Check out the new design

पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद : रुव्वाद अनुवाद केन्द्र । * - अनुवादहरूको सूची


अर्थको अनुवाद सूरः: कहफ   श्लोक:
وَإِذِ ٱعۡتَزَلۡتُمُوهُمۡ وَمَا يَعۡبُدُونَ إِلَّا ٱللَّهَ فَأۡوُۥٓاْ إِلَى ٱلۡكَهۡفِ يَنشُرۡ لَكُمۡ رَبُّكُم مِّن رَّحۡمَتِهِۦ وَيُهَيِّئۡ لَكُم مِّنۡ أَمۡرِكُم مِّرۡفَقٗا
ហើយនៅពេលដែលពួកអ្នកបានដកខ្លួនចេញពីពួកគេ និងអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះនោះ ចូរពួកអ្នកទៅជ្រកកោនក្នុងរូងភ្នំចុះ នោះព្រះជាម្ចាស់របស់ពួកអ្នកនឹងប្រទានឱ្យពួកអ្នកនូវក្ដីមេត្តាករុណាអំពីទ្រង់។ ហើយទ្រង់នឹងសម្រួលដល់ពួកអ្នកនូវរាល់កិច្ចការរបស់ពួកអ្នកឲ្យទទួលបាននូវផលប្រយោជន៍។
अरबी व्याख्याहरू:
۞ وَتَرَى ٱلشَّمۡسَ إِذَا طَلَعَت تَّزَٰوَرُ عَن كَهۡفِهِمۡ ذَاتَ ٱلۡيَمِينِ وَإِذَا غَرَبَت تَّقۡرِضُهُمۡ ذَاتَ ٱلشِّمَالِ وَهُمۡ فِي فَجۡوَةٖ مِّنۡهُۚ ذَٰلِكَ مِنۡ ءَايَٰتِ ٱللَّهِۗ مَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِۖ وَمَن يُضۡلِلۡ فَلَن تَجِدَ لَهُۥ وَلِيّٗا مُّرۡشِدٗا
ហើយអ្នកនឹងឃើញព្រះអាទិត្យ នៅពេលដែលវារះ គឺវាបញ្ឆិតទៅខាងស្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេលដែលវាលិច គឺវាបញ្ឆិតទៅខាងឆ្វេង(នៃរូងភ្នំ)។ ហើយពួកគេស្ថិតនៅកន្លែងដែលទូលាយនៃរូងភ្នំ។ នោះគឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់។ ជនណាហើយដែលអល់ឡោះចង្អុលបង្ហាញ ពិតប្រាកដណាស់ គេជាអ្នកដែលទទួលបានការចង្អុលបង្ហាញយ៉ាងពិតប្រាកដ។ រីឯជនណាដែលទ្រង់ធ្វើឲ្យវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកគាំពារណាដែលអាចចង្អុលបង្ហាញគេនោះឡើយ។
अरबी व्याख्याहरू:
وَتَحۡسَبُهُمۡ أَيۡقَاظٗا وَهُمۡ رُقُودٞۚ وَنُقَلِّبُهُمۡ ذَاتَ ٱلۡيَمِينِ وَذَاتَ ٱلشِّمَالِۖ وَكَلۡبُهُم بَٰسِطٞ ذِرَاعَيۡهِ بِٱلۡوَصِيدِۚ لَوِ ٱطَّلَعۡتَ عَلَيۡهِمۡ لَوَلَّيۡتَ مِنۡهُمۡ فِرَارٗا وَلَمُلِئۡتَ مِنۡهُمۡ رُعۡبٗا
ហើយអ្នកគិតស្មានថា ពួកគេមិនគេងនោះឡើយ ខណៈដែល(ជាក់ស្តែង)ពួកគេកំពុងតែគេងលង់លក់។ ហើយយើងបានប្រែខ្លួនរបស់ពួកគេ ម្ដងទៅខាងស្ដាំ ម្ដងទៅខាងឆ្វេង។ ហើយឆ្កែរបស់ពួកគេដេកសណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូង។ ប្រសិនបើអ្នកឃើញពួកគេ អ្នកពិតជានឹងរត់បែរចេញពីពួកគេ ហើយវាច្បាស់ជាធ្វើឱ្យអ្នកពោរពេញទៅដោយភាពភ័យខ្លាចអំពីពួកគេជាមិនខាន។
अरबी व्याख्याहरू:
وَكَذَٰلِكَ بَعَثۡنَٰهُمۡ لِيَتَسَآءَلُواْ بَيۡنَهُمۡۚ قَالَ قَآئِلٞ مِّنۡهُمۡ كَمۡ لَبِثۡتُمۡۖ قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٖۚ قَالُواْ رَبُّكُمۡ أَعۡلَمُ بِمَا لَبِثۡتُمۡ فَٱبۡعَثُوٓاْ أَحَدَكُم بِوَرِقِكُمۡ هَٰذِهِۦٓ إِلَى ٱلۡمَدِينَةِ فَلۡيَنظُرۡ أَيُّهَآ أَزۡكَىٰ طَعَامٗا فَلۡيَأۡتِكُم بِرِزۡقٖ مِّنۡهُ وَلۡيَتَلَطَّفۡ وَلَا يُشۡعِرَنَّ بِكُمۡ أَحَدًا
ក៏ដូច្នោះដែរ យើងបានឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរនាំគ្នាទៅវិញទៅមក។ ពេលនោះ ម្នាក់ក្នុងចំណោមពួកគេបានសួរថា៖ តើពួកអ្នកគេងលង់លក់អស់រយៈពេលប៉ុន្មានហើយ? ពួកគេបានឆ្លើយថា៖ ពួកយើងបានគេងលក់(នៅទីនេះ)អស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ។ ហើយអ្នកខ្លះទៀតនិយាយថា៖ មានតែព្រះជាម្ចាស់របស់ពួកអ្នកប៉ុណ្ណោះដែលដឹងបំផុតពីរយៈពេលដែលពួកអ្នកបានគេងលង់លក់នោះ។ ដូច្នេះ ចូរពួកអ្នកបញ្ជូននរណាម្នាក់ក្នុងចំណោមពួកអ្នកឱ្យយកក្រដាសប្រាក់របស់ពួកអ្នកទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល ថាតើអ្នកណាដែលមានចំណីអាហារដែលល្អជាងគេ។ ហើយចូរឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ ហើយចូរឱ្យគេមានភាពទន់ភ្លន់ និងមិនត្រូវឱ្យនរណាម្នាក់ដឹងពីកន្លែងរបស់ពួកអ្នកឡើយ។
अरबी व्याख्याहरू:
إِنَّهُمۡ إِن يَظۡهَرُواْ عَلَيۡكُمۡ يَرۡجُمُوكُمۡ أَوۡ يُعِيدُوكُمۡ فِي مِلَّتِهِمۡ وَلَن تُفۡلِحُوٓاْ إِذًا أَبَدٗا
ជាការពិតណាស់ ប្រសិនបើពួកគេដឹងពីកន្លែងពួកអ្នក នោះពួកគេប្រាកដជានឹងគប់សម្លាប់ពួកអ្នក ឬត្រឡប់ពួកអ្នកទៅកាន់សាសនារបស់ពួកគេវិញជាមិនខាន ហើយពួកអ្នកនឹងមិនទទួលជោគជ័យជារៀងរហូត។
अरबी व्याख्याहरू:
 
अर्थको अनुवाद सूरः: कहफ
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद : रुव्वाद अनुवाद केन्द्र । - अनुवादहरूको सूची

यसलाई रुव्वाद अनुवाद केन्द्रको टोलीले रब्वा दावाह संघ र इस्लामी सामग्री सेवा संघको सहयोगमा अनुवाद गरिएको छ।

बन्द गर्नुस्