Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه سورت: اعراف   آیت:
وَٱلۡبَلَدُ ٱلطَّيِّبُ يَخۡرُجُ نَبَاتُهُۥ بِإِذۡنِ رَبِّهِۦۖ وَٱلَّذِي خَبُثَ لَا يَخۡرُجُ إِلَّا نَكِدٗاۚ كَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ لِقَوۡمٖ يَشۡكُرُونَ
ហើយដីដែលមានជីជាតិនោះ វានឹងបញ្ចេញនូវរុក្ខជាតិឲ្យដុះឡើងយ៉ាងល្អ និងពេញលេញដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ក៏ដូច្នោះដែរ អ្នកមានជំនឿដែលស្តាប់ការទូន្មាន គឺគេនឹងទទួលបានផលប្រយោជន៍អំពីការទូន្មាននោះ ហើយវានឹងចេញលទ្ធផល ជាការសាងនូវទង្វើកុសលទាំងឡាយ។ រីឯដីដែលហិរ ខ្សោះ គ្មានជីជាតិវិញ វាមិនអាចបញ្ចេញនូវរុក្ខជាតិដែលដុះនៅទីនោះនោះឡើយ លើកលែងតែដោយលំបាកប៉ុណ្ណោះដែលគ្មានអ្វីល្អចំពោះវានោះទេ។ ក៏ដូច្នោះដែរ ពួកដែលប្រឆាំងនោះ គឺគេមិនទទួលបានផលប្រយោជន៍ពីការទូន្មាននោះទេ ហើយវាមិនចេញជាលទ្ធផល ជាការសាងនូវទង្វើកុសលណាមួយដែលផ្តល់ផលប្រយោជន៍ដល់រូបគេនោះដែរ។ ដូចដែលបានលើកឡើងជាឧទាហរណ៍ជាច្រើនប្រភេទនេះដែរ យើងក៏បានលើកឡើងនូវបណ្តាភស្តុតាងជាច្រើនប្រភេទផងដែរដើម្បីបញ្ជាក់ពីការពិតសម្រាប់ក្រុមដែលចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ។ ដូច្នេះ ពួកគេមិនរមិលគុណចំពោះវានោះទេ ហើយពួកគេគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេ។
عربي تفسیرونه:
لَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٖ
ជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហធ្វើជាអ្នកនាំសារទៅកាន់ក្រុមរបស់គាត់ដោយអំពាវនាវពួកគេទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងបោះបង់ចោលការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់ ដោយគាត់បានពោលទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ព្រោះពិតណាស់ ពួកអ្នកគ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះទេ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទាំងអស់គ្នា(ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)ក្នុងស្ថានភាពដែលពួកអ្នកនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿបែបនេះ។
عربي تفسیرونه:
قَالَ ٱلۡمَلَأُ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي ضَلَٰلٖ مُّبِينٖ
ពួកអ្នកមានឋានៈសក្តិ និងពួកមេដឹកនាំក្នុងចំណោមក្រុមរបស់ព្យាការីនួហបានតបទៅកាន់គាត់វិញថាៈ ជាការពិតណាស់ យើងឃើញថា អ្នក(ឱនួហ)ស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
عربي تفسیرونه:
قَالَ يَٰقَوۡمِ لَيۡسَ بِي ضَلَٰلَةٞ وَلَٰكِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ
ព្យាការីនួហបានតបទៅកាន់ពួកមេដឹកនៃក្រុមរបស់គាត់វិញថាៈ រូបខ្ញុំមិនមែនជាអ្នកដែលវង្វេងដូចដែលពួកអ្នកបានចោទប្រកាន់មកលើខ្ញុំនោះទេ។ តាមពិត ខ្ញុំស្ថិតនៅលើការចង្អុលបង្ហាញពីម្ចាស់របស់ខ្ញុំ។ ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារពីអល់ឡោះជាម្ចាស់មកកាន់ពួកអ្នកទាំងអស់គ្នា ដែលជាម្ចាស់របស់ខ្ញុំ ម្ចាស់របស់ពួកអ្នក និងជាម្ចាស់នៃពិភពទាំងអស់ផងដែរ។
عربي تفسیرونه:
أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنصَحُ لَكُمۡ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ
ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវវ៉ាហ៊ី(សារ)ទាំងឡាយដែលអល់ឡោះជាម្ចាស់បានផ្តល់មកកាន់ខ្ញុំទៅចំពោះពួកអ្នកទាំងអស់គ្នា។ ហើយខ្ញុំចង់ឲ្យពួកអ្នកបានល្អដោយជម្រុញពួកអ្នកឲ្យគោរពតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងប្រការទាំងឡាយដែលនាំឲ្យទទួលបាននូវផលបុណ្យ ហើយនិងព្រមានពីពួកអ្នកពីការប្រព្រឹត្តទង្វើទាំងឡាយដែលទ្រង់បានហាមឃាត់ និងប្រការទាំងឡាយដែលនាំឲ្យទទួលទណ្ឌកម្ម។ ហើយខ្ញុំដឹងអំពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹងចំពោះអ្វីដែលទ្រង់បានបង្រៀនដល់ខ្ញុំតាមរយៈវ៉ាហ៊ី។
عربي تفسیرونه:
أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٞ مِّن رَّبِّكُمۡ عَلَىٰ رَجُلٖ مِّنكُمۡ لِيُنذِرَكُمۡ وَلِتَتَّقُواْ وَلَعَلَّكُمۡ تُرۡحَمُونَ
តើពួកអ្នកមានការងឿងឆ្ងល់និងមានការចម្លែកក្នុងចិត្តចំពោះវ៉ាហ៊ី និងការក្រើនរំលឹកពីម្ចាស់របស់ពួកអ្នកដែលបានមកដល់ពួកអ្នកតាមរយៈពាក្យសម្តីបុរសម្នាក់(ព្យាការីនួហ)ដែលស្ថិតក្នុងចំណោមពួកអ្នកដែលពួកអ្នកស្គាល់គេច្បាស់នេះឬ? ពិតប្រាកដណាស់ គេបានរស់នៅជាមួយពួកអ្នក ហើយគេមិនមែនជាអ្នកភូតកុហក មិនមែនជាអ្នកដែលវង្វេង ហើយក៏មិនមែនជាមនុស្សដែលមកពីជាតិសាសន៍ដទៃនោះដែរ។ គេបានមកដល់ពួកអ្នកដើម្បីដាស់តឿនបន្លាចពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកអ្នកបដិសេធ និងប្រឆាំងនោះ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជារទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់បញ្ជាប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ សង្ឃឹមថា ពួកអ្នកនឹងទទូលបាននូវការអាណិតស្រឡាញ់(ពីអល់ឡោះ)ប្រសិនបើពួកអ្នកមានជំនឿចំពោះទ្រង់។
عربي تفسیرونه:
فَكَذَّبُوهُ فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ فِي ٱلۡفُلۡكِ وَأَغۡرَقۡنَا ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمًا عَمِينَ
ប៉ុន្តែក្រុមរបស់គាត់បានបដិសេធចំពោះគាត់ ហើយពួកគេគ្មានជំនឿចំពោះគាត់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេដដែល។ ពេលនោះ គាត់បានបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យបំផ្លាញពួកគេ។ ដូច្នេះ យើង(អល់ឡោះ)ក៏បានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីនួហ) និងអ្នកដែលនៅជាមួយគេនៅលើសំពៅក្នុងចំណោមបណ្តាអ្នកដែលមានជំនឿពីការលិចលង់។ ហើយយើងបានបំផ្លាញពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង ហើយនៅតែបន្តបដិសេធទៀតនោះ ដោយធ្វើឲ្យពួកគេលិចលង់នៅក្នុងទឹកជំនន់ដែលគេបានបញ្ចុះវាជាការដាក់ទណ្ឌកម្មចំពោះពួកគេ។ ពិតណាស់ ដួងចិត្តរបស់ពួកគេ គឺងងឹត មើលមិនឃើញការពិតនោះឡើយ។
عربي تفسیرونه:
۞ وَإِلَىٰ عَادٍ أَخَاهُمۡ هُودٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ
ហើយយើងក៏បានបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់កុលសម្ព័ន្ធអាទផងដែរ ដែលជាមនុស្សនៅក្នុងចំណោមពួកគេ នោះគឺ ព្យាការីហ៊ូទ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពិតណាស់ គ្មានម្ចាស់ណាសម្រាប់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ តើពួកអ្នកមិនកោតខ្លាចទ្រង់ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ដើម្បីពួកអ្នកទទួលបាននូវសុខសុវត្ថិភាព រួចផុតពីទណ្ឌកម្មរបស់ទ្រង់ទេឬ?
عربي تفسیرونه:
قَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي سَفَاهَةٖ وَإِنَّا لَنَظُنُّكَ مِنَ ٱلۡكَٰذِبِينَ
ពួកដែលមានឋានៈសក្តិ និងពួកមេដឹកនាំនៃក្រុមរបស់គាត់ដែលបានប្រឆាំងនឹងអល់ឡោះ ហើយបដិសេធអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ជាការពិតណាស់ ពួកយើងបានដឹងច្បាស់ណាស់ថា អ្នក(ឱហ៊ូទ)មានប្រាជ្ញាទន់ខ្សោយ ខណៈដែលអ្នកអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ និងឲ្យបោះបង់ចោលនូវការគោរពសក្ការៈចំពោះរូបបដិមានានានោះ។ ពិតប្រាកដណាស់ ពួកយើងសន្មត់យ៉ាងច្បាស់ថា អ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហកបោកប្រាស់ចំពោះអ្វីដែលអ្នកបានអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(ដែលត្រូវបានគេចាត់តាំងមក)នោះ។
عربي تفسیرونه:
قَالَ يَٰقَوۡمِ لَيۡسَ بِي سَفَاهَةٞ وَلَٰكِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ
ព្យាការីហ៊ូទបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពុំមែនមានប្រាជ្ញាខ្សោយនោះទេ។ ផ្ទុយទៅវិញ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់គ្រប់គ្រងពិភពទាំងអស់។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• الأرض الطيبة مثال للقلوب الطيبة حين ينزل عليها الوحي الذي هو مادة الحياة، وكما أن الغيث مادة الحياة، فإن القلوب الطيبة حين يجيئها الوحي، تقبله وتعلمه وتنبت بحسب طيب أصلها، وحسن عنصرها، والعكس.
• ដីដែលមានជីជាតិប្រៀបបាននឹងដួងចិត្តដែលជ្រះថ្លានៅពេលដែលគេបានបញ្ចុះវ៉ាហ៊ីទៅកាន់វា ដែលវា(ចិត្ត) គឺជាមូលដ្ឋានជីវិត ដូចជាទឹកភ្លៀងដែលវាជាមូលដ្ឋានគ្រឹះនៃជីវិតដូច្នោះដែរ។ ពិតណាស់ ដួងចិត្តដែលជ្រះថ្លា នៅពេលដែលវ៉ាហ៊ីត្រូវបានគេនាំទៅដល់វា គឺវាទទួលយកវ៉ាហ៊ីនោះ និងអនុវត្តតាមវា ហើយវាបណ្តុះចេញមក(នូវលទ្ធផល)អាស្រ័យទៅតាមភាពល្អប្រសើរនៃធាតុដើមរបស់វា។ និងផ្ទុយមកវិញ ចំពោះដួងចិត្តដែលមិនល្អ(ក៏ដូចគ្នាដែរ)។

• الأنبياء والمرسلون يشفقون على الخلق أعظم من شفقة آبائهم وأمهاتهم.
• បណ្តាព្យាការី និងអ្នកនាំសារទាំងឡាយ ពួកគាត់មានក្តីសណ្តោសប្រណីចំពោះម៉ាខ្លូកទាំងឡាយ ធំធេងជាក្តីសណ្តោសប្រណីរបស់ឪពុកម្តាយពួកគេទៅទៀត។

• من سُنَّة الله إرسال كل رسول من قومه وبلسانهم؛ تأليفًا لقلوب الذين لم تفسد فطرتهم، وتيسيرًا على البشر.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះ គឺទ្រង់បញ្ជូនរាល់អ្នកនាំសារណាម្នាក់ទៅកាន់ក្រុមណាមួយនោះ គឺជាមនុស្សនៅក្នុងក្រុមរបស់ពួកគេ និងនិយាយភាសាក្រុមនោះឯង ដើម្បីឲ្យមានភាពស្និទ្ធិស្នាលរវាងពួកគេ និងដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេ(ក្នុងការយល់ពីសាររបស់អល់ឡោះ)។

• من أعظم السفهاء من قابل الحق بالرد والإنكار، وتكبر عن الانقياد للعلماء والنصحاء، وانقاد قلبه وقالبه لكل شيطان مريد.
• អ្នកដែលមានប្រាជ្ញាអន់ជាងគេនោះ គឺអ្នកទាំងឡាយណាហើយដែលបានជួបនឹងសេចក្តីពិត តែពួកគេបែរជាប្រឆាំង មិនព្រមជឿ ហើយមានភាពក្អេងក្អាងមិនទទួលយកពាក្យសម្តីរបស់អ្នកចេះដឹង និងអ្នកឲ្យដំបូន្មាន ហើយធ្វើតាមទំនើងចិត្តខ្លួនឯង និងធ្វើតាមរាល់អ្វីដែលស្ហៃតនចង់បាន។

 
د معناګانو ژباړه سورت: اعراف
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول