அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم * - மொழிபெயர்ப்பு அட்டவணை


மொழிபெயர்ப்பு வசனம்: (21) அத்தியாயம்: ஸூரா அல்அஹ்ஸாப்
لَّقَدۡ كَانَ لَكُمۡ فِي رَسُولِ ٱللَّهِ أُسۡوَةٌ حَسَنَةٞ لِّمَن كَانَ يَرۡجُواْ ٱللَّهَ وَٱلۡيَوۡمَ ٱلۡأٓخِرَ وَذَكَرَ ٱللَّهَ كَثِيرٗا
ពិតប្រាកដណាស់ សម្រាប់ពួកអ្នក ចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននិយាយ និងអ្វីដែលគាត់បានធ្វើនោះ គឺជាគំរូដ៏ល្អ ព្រោះថា គាត់បានមានវត្តមានដោយខ្លួនគាត់ផ្ទាល់ដ៏ឧត្តុង្គឧត្តម ហើយគាត់បានទៅច្បាំងផ្ទាល់។ ដូច្នេះ បន្ទាប់ពីនោះ តើពួកអ្នកនៅតែកំណាញ់ខ្លួនរបស់ពួកអ្នក(មិនហ៊ានចេញទៅច្បាំង)ជាងខ្លួនគាត់យ៉ាងដូចម្តេច? ហើយគ្មាននរណាដែលយកអ្នកនាំសារមូហាំម៉ាត់ធ្វើជាគំរូឡើយ លើកលែងតែអ្នកដែលសង្ឃឹមថានឹងជួបនឹងថ្ងៃបរលោក ហើយប្រឹងប្រែងសាងនូវទង្វើកុសលសម្រាប់ថ្ងៃនោះ ព្រមទាំងបានរំលឹកទៅអល់ឡោះដ៏ច្រើនប៉ុណ្ណោះ។ រីឯអ្នកដែលគ្មានសង្ឃឹមថានឹងជួបថ្ងៃបរលោក និងមិនរំលឹកចំពោះអល់ឡោះដ៏ច្រើនទេនោះ ពិតណាស់ រូបគេមិនយកអ្នកនាំសារធ្វើជាគំរូឡើយ។
அரபு விரிவுரைகள்:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• الآجال محددة؛ لا يُقَرِّبُها قتال، ولا يُبْعِدُها هروب منه.
• អាយុជីវិតត្រូវបានកំណត់រួចជាស្រេច។ ការចូលរួមប្រយុទ្ធ និងការរត់គេចពីការប្រយុទ្ធ មិនបានបន្ថយ ឬបន្ថែមអាយុជីវិតដែលនឹងត្រូវស្លាប់នោះឡើយ។

• التثبيط عن الجهاد في سبيل الله شأن المنافقين دائمًا.
• ការពង្វក់ ធ្វើឲ្យមានចិត្តស្ទាក់ស្ទើរក្នុងការចេញទៅប្រយុទ្ធនោះ ជានិច្ចកាល វាជាកិច្ចការរបស់ពួកពុតត្បុត។

• الرسول صلى الله عليه وسلم قدوة المؤمنين في أقواله وأفعاله.
• អ្នកនាំសារមូហាំម៉ាត់ គឺជាគំរូរបស់បណ្តាអ្នកមានជំនឿ ទាំងពាក្យសំដី និងទង្វើរបស់លោក។

• الثقة بالله والانقياد له من صفات المؤمنين.
• ការជឿជាក់ចំពោះអល់ឡោះ និងគោរពតាមទ្រង់ គឺជាលក្ខណៈសម្បត្តិរបស់អ្នកមានជំនឿ។

 
மொழிபெயர்ப்பு வசனம்: (21) அத்தியாயம்: ஸூரா அல்அஹ்ஸாப்
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم - மொழிபெயர்ப்பு அட்டவணை

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

மூடுக