Check out the new design

पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद - इस्लामी समाजको विकास संगठन * - अनुवादहरूको सूची

XML CSV Excel API
Please review the Terms and Policies

अर्थको अनुवाद सूरः: कहफ   श्लोक:
قَالَ هَٰذَا رَحۡمَةٞ مِّن رَّبِّيۖ فَإِذَا جَآءَ وَعۡدُ رَبِّي جَعَلَهُۥ دَكَّآءَۖ وَكَانَ وَعۡدُ رَبِّي حَقّٗا
គាត់(ហ៊្សុលករណៃ)បាននិយាយថាៈ នេះគឺជាក្ដីមេត្ដា ករុណាពីម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលការសន្យានៃម្ចាស់របស់ ខ្ញុំបានមកដល់ ទ្រង់នឹងធ្វើឱ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យានៃម្ចាស់របស់ខ្ញុំគឺជាការពិត។
अरबी व्याख्याहरू:
۞ وَتَرَكۡنَا بَعۡضَهُمۡ يَوۡمَئِذٖ يَمُوجُ فِي بَعۡضٖۖ وَنُفِخَ فِي ٱلصُّورِ فَجَمَعۡنَٰهُمۡ جَمۡعٗا
ហើយយើងបានព្រលែងពួកវា(យ៉ាក់ជូចនិងម៉ាក់ជូច) ចោលនៅថ្ងៃនោះ(ថ្ងៃដែលកិច្ចសន្យារបស់យើងបានមកដល់) ដោយពួកវាពពាក់ពពូនគ្នា។ បន្ទាប់មកគេបានផ្លុំត្រែ ហើយយើង បានប្រមូលផ្ដុំពួកគេទាំងអស់។
अरबी व्याख्याहरू:
وَعَرَضۡنَا جَهَنَّمَ يَوۡمَئِذٖ لِّلۡكَٰفِرِينَ عَرۡضًا
ហើយនៅថ្ងៃនោះ យើងនឹងបង្ហាញនរកជើហាន់ណាំឱ្យ ពួកដែលគ្មានជំនឿបានឃើញយ៉ាងច្បាស់។
अरबी व्याख्याहरू:
ٱلَّذِينَ كَانَتۡ أَعۡيُنُهُمۡ فِي غِطَآءٍ عَن ذِكۡرِي وَكَانُواْ لَا يَسۡتَطِيعُونَ سَمۡعًا
ពួកដែលភ្នែករបស់ពួកគេបានបិទបាំងអំពីការរំលឹករបស់ យើង(គម្ពីរគួរអាន) គឺពួកគេពុំអាចឮវាឡើយ។
अरबी व्याख्याहरू:
أَفَحَسِبَ ٱلَّذِينَ كَفَرُوٓاْ أَن يَتَّخِذُواْ عِبَادِي مِن دُونِيٓ أَوۡلِيَآءَۚ إِنَّآ أَعۡتَدۡنَا جَهَنَّمَ لِلۡكَٰفِرِينَ نُزُلٗا
តើពួកដែលគ្មានជំនឿគិតថា ពួកគេអាចយកខ្ញុំរបស់យើង (ម៉ាឡាអ៊ីកាត់ និងអ៊ីសា)ធ្វើជាអ្នកគាំពារ(ម្ចាស់)របស់ពួកគេក្រៅ ពីយើងឬ? ពិតប្រាកដណាស់ យើងបានរៀបចំនរកជើហាន់ណាំជា កន្លែងជ្រកកោនសម្រាប់ពួកដែលគ្មានជំនឿ។
अरबी व्याख्याहरू:
قُلۡ هَلۡ نُنَبِّئُكُم بِٱلۡأَخۡسَرِينَ أَعۡمَٰلًا
ចូរអ្នកពោលថាៈ តើចង់ឱ្យយើងប្រាប់ពួកអ្នកអំពីពួក ដែលខាតបង់ជាងគេនូវទង្វើនានា(របស់ពួកគេ)ដែរឬទេ?
अरबी व्याख्याहरू:
ٱلَّذِينَ ضَلَّ سَعۡيُهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَهُمۡ يَحۡسَبُونَ أَنَّهُمۡ يُحۡسِنُونَ صُنۡعًا
ពួកនោះហើយ ដែលការខំប្រឹងប្រែងរបស់ពួកគេបាន ខាតបង់នៅក្នុងជីវិតលោកិយនេះ ដោយពួកគេគិតថា ពិតប្រាកដ ណាស់ ពួកគេកំពុងសាងអំពើល្អ។
अरबी व्याख्याहरू:
أُوْلَٰٓئِكَ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ رَبِّهِمۡ وَلِقَآئِهِۦ فَحَبِطَتۡ أَعۡمَٰلُهُمۡ فَلَا نُقِيمُ لَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ وَزۡنٗا
ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿនឹងភស្ដុតាងនៃ ម្ចាស់របស់់ពួកគេ និងការជួបទ្រង់(នៅថ្ងៃបរលោក)។ ហើយទង្វើ ល្អទាំងឡាយរបស់ពួកគេត្រូវអសារបង់ ហើយនៅថ្ងៃបរលោក យើងនឹងមិនផ្ដល់តម្លៃសម្រាប់ពួកគេឡើយ។
अरबी व्याख्याहरू:
ذَٰلِكَ جَزَآؤُهُمۡ جَهَنَّمُ بِمَا كَفَرُواْ وَٱتَّخَذُوٓاْ ءَايَٰتِي وَرُسُلِي هُزُوًا
នរកជើហាន់ណាំនោះហើយគឺជាការតបស្នងរបស់ពួកគេ ដោយសារតែពួកគេបានប្រឆាំង និងបានយកភស្ដុតាង និងបណ្ដា អ្នកនាំសាររបស់យើងធ្វើជាការចំអកឡកឡឺយ។
अरबी व्याख्याहरू:
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ كَانَتۡ لَهُمۡ جَنَّٰتُ ٱلۡفِرۡدَوۡسِ نُزُلًا
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អ ពួកគេនឹងទទួលបានឋានសួគ៌ឪហ្វៀរដោសឱជាលំនៅដ្ឋាន របស់ពួកគេ ។
अरबी व्याख्याहरू:
خَٰلِدِينَ فِيهَا لَا يَبۡغُونَ عَنۡهَا حِوَلٗا
ពួកគេស្ថិតនៅក្នុងនោះជានិរន្ដរ៍ ដោយពួកគេមិនចង់ផ្លាស់ ប្ដូរវាឡើយ។
अरबी व्याख्याहरू:
قُل لَّوۡ كَانَ ٱلۡبَحۡرُ مِدَادٗا لِّكَلِمَٰتِ رَبِّي لَنَفِدَ ٱلۡبَحۡرُ قَبۡلَ أَن تَنفَدَ كَلِمَٰتُ رَبِّي وَلَوۡ جِئۡنَا بِمِثۡلِهِۦ مَدَدٗا
ចូរអ្នកពោលថាៈ ប្រសិនបើទឹកសមុទ្រជាទឹកខ្មៅសម្រាប់ សរសេរពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ គឺទឹកសមុទ្រនឹងត្រូវរីងស្ងួតមុន នឹងបពា្ចប់ពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ សូម្បីតែពួកយើងយកទឹក សមុទ្រផេ្សងទៀតមកបន្ថែមធ្វើជាទឹកខ្មៅក៏ដោយ។
अरबी व्याख्याहरू:
قُلۡ إِنَّمَآ أَنَا۠ بَشَرٞ مِّثۡلُكُمۡ يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ فَمَن كَانَ يَرۡجُواْ لِقَآءَ رَبِّهِۦ فَلۡيَعۡمَلۡ عَمَلٗا صَٰلِحٗا وَلَا يُشۡرِكۡ بِعِبَادَةِ رَبِّهِۦٓ أَحَدَۢا
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្ស លោកដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិត ប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ អ្នកណាហើយដែលសង្ឃឹមថា នឹងបានជួបម្ចាស់របស់គេ ចូរឱ្យគេ សាងអំពើណាដែលល្អ ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូ ក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ។
अरबी व्याख्याहरू:
 
अर्थको अनुवाद सूरः: कहफ
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद - इस्लामी समाजको विकास संगठन - अनुवादहरूको सूची

इस्लामिक सामाजिक विकास संगठन, कम्बोडिया द्वारा जारी ।

बन्द गर्नुस्