Check out the new design

Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi. * - Ishakiro ry'ibisobanuro

XML CSV Excel API
Please review the Terms and Policies

Ibisobanuro by'amagambo Isura: Yunus   Umurongo:
وَلَوۡ أَنَّ لِكُلِّ نَفۡسٖ ظَلَمَتۡ مَا فِي ٱلۡأَرۡضِ لَٱفۡتَدَتۡ بِهِۦۗ وَأَسَرُّواْ ٱلنَّدَامَةَ لَمَّا رَأَوُاْ ٱلۡعَذَابَۖ وَقُضِيَ بَيۡنَهُم بِٱلۡقِسۡطِ وَهُمۡ لَا يُظۡلَمُونَ
ហើយប្រសិនបើរាល់អ្នកបំពានមានអ្វីទាំងអស់នៅលើផែនដី(អាចយកមកលោះរូបគេពីទណ្ឌកម្ម)នោះ ប្រាកដជាគេយកវាមកលោះខ្លួនគេជាមិនខាន។ ហើយពួកគេបានលាក់បាំងវិប្បដិសារី(របស់ខ្លួន)នៅពេលដែលពួកគេបានឃើញទណ្ឌកម្ម(នៅថ្ងៃបរលោក)។ ហើយគេ(អល់ឡោះ)នឹងសេចក្តីរវាងពួកគេដោយយុត្តិធម៌ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។
Ibisobanuro by'icyarabu:
أَلَآ إِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ أَلَآ إِنَّ وَعۡدَ ٱللَّهِ حَقّٞ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ
តើពុំមែនទេឬដែលរាល់អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងលើផែនដី គឺជាម្ចាស់កម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)នោះ? ហើយតើពុំមែនទេឬដែលការសន្យារបស់អល់ឡោះ គឺជាការពិតនោះ? ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។
Ibisobanuro by'icyarabu:
هُوَ يُحۡيِۦ وَيُمِيتُ وَإِلَيۡهِ تُرۡجَعُونَ
ទ្រង់ជាអ្នកផ្ដល់ជីវិត និងជាអ្នកដកយកជីវិត។ ហើយគេនឹងនាំពួកអ្នកត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។
Ibisobanuro by'icyarabu:
يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَتۡكُم مَّوۡعِظَةٞ مِّن رَّبِّكُمۡ وَشِفَآءٞ لِّمَا فِي ٱلصُّدُورِ وَهُدٗى وَرَحۡمَةٞ لِّلۡمُؤۡمِنِينَ
ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ ដំបូន្មានពីព្រះជាម្ចាស់របស់ពួកអ្នក(គម្ពីរគួរអាន)បានមកដល់ពួកអ្នកហើយ ហើយវាជាឱសថព្យាបាលនូវអ្វីដែលមាននៅក្នុងដួងចិត្ត ជាការចង្អុលបង្ហាញ និងជាក្ដីមេត្តាករុណាសម្រាប់បណ្តាអ្នកដែលមានជំនឿ។
Ibisobanuro by'icyarabu:
قُلۡ بِفَضۡلِ ٱللَّهِ وَبِرَحۡمَتِهِۦ فَبِذَٰلِكَ فَلۡيَفۡرَحُواْ هُوَ خَيۡرٞ مِّمَّا يَجۡمَعُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដោយការប្រោសប្រទានរបស់អល់ឡោះ និងក្ដីមេត្តាករុណារបស់ទ្រង់(ចំពោះពួកអ្នក) ចូរពួកអ្នកសប្បាយរីករាយចុះ។ វាគឺល្អប្រសើរជាងអ្វី(ទ្រព្យសម្បត្តិ)ដែលពួកគេខំប្រមូលទុកទៅទៀត។
Ibisobanuro by'icyarabu:
قُلۡ أَرَءَيۡتُم مَّآ أَنزَلَ ٱللَّهُ لَكُم مِّن رِّزۡقٖ فَجَعَلۡتُم مِّنۡهُ حَرَامٗا وَحَلَٰلٗا قُلۡ ءَآللَّهُ أَذِنَ لَكُمۡۖ أَمۡ عَلَى ٱللَّهِ تَفۡتَرُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកយល់យ៉ាងណាចំពោះលាភសក្ការៈដែលអល់ឡោះបានប្រទានដល់ពួកអ្នក ដោយពួកអ្នកបានដាក់ជាបំរាមទៅចំពោះរបស់ខ្លះ ហើយរបស់ខ្លះទៀត ពួកអ្នកអនុញ្ញាត។ ចូរអ្នកពោលទៀតថា៖ តើអល់ឡោះទ្រង់អនុញ្ញាតឱ្យពួកអ្នក(អាចធ្វើដូច្នោះ) ឬមួយក៏ពួកអ្នកប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ(ដោយខ្លួនឯង)?
Ibisobanuro by'icyarabu:
وَمَا ظَنُّ ٱلَّذِينَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَ يَوۡمَ ٱلۡقِيَٰمَةِۗ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَشۡكُرُونَ
ហើយតើអ្វីមួយដែលពួកប្រឌិតកុហកទៅលើអល់ឡោះនោះគិតថានឹងកើតឡើងចំពោះពួកគេនៅថ្ងៃបរលោកនោះ? ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រណីបំផុតចំពោះមនុស្សលោក ក៏ប៉ុន្តែភាគច្រើននៃពួកគេមិនដឹងគុណឡើយ។
Ibisobanuro by'icyarabu:
وَمَا تَكُونُ فِي شَأۡنٖ وَمَا تَتۡلُواْ مِنۡهُ مِن قُرۡءَانٖ وَلَا تَعۡمَلُونَ مِنۡ عَمَلٍ إِلَّا كُنَّا عَلَيۡكُمۡ شُهُودًا إِذۡ تُفِيضُونَ فِيهِۚ وَمَا يَعۡزُبُ عَن رَّبِّكَ مِن مِّثۡقَالِ ذَرَّةٖ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ وَلَآ أَصۡغَرَ مِن ذَٰلِكَ وَلَآ أَكۡبَرَ إِلَّا فِي كِتَٰبٖ مُّبِينٍ
ហើយគ្មានកិច្ចការណាមួយដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើ និងគ្មានអ្វីមួយដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន ហើយក៏គ្មានអ្វីមួយដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានធ្វើនោះដែរ លើកលែងតែយើងឃើញពួកអ្នកនៅពេលដែលពួកអ្នកបានធ្វើវា។ ហើយគ្មានអ្វីមួយអាចលាក់បាំងពីព្រះជាម្ចាស់របស់អ្នកបានឡើយ សូម្បីតែប៉ុនលំអងធូលីដ៏តូចបំផុតនៅលើផែនដី ឬនៅលើមេឃក៏ដោយ ហើយមិនថាវាតូចជាងនេះ ឬធំជាងនេះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។
Ibisobanuro by'icyarabu:
 
Ibisobanuro by'amagambo Isura: Yunus
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi. - Ishakiro ry'ibisobanuro

Yasobanuwe n'itsinda ry'ikigo Rowad cy'ubusobanuzi ku bufatanye n'ishyirahamwe ryo kwamamaza idini ry'ahitwa Rab'wat hamwe n'umuryango Islamic Content mu ndimi zitandukanye.

Gufunga