Check out the new design

ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය * - පරිවර්තන පටුන


අර්ථ කථනය පරිච්ඡේදය: අල් බකරා   වාක්‍යය:
۞ وَإِن كُنتُمۡ عَلَىٰ سَفَرٖ وَلَمۡ تَجِدُواْ كَاتِبٗا فَرِهَٰنٞ مَّقۡبُوضَةٞۖ فَإِنۡ أَمِنَ بَعۡضُكُم بَعۡضٗا فَلۡيُؤَدِّ ٱلَّذِي ٱؤۡتُمِنَ أَمَٰنَتَهُۥ وَلۡيَتَّقِ ٱللَّهَ رَبَّهُۥۗ وَلَا تَكۡتُمُواْ ٱلشَّهَٰدَةَۚ وَمَن يَكۡتُمۡهَا فَإِنَّهُۥٓ ءَاثِمٞ قَلۡبُهُۥۗ وَٱللَّهُ بِمَا تَعۡمَلُونَ عَلِيمٞ
តែប្រសិនបើពួកអ្នកស្ថិតនៅក្នុងការធ្វើដំណើរ ហើយពួកអ្នកគ្មានអ្នកកត់ត្រា(កិច្ចសន្យាបំណុលឱ្យពួកអ្នក)ទេនោះ គ្រប់គ្រាន់ហើយចំពោះភាគីដែលជាអ្នកខ្ចីដាក់បញ្ចាំទ្រព្យអ្វីមួយដល់ម្ចាស់បំណុល។ តែបើពួកអ្នកទុកចិត្ដគ្នាទៅវិញទៅមក ចូរឲ្យអ្នកដែលគេទុកចិត្តបំពេញនូវទំនុកចិត្តរបស់គេ(សងបំណុលដល់គេវិញ)។ ហើយចូរឱ្យគេកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់គេ។ ហើយពួកអ្នកមិនត្រូវលាក់បាំងការធ្វើសាក្សីឡើយ។ ជនណាហើយដែលលាក់បាំងវានោះ ពិតណាស់ ដួងចិត្តរបស់គេ គឺជាដួងចិត្តរបស់មនុស្សមានបាប។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
අල්කුර්ආන් අරාබි අර්ථ විවරණ:
لِّلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَإِن تُبۡدُواْ مَا فِيٓ أَنفُسِكُمۡ أَوۡ تُخۡفُوهُ يُحَاسِبۡكُم بِهِ ٱللَّهُۖ فَيَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ
អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយទោះបីជាពួកអ្នកលាតត្រដាងអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវាក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះដែរ។ បន្ទាប់ពីនោះ ទ្រង់នឹងអភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា ហើយដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។
අල්කුර්ආන් අරාබි අර්ථ විවරණ:
ءَامَنَ ٱلرَّسُولُ بِمَآ أُنزِلَ إِلَيۡهِ مِن رَّبِّهِۦ وَٱلۡمُؤۡمِنُونَۚ كُلٌّ ءَامَنَ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ لَا نُفَرِّقُ بَيۡنَ أَحَدٖ مِّن رُّسُلِهِۦۚ وَقَالُواْ سَمِعۡنَا وَأَطَعۡنَاۖ غُفۡرَانَكَ رَبَّنَا وَإِلَيۡكَ ٱلۡمَصِيرُ
អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើរាល់អ្វីទាំងអស់ដែលគេបានបញ្ចុះមកឱ្យគាត់ពីព្រះជាម្ចាស់របស់គាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់ទ្រង់(ដោយជឿអ្នកខ្លះ ហើយបដិសេធអ្នកខ្លះទៀត)ឡើយ។ ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងបានឮ និងបានប្រតិបត្តិតាមហើយ។ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ឱព្រះជាម្ចាស់របស់ពួកយើង! ហើយកន្លែងវិលត្រឡប់(របស់ពួកយើង) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។
අල්කුර්ආන් අරාබි අර්ථ විවරණ:
لَا يُكَلِّفُ ٱللَّهُ نَفۡسًا إِلَّا وُسۡعَهَاۚ لَهَا مَا كَسَبَتۡ وَعَلَيۡهَا مَا ٱكۡتَسَبَتۡۗ رَبَّنَا لَا تُؤَاخِذۡنَآ إِن نَّسِينَآ أَوۡ أَخۡطَأۡنَاۚ رَبَّنَا وَلَا تَحۡمِلۡ عَلَيۡنَآ إِصۡرٗا كَمَا حَمَلۡتَهُۥ عَلَى ٱلَّذِينَ مِن قَبۡلِنَاۚ رَبَّنَا وَلَا تُحَمِّلۡنَا مَا لَا طَاقَةَ لَنَا بِهِۦۖ وَٱعۡفُ عَنَّا وَٱغۡفِرۡ لَنَا وَٱرۡحَمۡنَآۚ أَنتَ مَوۡلَىٰنَا فَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ
អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាដែលបានសាងអំពើល្អ គឺទទួលបានផលបុណ្យនៃទង្វើនោះ ហើយជនណាដែលបានសាងអំពើអាក្រក់ គឺនឹងទទួលបានផលអាក្រក់នៃបាបកម្មនោះ។ (ពួកគេបានបួងសួងថា៖) ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើងនូវអ្វីដែលពួកយើងបានភេ្លចភ្លាំង ឬប្រព្រឹត្តខុសឆ្គង។ ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់កាតព្វកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើង។ ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវា ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យ និងអភ័យទោស ព្រមទាំងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពាររបស់ពួកយើង។ ហេតុនេះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យយកឈ្នះលើក្រុមដែលគ្មានជំនឿផងចុះ។
අල්කුර්ආන් අරාබි අර්ථ විවරණ:
 
අර්ථ කථනය පරිච්ඡේදය: අල් බකරා
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය - පරිවර්තන පටුන

රුව්වාද් පරිවර්තන මධ්‍යස්ථානයේ කණ්ඩායමක් විසින් රබ්වා හි පිහිටි ආරාධන සංගමය සහ විවිධ භාෂාවන් හරහා ඉස්ලාමීය අන්තර්ග සේවය සඳහා සංගමය සමඟ ඒකාබද්ධව පරිවර්තනය කරන ලදී.

වසන්න