ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. * - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ


ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߟߝߊߙߌ ߘߏ߫: (10) ߝߐߘߊ ߘߏ߫: ߟߎߞߌߡߊ߲߫ ߝߐߘߊ
خَلَقَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٖ تَرَوۡنَهَاۖ وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَبَثَّ فِيهَا مِن كُلِّ دَآبَّةٖۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ فَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٖ كَرِيمٍ
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ដែលត្រូវបានបញ្ឈរយ៉ាងខ្ពស់ឡើងដោយគ្មានសសរអ្វីសោះ ហើយទ្រង់បានបង្កើតភ្នំទាំងឡាយនៅលើផែនដីជាលំនឹងដើម្បីកុំឲ្យផែនដីមានការញ័ររញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយនៅលើផែនដីនូវសត្វពាហនៈជាច្រើនប្រភេទ។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះនៅលើផែនដីនូវរុក្ខជាតិគ្រប់ប្រភេទដែលមានទេសភាពស្រស់បំព្រង ដែលមនុស្សលោកនិងសត្វធាតុទាំងឡាយអាចទាញយកផលប្រយោជន៍អំពីវាបាន។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• طاعة الله تقود إلى الفلاح في الدنيا والآخرة.
• ការគោរពប្រតិបត្តិអល់ឡោះ គឺនាំទៅកាន់ភាពជោគជ័យទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។

• تحريم كل ما يصد عن الصراط المستقيم من قول أو فعل.
• ហាមឃាត់រាល់ពាក្យសម្ដី ឬទង្វើទាំងឡាយណាដែលរារាំងមនុស្សពីមាគ៌ាដ៏ត្រឹមត្រូវ។

• التكبر مانع من اتباع الحق.
• ភាពក្អេងក្អាង ក្រអឺតក្រទម គឺរារាំងអំពីការដើរតាមសេចក្តីពិត។

• انفراد الله بالخلق، وتحدي الكفار أن تخلق آلهتهم شيئًا.
• អល់ឡោះតែមួយគត់ដែលជាអ្នកបង្កើតអ្វីៗទាំងអស់ ហើយពួកប្រឆាំងអសមត្ថភាពក្នុងការស្នើឲ្យព្រះនានារបស់ពួកគេបង្កើតអ្វីមួយ។

 
ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߟߝߊߙߌ ߘߏ߫: (10) ߝߐߘߊ ߘߏ߫: ߟߎߞߌߡߊ߲߫ ߝߐߘߊ
ߝߐߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ ߞߐߜߍ ߝߙߍߕߍ
 
ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ

ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫߸ ߡߍ߲ ߝߘߊߣߍ߲߫ ߞߎ߬ߙߊ߬ߣߊ ߞߘߐߦߌߘߊ ߢߊߢߌߣߌ߲ߠߌ߲ ߝߊ߲ߓߊ ߟߊ߫.

ߘߊߕߎ߲߯ߠߌ߲