அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم * - மொழிபெயர்ப்பு அட்டவணை


மொழிபெயர்ப்பு வசனம்: (118) அத்தியாயம்: ஸூரா அல்பகரா
وَقَالَ ٱلَّذِينَ لَا يَعۡلَمُونَ لَوۡلَا يُكَلِّمُنَا ٱللَّهُ أَوۡ تَأۡتِينَآ ءَايَةٞۗ كَذَٰلِكَ قَالَ ٱلَّذِينَ مِن قَبۡلِهِم مِّثۡلَ قَوۡلِهِمۡۘ تَشَٰبَهَتۡ قُلُوبُهُمۡۗ قَدۡ بَيَّنَّا ٱلۡأٓيَٰتِ لِقَوۡمٖ يُوقِنُونَ
ហើយពួកដែលគ្មានចំណេះដឹងក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន(ពួកពហុទេពនិយម)បាននិយាយទាំងរឹងចចេសរឹងរូសមិនទទួលយកការពិតថាៈ ហេតុអ្វីបានជាអល់ឡោះមិនមានបន្ទូលមកកាន់ពួកយើងដោយផ្ទាល់ ឬផ្តល់ជាសញ្ញាផ្លូវវិញ្ញាណមួយដាច់ដោយឡែកដល់ពួកយើងតែម្តងទៅ? សំដីរបស់ពួកគេនេះ ដូចគ្នានឹងសម្តីរបស់ប្រជាជាតិដែលបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយកាលពីមុនដែរ បើទោះបីជាពួកគេរស់នៅក្នុងជំនាន់ខុសគ្នា និងទីកន្លែងខុសគ្នាក៏ដោយ។ ដួងចិត្តរបស់ពួកទាំងនោះ ជាមួយនឹងដួងចិត្តរបស់អ្នកជំនាន់មុនពួកគេ ចំពោះការប្រឆាំង ភាពចចេសរឹងរូស ហើយនិងភាពក្រអឺតក្រទមនោះ គឺប្រហាក់ប្រហែលគ្នា។ ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបកស្រាយយ៉ាងច្បាស់នូវភស្តុតាងជាច្រើនសម្រាប់ក្រុមដែលមានជំនឿចំពោះសេចក្តីពិតនៅពេលដែលវាស្តែងឡើងចំពោះពួកគេ។
அரபு விரிவுரைகள்:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• الكفر ملة واحدة وإن اختلفت أجناس أهله وأماكنهم، فهم يتشابهون في كفرهم وقولهم على الله بغير علم.
• ការប្រឆាំង គឺជាសាសនាតែមួយ ទោះបីជាមានជាតិសាសន៍ ឬស្ថិតនៅទីកន្លែងខុសគ្នាក៏ដោយ។ ការប្រឆាំងរបស់ពួកគេនិងការនិយាយចោទប្រកាន់របស់ពួកគេទៅលើអល់ឡោះជាម្ចាស់ដោយគ្មានចំណេះដឹងនោះ គឺមានភាពស្រដៀងៗគ្នា។

• أعظم الناس جُرْمًا وأشدهم إثمًا من يصد عن سبيل الله، ويمنع من أراد فعل الخير.
• មនុស្សដែលអាក្រក់បំផុត និងប្រព្រឹត្តអំពើបាបដ៏ធំបំផុតនោះ គឺអ្នកដែលរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ និងហាមឃាត់អ្នកដែលមានបំណងចង់ធ្វើអំពើល្អមិនឲ្យធ្វើអំពើល្អ។

• تنزّه الله تعالى عن الصاحبة والولد، فهو سبحانه لا يحتاج لخلقه.
• អល់ឡោះមហាស្អាតស្អំ និងមហាបរិសុទ្ធពីការមានដៃគូនិងការមានបុត្រ ហើយទ្រង់ក៏មិនត្រូវការអ្វីមួយពីម៉ាខ្លូករបស់ទ្រង់(អ្វីដែលទ្រង់បានបង្កើត)នោះដែរ។

 
மொழிபெயர்ப்பு வசனம்: (118) அத்தியாயம்: ஸூரா அல்பகரா
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم - மொழிபெயர்ப்பு அட்டவணை

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

மூடுக