស់ពួកគេឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• لا أحد أكبر من أن يُؤْمر بالمعروف ويُنْهى عن المنكر.
• គ្មានអ្វីធំធេងជាងការបង្គាប់ប្រើគ្នាឲ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់នោះទេ។

• رفع المؤاخذة بالخطأ عن هذه الأمة.
• ការមិនយកទោសពៃរ៍ពីប្រជាជាតិនេះនោះឡើយក្នុងករណីធ្វើខុសដោយអចេតនា។

• وجوب تقديم مراد النبي صلى الله عليه وسلم على مراد الأنفس.
• ចាំបាច់ត្រូវផ្តល់អាទិភាពឲ្យទៅលើបំណងរបស់ព្យាការីមុននឹងបំណងខ្លួនឯង។

• بيان علو مكانة أزواج النبي صلى الله عليه وسلم، وحرمة نكاحهنَّ من بعده؛ لأنهن أمهات للمؤمنين.
• បញ្ជាក់អំពីឋានៈដ៏ខ្ពង់ខ្ពស់នៃបណ្តាភរិយារបស់ព្យាការី និងការហាមឃាត់មិនឲ្យរៀបការជាមួយពួកគាត់ក្រោយពីព្យាការីបានស្លាប់ ពីព្រោះពួកគាត់ គឺជាមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ។

 
പരിഭാഷ ആയത്ത്: (5) അദ്ധ്യായം: അഹ്സാബ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക