அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم * - மொழிபெயர்ப்பு அட்டவணை


மொழிபெயர்ப்பு வசனம்: (28) அத்தியாயம்: ஸூரா யூஸுப்
فَلَمَّا رَءَا قَمِيصَهُۥ قُدَّ مِن دُبُرٖ قَالَ إِنَّهُۥ مِن كَيۡدِكُنَّۖ إِنَّ كَيۡدَكُنَّ عَظِيمٞ
ហើយនៅពេលដែលអាហ្ស៊ីសបានឃើញថា ជាការពិតណាស់ អាវរបស់ព្យាការីយូសុះ ត្រូវបានរហែកពីខាងក្រោយដែលវាជាការបង្ហាញឲ្យឃើញពីភាពស្មោះត្រង់(ស្អាតស្អំ)របស់ព្យាការីយូសុះនោះ គេ(អាហ្ស៊ីស)ក៏និយាយថាៈ ការចោទប្រកាន់ដែលនាងបានចោទប្រកាន់ទៅលើគេចំពោះវានោះ គឺគ្រាន់តែជាល្បិចកលរបស់ពួកនាង(ឱពួកស្ត្រីទាំងឡាយ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ឧបាយកលរបស់ពួកនាង គឺជាឧបាយកលមួយដែលខ្លាំងក្លាបំផុត។
அரபு விரிவுரைகள்:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• قبح خيانة المحسن في أهله وماله، الأمر الذي ذكره يوسف من جملة أسباب رفض الفاحشة.
• ការក្បត់មនុស្សល្អនៅក្នុងគ្រួសារ និងទ្រព្យសម្បត្តិរបស់គេ គឺជារឿងដែលអាក្រក់បំផុត។ រឿងដែលព្យាការីយូសុះបានលើកឡើងនេះ(ដែលថា គាត់មិនអាចប្រព្រឹត្តទង្វើអសីលធម៌ដោយក្បត់ចៅហ្វាយនាយរបស់ខ្លួនដែលបានធ្វើល្អចំពោះខ្លួនឡើយ) គឺស្ថិតក្នុងចំណោមមូលហេតុនៃការបដិសេធចំពោះទង្វើអសីលធម៌។

• بيان عصمة الأنبياء وحفظ الله لهم من الوقوع في السوء والفحشاء.
• បញ្ជាក់ពីការការពារ និងការថែរក្សារបស់អល់ឡោះចំពោះបណ្តាព្យាការីទាំងឡាយមិនឲ្យធ្លាក់ទៅក្នុងប្រការអាក្រក់ និងទង្វើអសីលធម៌ទាំងឡាយ។

• وجوب دفع الفاحشة والهرب والتخلص منها.
• ចាំបាច់ត្រូវការពារពីទង្វើអសីលធម៌ និងត្រូវចៀសឲ្យឆ្ងាយ ព្រមទាំងត្រូវមានភាពស្អាតស្អំពីទង្វើនេះ។

• مشروعية العمل بالقرائن في الأحكام.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យពិនិត្យមើលភស្តុតាងនៅក្នុងការកាត់ក្តី។

 
மொழிபெயர்ப்பு வசனம்: (28) அத்தியாயம்: ஸூரா யூஸுப்
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم - மொழிபெயர்ப்பு அட்டவணை

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

மூடுக