Check out the new design

पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद : रुव्वाद अनुवाद केन्द्र । * - अनुवादहरूको सूची


अर्थको अनुवाद सूरः: न्निसा   श्लोक:
۞ إِنَّآ أَوۡحَيۡنَآ إِلَيۡكَ كَمَآ أَوۡحَيۡنَآ إِلَىٰ نُوحٖ وَٱلنَّبِيِّـۧنَ مِنۢ بَعۡدِهِۦۚ وَأَوۡحَيۡنَآ إِلَىٰٓ إِبۡرَٰهِيمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَٰرُونَ وَسُلَيۡمَٰنَۚ وَءَاتَيۡنَا دَاوُۥدَ زَبُورٗا
ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយនិងបណ្តាព្យាការីជាច្រើនទៀតបន្ទាប់ពីគាត់ផងដែរ។ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប ព្រមទាំងបណ្តាកូនចៅរបស់ព្យាការីយ៉ាក់កូប (ដែលជាព្យាការី) ហើយនិងព្យាការីអ៊ីសា ព្យការីអៃយ៉ូប ព្យាការីយូនុស ព្យាការីហារូន និងព្យាការីស៊ូឡៃម៉ានផងដែរ។ ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូតនូវគម្ពីរហ្សាពួរ។
अरबी व्याख्याहरू:
وَرُسُلٗا قَدۡ قَصَصۡنَٰهُمۡ عَلَيۡكَ مِن قَبۡلُ وَرُسُلٗا لَّمۡ نَقۡصُصۡهُمۡ عَلَيۡكَۚ وَكَلَّمَ ٱللَّهُ مُوسَىٰ تَكۡلِيمٗا
ហើយ(យើងបានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនដោយយើងបាននិទានពីប្រវត្តិរបស់ពួកគាត់ប្រាប់ដល់អ្នក(នៅក្នុងគម្ពីរគួរអាន)កាលពីមុន ហើយ(យើងក៏បានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនទៀតផងដែរដោយយើងមិនបាននិទានពីប្រវត្តិរបស់ពួកគាត់ប្រាប់ដល់អ្នកឡើយ។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីមូសាដោយផ្ទាល់។
अरबी व्याख्याहरू:
رُّسُلٗا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى ٱللَّهِ حُجَّةُۢ بَعۡدَ ٱلرُّسُلِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمٗا
(យើងបានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច ដើម្បីកុំឱ្យមនុស្សលោកមានលេសតវ៉ាចំពោះអល់ឡោះបន្ទាប់ពី(ទ្រង់បានបញ្ជូន)បណ្តាអ្នកនាំសារហើយនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
अरबी व्याख्याहरू:
لَّٰكِنِ ٱللَّهُ يَشۡهَدُ بِمَآ أَنزَلَ إِلَيۡكَۖ أَنزَلَهُۥ بِعِلۡمِهِۦۖ وَٱلۡمَلَٰٓئِكَةُ يَشۡهَدُونَۚ وَكَفَىٰ بِٱللَّهِ شَهِيدًا
ទោះជាពួកយូដាមិនព្រមមានជំនឿលើអ្នកក៏ដោយ ក៏អល់ឡោះទ្រង់ធ្វើសាក្សីចំពោះភាពត្រឹមត្រូវនៃអ្វី(គម្ពីរគួរអាន)ដែលបានបញ្ចុះទៅឱ្យអ្នកដែរ។ ទ្រង់បានបញ្ចុះវាដោយចំណេះដឹងរបស់ទ្រង់។ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើសាក្សីដូចនេះផងដែរ។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាសាក្សី។
अरबी व्याख्याहरू:
إِنَّ ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ قَدۡ ضَلُّواْ ضَلَٰلَۢا بَعِيدًا
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះនោះ ជាការពិតណាស់ ពួកគេគឺជាពួកដែលវង្វេងដ៏សែនឆ្ងាយបំផុត។
अरबी व्याख्याहरू:
إِنَّ ٱلَّذِينَ كَفَرُواْ وَظَلَمُواْ لَمۡ يَكُنِ ٱللَّهُ لِيَغۡفِرَ لَهُمۡ وَلَا لِيَهۡدِيَهُمۡ طَرِيقًا
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានបំពាននោះ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឲ្យពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហាញផ្លូវ(ដែលអាចរំដោះពួកគេពីទណ្ឌកម្ម)នោះដែរ។
अरबी व्याख्याहरू:
إِلَّا طَرِيقَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدٗاۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٗا
លើកលែងតែផ្លូវ(ដែលនាំទៅកាន់)ឋាននរកជើហាន់ណាំប៉ុណ្ណោះដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ហើយកិច្ចការទាំងនោះ គឺមានភាពងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។
अरबी व्याख्याहरू:
يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلرَّسُولُ بِٱلۡحَقِّ مِن رَّبِّكُمۡ فَـَٔامِنُواْ خَيۡرٗا لَّكُمۡۚ وَإِن تَكۡفُرُواْ فَإِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا
ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់)ដែលនាំមកនូវសេចក្តីពិតពីព្រះជាម្ចាស់របស់ពួកអ្នកនោះបានមកដល់ពួកអ្នកហើយ។ ហេតុនេះ ចូរពួកអ្នកមានជំនឿ(ចំពោះអ្វីដែលគាត់បាននាំមកចុះ) វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ពិតប្រាកដណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់មហាដឹង មហាគតិបណ្ឌិត។
अरबी व्याख्याहरू:
 
अर्थको अनुवाद सूरः: न्निसा
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद : रुव्वाद अनुवाद केन्द्र । - अनुवादहरूको सूची

यसलाई रुव्वाद अनुवाद केन्द्रको टोलीले रब्वा दावाह संघ र इस्लामी सामग्री सेवा संघको सहयोगमा अनुवाद गरिएको छ।

बन्द गर्नुस्