Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (80) അദ്ധ്യായം: ന്നിസാഅ്
مَّن يُطِعِ ٱلرَّسُولَ فَقَدۡ أَطَاعَ ٱللَّهَۖ وَمَن تَوَلَّىٰ فَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ حَفِيظٗا
ជនណាហើយដែលប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) ដោយអនុវត្តតាមអ្វីដែលគាត់បានបង្គាប់ប្រើ និងជៀសវាងពីអ្វីដែលគាត់បានហាមឃាត់នោះ ពិតណាស់ គឺរូបគេពិតជាបានទទួលយកបទបញ្ជារបស់អល់ឡោះជាម្ចាស់ដែរ។ តែជនណាហើយដែលងាកចេញពីការប្រតិបត្តិតាមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)វិញនោះ ចូរអ្នកកុំមានការកើតទុក្ខចំពោះគេអី។ ពិតណាស់ យើងមិនបានតែងតាំងអ្នកជាអ្នកឃ្លាំមើលគេ និងថែរក្សានូវទង្វើរបស់គេនោះទេ។ តាមពិតយើងទៅវិញទេដែលជាអ្នកកត់ត្រានូវទង្វើរបស់គេ និងជាអ្នកជំនុំជម្រះលើរូបគេនោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• تدبر القرآن الكريم يورث اليقين بأنه تنزيل من الله؛ لسلامته من الاضطراب، ويظهر عظيم ما تضمنه من الأحكام.
• ការត្រិះរិះពិចារណាអំពីគម្ពីរគួរអានធ្វើឲ្យគេកាន់តែជឿជាក់ថា វាគឺជាគម្ពីរដែលអល់ឡោះបានបញ្ជុះមក ដោយសារតែក្នុងគម្ពីរនេះគ្មានការភ័ន្តច្រឡំនោះទេ ហើយវាបង្ហាញពីភាពធំធេងនៃច្បាប់បញ្ញត្តិទាំងឡាយដែលមាននៅក្នុងវា។

• لا يجوز نشر الأخبار التي تنشأ عنها زعزعة أمن المؤمنين، أو دبُّ الرعب بين صفوفهم.
• មិនអនុញ្ញាតឱ្យផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់អ្នកមានជំនឿ ឬបង្កឱ្យមានភាពភ័យខ្លាចរវាងពួកគេឡើយ។

• التحدث بقضايا المسلمين والشؤون العامة المتصلة بهم يجب أن يصدر من أهل العلم وأولي الأمر منهم.
• ការនិយាយអំពីបញ្ហារបស់អ្នកមានជំនឿនិងកិច្ចការទូទៅរបស់ពួកគេ ត្រូវធ្វើឡើងដោយអ្នកមានចំណេះដឹង និងមេដឹកនាំរបស់ពួកគេ។

• مشروعية الشفاعة الحسنة التي لا إثم فيها ولا اعتداء على حقوق الناس، وتحريم كل شفاعة فيها إثم أو اعتداء.
• ច្បាប់ឥស្លាមបង្គាប់ប្រើឱ្យធ្វើអន្តរាគមន៍ដល់អ្នកដទៃដោយអំពើល្អដែលគ្មានបាបកម្ម និងមិនបំពានទៅលើសិទ្ធិមនុស្ស ហើយច្បាប់បានហាមឃាត់រាល់ការធ្វើអន្តរាគមន៍ទាំងឡាយណាដែលមានបាបកម្ម និងបំពានលើអ្នកដទៃ។

 
പരിഭാഷ ആയത്ത്: (80) അദ്ധ്യായം: ന്നിസാഅ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക