Check out the new design

Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi. * - Ishakiro ry'ibisobanuro

XML CSV Excel API
Please review the Terms and Policies

Ibisobanuro by'amagambo Isura: Yunus   Umurongo:
۞ لِّلَّذِينَ أَحۡسَنُواْ ٱلۡحُسۡنَىٰ وَزِيَادَةٞۖ وَلَا يَرۡهَقُ وُجُوهَهُمۡ قَتَرٞ وَلَا ذِلَّةٌۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ
សម្រាប់បណ្ដាអ្នកដែលបានសាងអំពើល្អ នឹងទទួលបាននូវប្រការល្អ(ឋានសួគ៌) ហើយនិងការបន្ថែមលើសពីនោះទៅទៀត(មើលឃើញព្រះភក្ត្រអល់ឡោះជាម្ចាស់)។ គ្មានធូលីខ្មៅគ្របដណ្ដប់លើផ្ទៃមុខរបស់ពួកគេឡើយ ហើយក៏គ្មានភាពអាប់ឱន(គ្របដណ្តប់លើវា)នោះដែរ។ អ្នកទាំងនោះហើយ គឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
Ibisobanuro by'icyarabu:
وَٱلَّذِينَ كَسَبُواْ ٱلسَّيِّـَٔاتِ جَزَآءُ سَيِّئَةِۭ بِمِثۡلِهَا وَتَرۡهَقُهُمۡ ذِلَّةٞۖ مَّا لَهُم مِّنَ ٱللَّهِ مِنۡ عَاصِمٖۖ كَأَنَّمَآ أُغۡشِيَتۡ وُجُوهُهُمۡ قِطَعٗا مِّنَ ٱلَّيۡلِ مُظۡلِمًاۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
រីឯពួកដែលសាងអំពើអាក្រក់ ការតបស្នងចំពោះអំពើអាក្រក់នោះ គឺតាមទំហំនៃអំពើអាក្រក់(របស់ពួកគេ) ហើយភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ សម្រាប់ពួកគេ គឺគ្មានអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ ហាក់ដូចជាមុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃពេលរាត្រីដូច្នោះដែរ។ ពួកទាំងនោះហើយ គឺជាពួកឋាននរកដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
Ibisobanuro by'icyarabu:
وَيَوۡمَ نَحۡشُرُهُمۡ جَمِيعٗا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُواْ مَكَانَكُمۡ أَنتُمۡ وَشُرَكَآؤُكُمۡۚ فَزَيَّلۡنَا بَيۡنَهُمۡۖ وَقَالَ شُرَكَآؤُهُم مَّا كُنتُمۡ إِيَّانَا تَعۡبُدُونَ
(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នា។ ក្រោយមក យើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកថា៖ ចូរពួកអ្នក និងព្រះនានារបស់ពួកអ្នកប្រកាន់ខ្ជាប់នឹងទីកន្លែងរបស់ពួកអ្នកចុះ។ ហើយយើងបានបំបែករវាងពួកគេ។ ហើយព្រះនានារបស់ពួកគេបាននិយាយថា៖ ពួកអ្នកមិនធ្លាប់គោរពសក្ការៈមកចំពោះពួកយើងឡើយ។
Ibisobanuro by'icyarabu:
فَكَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنَنَا وَبَيۡنَكُمۡ إِن كُنَّا عَنۡ عِبَادَتِكُمۡ لَغَٰفِلِينَ
(ពួកវាបន្តថា៖) គ្រប់គ្រាន់ហើយដែលអល់ឡោះគឺជាសាក្សីរវាងពួកយើងនិងពួកអ្នក។ ពិតប្រាកដណាស់ ពួកយើងមិនមានអារម្មណ៍(មិនដឹងមិនឮ)ចំពោះការគោរពសក្ការៈរបស់ពួកអ្នកនោះឡើយ។
Ibisobanuro by'icyarabu:
هُنَالِكَ تَبۡلُواْ كُلُّ نَفۡسٖ مَّآ أَسۡلَفَتۡۚ وَرُدُّوٓاْ إِلَى ٱللَّهِ مَوۡلَىٰهُمُ ٱلۡحَقِّۖ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ
នៅទីនោះ(កន្លែងកាត់សេចក្ដី) ជីវិតគ្រប់រូបនឹងបានដឹងនូវអ្វីដែលខ្លួនធ្លាប់បានសាង។ ហើយពួកគេត្រូវបានគេនាំត្រឡប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដរបស់ពួកគេ។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើង(ថាជាព្រះនោះ) បានរសាត់បាត់បង់ពីពួកគេ។
Ibisobanuro by'icyarabu:
قُلۡ مَن يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ أَمَّن يَمۡلِكُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَمَن يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَمَن يُدَبِّرُ ٱلۡأَمۡرَۚ فَسَيَقُولُونَ ٱللَّهُۚ فَقُلۡ أَفَلَا تَتَّقُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃ និងផែនដី? តើអ្នកណាជាអ្នកគ្រប់គ្រងការឭ និងការឃើញ? ហើយតើនរណាជាអ្នកដែលបញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ និងបញ្ចេញរបស់ស្លាប់ពីរបស់មានជីវិត? ហើយតើនរណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយ? ពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់(តែមួយគត់)។ ចូរអ្នកពោលថា៖ ដូច្នេះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?
Ibisobanuro by'icyarabu:
فَذَٰلِكُمُ ٱللَّهُ رَبُّكُمُ ٱلۡحَقُّۖ فَمَاذَا بَعۡدَ ٱلۡحَقِّ إِلَّا ٱلضَّلَٰلُۖ فَأَنَّىٰ تُصۡرَفُونَ
ជាការពិតណាស់ នោះហើយគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នកយ៉ាងពិតប្រាកដ។ ដូច្នេះ តើមានអ្វីទៀតបន្ទាប់ពីការពិត ក្រៅតែពីភាពវង្វេងនោះ? ហេតុនេះ តើពួកអ្នកត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្តេច?
Ibisobanuro by'icyarabu:
كَذَٰلِكَ حَقَّتۡ كَلِمَتُ رَبِّكَ عَلَى ٱلَّذِينَ فَسَقُوٓاْ أَنَّهُمۡ لَا يُؤۡمِنُونَ
ក៏ដូច្នោះដែរ បន្ទូលនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់ចំពោះពួកដែលប្រព្រឹត្តល្មើសរួចទៅហើយថា៖ ពិតប្រាកដណាស់ ពួកគេគឺគ្មានជំនឿឡើយ។
Ibisobanuro by'icyarabu:
 
Ibisobanuro by'amagambo Isura: Yunus
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi. - Ishakiro ry'ibisobanuro

Yasobanuwe n'itsinda ry'ikigo Rowad cy'ubusobanuzi ku bufatanye n'ishyirahamwe ryo kwamamaza idini ry'ahitwa Rab'wat hamwe n'umuryango Islamic Content mu ndimi zitandukanye.

Gufunga