Check out the new design

पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद : रुव्वाद अनुवाद केन्द्र । * - अनुवादहरूको सूची

XML CSV Excel API
Please review the Terms and Policies

अर्थको अनुवाद सूरः: बकरः   श्लोक:
ٱلَّذِينَ يَأۡكُلُونَ ٱلرِّبَوٰاْ لَا يَقُومُونَ إِلَّا كَمَا يَقُومُ ٱلَّذِي يَتَخَبَّطُهُ ٱلشَّيۡطَٰنُ مِنَ ٱلۡمَسِّۚ ذَٰلِكَ بِأَنَّهُمۡ قَالُوٓاْ إِنَّمَا ٱلۡبَيۡعُ مِثۡلُ ٱلرِّبَوٰاْۗ وَأَحَلَّ ٱللَّهُ ٱلۡبَيۡعَ وَحَرَّمَ ٱلرِّبَوٰاْۚ فَمَن جَآءَهُۥ مَوۡعِظَةٞ مِّن رَّبِّهِۦ فَٱنتَهَىٰ فَلَهُۥ مَا سَلَفَ وَأَمۡرُهُۥٓ إِلَى ٱللَّهِۖ وَمَنۡ عَادَ فَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
ពួកដែលស៊ីការប្រាក់(និងមានទំនាក់ទំនងនឹងការប្រាក់)នោះ ពួកគេមិនអាចក្រោកឈរបានឡើយ(នៅថ្ងៃបរលោក) លើកលែងតែគេក្រោកឈរដូចអ្នកដែលស្ហៃតន(អារក្សសាតាំង)ចូលដែលធ្វើឱ្យគេលីលាដូច្នោះដែរ។ នោះគឺដោយសារតែពួកគេនិយាយថា៖ តាមពិត ការលក់ដូរ គឺដូចទៅនឹងការសុីការប្រាក់ដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានអនុញ្ញាតចំពោះការលក់ដូរ ហើយបានហាមឃាត់ចំពោះការប្រាក់។ ដូច្នេះ ជនណាដែលការទូន្មានពីព្រះជាម្ចាស់របស់គេបានមកដល់គេ ហើយគេបានបញ្ឈប់(ការសុីការប្រាក់) ដូចេ្នះ អ្វីដែលមានពីមុននៃការសុីការប្រាក់នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយកិច្ចការរបស់គេ គឺត្រឡប់ទៅរកអល់ឡោះ។ រីឯជនណាដែលបានត្រឡប់ទៅ(ស៊ីការប្រាក់)វិញ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
अरबी व्याख्याहरू:
يَمۡحَقُ ٱللَّهُ ٱلرِّبَوٰاْ وَيُرۡبِي ٱلصَّدَقَٰتِۗ وَٱللَّهُ لَا يُحِبُّ كُلَّ كَفَّارٍ أَثِيمٍ
អល់ឡោះដកយកពរជ័យចំពោះការប្រាក់ ហើយទ្រង់បង្កើនផលបុណ្យចំពោះទ្រព្យបរិច្ចាគនានា។ ហើយអល់ឡោះទ្រង់មិនស្រលាញ់រាល់ពួកប្រឆាំងដែលសាងបាបកម្មឡើយ។
अरबी व्याख्याहरू:
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ لَهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ហើយបានប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យខ្លាច និងក៏គ្មានការព្រួយបារម្ភនោះដែរ។
अरबी व्याख्याहरू:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَذَرُواْ مَا بَقِيَ مِنَ ٱلرِّبَوٰٓاْ إِن كُنتُم مُّؤۡمِنِينَ
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរបោះបង់នូវអ្វីដែលនៅសេសសល់អំពីការប្រាក់(ដែលគេនៅជំពាក់ពួកអ្នក) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿពិតប្រាកដមែននោះ។
अरबी व्याख्याहरू:
فَإِن لَّمۡ تَفۡعَلُواْ فَأۡذَنُواْ بِحَرۡبٖ مِّنَ ٱللَّهِ وَرَسُولِهِۦۖ وَإِن تُبۡتُمۡ فَلَكُمۡ رُءُوسُ أَمۡوَٰلِكُمۡ لَا تَظۡلِمُونَ وَلَا تُظۡلَمُونَ
តែប្រសិនបើពួកអ្នកមិនធ្វើ(ដូច្នោះ)ទេនោះ ពួកអ្នកត្រូវដឹងថា នឹងមានសង្គ្រាមពីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(មកលើពួកអ្នក)ជាមិនខាន។ តែប្រសិនបើពួកអ្នកសារភាពកំហុស(បោះបង់ការប្រាក់) សម្រាប់ពួកអ្នក គឺទទួលបានប្រាក់ដើមរបស់ពួកអ្នកវិញ។ (ការធ្វើដូច្នេះ)ពួកអ្នកមិនបំពានលើគេ ហើយគេក៏មិនបំពានលើពួកអ្នកដែរ។
अरबी व्याख्याहरू:
وَإِن كَانَ ذُو عُسۡرَةٖ فَنَظِرَةٌ إِلَىٰ مَيۡسَرَةٖۚ وَأَن تَصَدَّقُواْ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ
ហើយប្រសិនបើពួកគេគ្មានលទ្ធភាពសងទេនោះ ចូរពួកអ្នកពន្យារពេលដល់ពួកគេ រហូតដល់ពួកគេមានលទ្ធភាព។ តែប្រសិនបើពួកអ្នកបរិច្ចាគ(ដល់ពួកគេ) វាគឺល្អប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង(ពីផលបុណ្យរបស់វា)។
अरबी व्याख्याहरू:
وَٱتَّقُواْ يَوۡمٗا تُرۡجَعُونَ فِيهِ إِلَى ٱللَّهِۖ ثُمَّ تُوَفَّىٰ كُلُّ نَفۡسٖ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ
ហើយចូរពួកអ្នកខ្លាចថ្ងៃមួយដែលគេនឹងនាំពួកអ្នកត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់វិញ។ បន្ទាប់មក គេនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលរូបគេបានប្រព្រឹត្ដ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។
अरबी व्याख्याहरू:
 
अर्थको अनुवाद सूरः: बकरः
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद : रुव्वाद अनुवाद केन्द्र । - अनुवादहरूको सूची

यसलाई रुव्वाद अनुवाद केन्द्रको टोलीले रब्वा दावाह संघ र इस्लामी सामग्री सेवा संघको सहयोगमा अनुवाद गरिएको छ।

बन्द गर्नुस्