Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (117) അദ്ധ്യായം: ന്നിസാഅ്
إِن يَدۡعُونَ مِن دُونِهِۦٓ إِلَّآ إِنَٰثٗا وَإِن يَدۡعُونَ إِلَّا شَيۡطَٰنٗا مَّرِيدٗا
ពួកមុស្ហរីគីនទាំងនោះ មិនគោរពសក្ការៈនិងមិនបួងសួងសុំពីអ្នកណាផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឡើយ លើកលែងតែរូបបដិមាករដែលត្រូវបានគេដាក់ឈ្មោះជាភេទស្រី ដូចជា ឡាត និងអ៊ុសហ្សាប៉ុណ្ណោះ ដែលវា(បដិមាករ)មិនអាចផ្តល់ប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីឡើយ។ ហើយតាមពិត អ្វីដែលពួកគេគោរពសក្ការៈនោះ គឺជាស្ហៃតនដែលវាបានចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះប៉ុណ្ណោះ ដែលគ្មានផលល្អអ្វីចំពោះវាឡើយ ពីព្រោះវា(ស្ហៃតន)គឺជាអ្នកដែលប្រើឲ្យពួកគេគោរពសក្ការៈរូបដិមាករទាំងនោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• أكثر تناجي الناس لا خير فيه، بل ربما كان فيه وزر، وقليل من كلامهم فيما بينهم يتضمن خيرًا ومعروفًا.
• ភាគច្រើននៃការខ្សឹបខ្សៀវរបស់មនុស្ស គឺគ្មានផលល្អឡើយ តែផ្ទុយទៅវិញ ជួនកាលនៅក្នុងការខ្សឹបខ្សៀវនោះគឺមានបាបកម្ម ហើយតិចតូចណាស់នៃពាក្យសម្ដីរបស់ពួកគេដែលមានផលប្រយោជន៍ និងជាសំដីដែលល្អនោះ។

• معاندة الرسول صلى الله عليه وسلم ومخالفة سبيل المؤمنين نهايتها البعد عن الله ودخول النار.
• ការប្រឆាំងនឹងអ្នកនាំសារមូហាំម៉ាត់និងការដើរផ្ទុយពីមាគ៌ារបស់បណ្តាអ្នកមានជំនឿនោះ លទ្ធផលរបស់វា គឺឃ្លាតឆ្ងាយពីអល់ឡោះនិងនាំឱ្យចូលឋាននរក។

• كل الذنوب تحت مشيئة الله، فقد يُغفر لصاحبها، إلا الشرك، فلا يغفره الله أبدًا، إذا لم يتب صاحبه ومات عليه.
រាល់បាបកម្មទាំងឡាយ គឺស្ថិតនៅក្រោមចេតនារបស់អល់ឡោះ ដោយទ្រង់អាចអភ័យទោសឱ្យអ្នកដែលមានបាបកម្មទាំងនោះ លើកលែងតែអំពើស្ហ៊ីរិកប៉ុណ្ណោះដែលអល់ឡោះជាម្ចាស់ទ្រង់នឹងមិនអភ័យទោសឱ្យគេជាដាច់ខាត ប្រសិនបើរូបគេមិនបានសារភាពកំហុស ហើយស្លាប់ទៅក្នុងភាពស្ហ៊ីរិកនោះ។

• غاية الشيطان صرف الناس عن عبادة الله تعالى، ومن أعظم وسائله تزيين الباطل بالأماني الغرارة والوعود الكاذبة.
• គោលបំណងរបស់ស្ហៃតន គឺបង្វែរមនុស្សឱ្យងាកចេញពីការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយក្នុងចំណោមវិធីសាស្រ្តដ៏ចម្បងរបស់វា(ស្ហៃតន)នោះគឺ ការលម្អប្រការខុសឆ្គង(ឲ្យមើលទៅឃើញថាជាប្រការល្អ) តាមរយៈការស្រមើស្រមៃបោកប្រាស់ និងការសន្យាដែលភូតកុហក។

 
പരിഭാഷ ആയത്ത്: (117) അദ്ധ്യായം: ന്നിസാഅ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക