ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. * - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ


ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߟߝߊߙߌ ߘߏ߫: (15) ߝߐߘߊ ߘߏ߫: ߛߎ߬ߡߊ߲߬ߝߍ ߝߐߘߊ
يَٰٓأَهۡلَ ٱلۡكِتَٰبِ قَدۡ جَآءَكُمۡ رَسُولُنَا يُبَيِّنُ لَكُمۡ كَثِيرٗا مِّمَّا كُنتُمۡ تُخۡفُونَ مِنَ ٱلۡكِتَٰبِ وَيَعۡفُواْ عَن كَثِيرٖۚ قَدۡ جَآءَكُم مِّنَ ٱللَّهِ نُورٞ وَكِتَٰبٞ مُّبِينٞ
ឱពួកអះលីគីតាបនៃពួកយូដាដែលជាអ្នកទទួលបានគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលទទួលបានគម្ពីរអ៊ីញជីល! ពិតប្រាកដណាស់ អ្នកនាំសាររបស់យើងគឺ ព្យាការីមូហាំម៉ាត់បានមកដល់ពួកអ្នក ដែលគេបានបកស្រាយបញ្ជាក់រឿងរ៉ាវជាច្រើនប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានលាក់បាំងអំពីគម្ពីរដែលគេបញ្ចុះទៅឱ្យពួកអ្នក ហើយគេក៏លើកលែងយ៉ាងច្រើនផងដែរអំពីរឿងនោះ(ការលាក់បាំងគម្ពីរ)អ្វីដែលមិនមានផលប្រយោជន៍ ក្រៅពីការបកអាក្រាតពួកអ្នកនោះ។ ពិតប្រាកដណាស់ គម្ពីរគួរអានដែលជាគម្ពីរមួយពីអល់ឡោះបានមកដល់ពួកអ្នក ហើយវាគឺជាពន្លឺមួយសម្រាប់បំភ្លឺ និងជាគម្ពីរដែលបញ្ជាក់ច្បាស់រាល់អ្វីដែលមនុស្សលោកត្រូវការនៅក្នុងកិច្ចការរបស់ពួកគេ ទាំងកិច្ចការលោកិយនិងកិច្ចការបរលោករបស់ពួកគេ។
ߊߙߊߓߎߞߊ߲ߡߊ ߞߘߐߦߌߘߊ ߟߎ߬:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• تَرْك العمل بمواثيق الله وعهوده قد يوجب وقوع العداوة وإشاعة البغضاء والتنافر والتقاتل بين المخالفين لأمر الله تعالى.
• ការបោះបង់ចោលការអនុវត្តតាមកិច្ចសន្យារបស់អល់ឡោះ នឹងនាំឲ្យធ្លាក់ទៅក្នុងភាពជាសត្រូវ នឹងគ្នា ការស្អប់ខ្ពើមគ្នា ការបែកបាក់គ្នា និងការកាប់សម្លាប់គ្នារវាងអ្នកដែលធ្វើខុសនឹងបទបញ្ជាទាំងឡាយរបស់អល់ឡោះ។

• الرد على النصارى القائلين بأن الله تعالى تجسد في المسيح عليه السلام، وبيان كفرهم وضلال قولهم.
• ឆ្លើយតបទៅកាន់ពួកណាសរ៉នី(គ្រឹស្តសាសនិក)ដែលនិយាយថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ចូលសន្ធិតក្នុងខ្លួនម៉ាសៀហអ៊ីសា(យេស៊ូគ្រឹស្ទ) និងបញ្ជាក់ពីភាពគ្មានជំនឿ និងពាក្យសម្តីដ៏វង្វេងររបស់ពួកគេ។

• من أدلة بطلان ألوهية المسيح أن الله تعالى إن أراد أن يهلك المسيح وأمه عليهما السلام وجميع أهل الأرض فلن يستطيع أحد رده، وهذا يثبت تفرده سبحانه بالأمر وأنه لا إله غيره.
• ក្នុងចំណោមភស្តុតាងដែលបង្ហាញពីភាពមិនមែនជាព្រះជាម្ចាស់របស់ព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំ (យេស៊ូគ្រឹស្ត បុត្ររបស់នាងម៉ារី) នោះគឺ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ចង់បំផ្លាញម៉ាសៀហអ៊ីសា និងម្តាយរបស់គាត់ ក៏ដូចជាអ្នកដែលនៅលើផែនដីទាំងអស់នោះ ពិតណាស់ គឺគ្មាននរណាម្នាក់មានសមត្ថភាពអាចរារាំងទ្រង់បានឡើយ ហើយនេះក៏បង្ហាញពីភាពជាម្ចាស់តែមួយរបស់ទ្រង់ចំពោះកិច្ចការទាំងឡាយ ហើយទ្រង់គឺជាម្ចាស់តែមួយគត់ដែលគ្មានម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។

• من أدلة بطلان ألوهية المسيح أن الله تعالى يُذَكِّر بكونه تعالى ﴿ يَخْلُقُ مَا يَشَاءُ﴾ (المائدة: 17)، فهو يخلق من الأبوين، ويخلق من أم بلا أب كعيسى عليه السلام، ويخلق من الجماد كحية موسى عليه السلام، ويخلق من رجل بلا أنثى كحواء من آدم عليهما السلام.
ក្នុងចំណោមភស្តុតាងដែលបង្ហាញពីភាពមិនមែនជាព្រះជាម្ចាស់របស់អ៊ីសាកូនប្រុសម៉ារីយ៉ាំនោះដែរគឺ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកឡើងពីការបង្កើតព្យាការីអ៊ីសានេះដោយបន្ទូលទ្រង់ថាៈ (ទ្រង់បង្កើតអ្វីដែលទ្រង់មានចេតនា)។ ទ្រង់បង្កើតមនុស្សលោកពីឪពុកម្តាយទាំងពីរ។ ទ្រង់បង្កើតចេញពីម្តាយដោយគ្មានឪពុក ដូចជាអ៊ីសា។ ទ្រង់បង្កើតចេញពីវត្ថុដែលគ្មានជីវិតដូចជាពស់របស់ព្យាការីមូសា(ដែលកើតចេញពីដំបង) ហើយទ្រង់បង្កើតចេញពីបុរស(ឪពុក)ដោយគ្មានស្ត្រី(ម្តាយ) ដូចជាបង្កើតហាវ៉ាចេញពីព្យាការីអាហ្ទាំ(អាដាម)ជាដើម។

 
ߞߘߐ ߟߎ߬ ߘߟߊߡߌ߬ߘߊ߬ߟߌ ߟߝߊߙߌ ߘߏ߫: (15) ߝߐߘߊ ߘߏ߫: ߛߎ߬ߡߊ߲߬ߝߍ ߝߐߘߊ
ߝߐߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ ߞߐߜߍ ߝߙߍߕߍ
 
ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫. - ߘߟߊߡߌߘߊ ߟߎ߫ ߦߌ߬ߘߊ߬ߥߟߊ

ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫߸ ߡߍ߲ ߝߘߊߣߍ߲߫ ߞߎ߬ߙߊ߬ߣߊ ߞߘߐߦߌߘߊ ߢߊߢߌߣߌ߲ߠߌ߲ ߝߊ߲ߓߊ ߟߊ߫.

ߘߊߕߎ߲߯ߠߌ߲