அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم * - மொழிபெயர்ப்பு அட்டவணை


மொழிபெயர்ப்பு வசனம்: (129) அத்தியாயம்: ஸூரா அல்அன்ஆம்
وَكَذَٰلِكَ نُوَلِّي بَعۡضَ ٱلظَّٰلِمِينَ بَعۡضَۢا بِمَا كَانُواْ يَكۡسِبُونَ
ហើយដូចដែលយើងបានធ្វើឲ្យពួកជិនក្លាយជាអ្នកដឹកនាំ ហើយយើងបានឲ្យពួកវាគ្រប់គ្រងទៅលើមនុស្សមួយចំនួនដើម្បីធ្វើឲ្យពួកគេវង្វេងនោះដែរ យើងនឹងបង្កើតសម្រាប់ពួកដែលបំពានគ្រប់រូបនូវមេដឹកនាំដែលជាពួកបំពានដូចគ្នាដែលជម្រុញរូបគេឲ្យធ្វើប្រការអាក្រក់និងរារាំងរូបគេពីប្រការល្អ ជាការតបស្នងទៅលើអំពើល្មើសដែលពួកគេធ្លាប់បានប្រព្រឹត្ត។
அரபு விரிவுரைகள்:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• سُنَّة الله في الضلال والهداية أنهما من عنده تعالى، أي بخلقه وإيجاده، وهما من فعل العبد باختياره بعد مشيئة الله.
• មាគ៌ារបស់អល់ឡោះក្នុងកាធ្វើឲ្យវង្វេង និងផ្តល់ការចង្អុលបង្ហាញដល់នរណាម្នាក់ ដោយវាទាំងពី (ការវង្វេង និងការចង្អុលបង្ហាញ)គឺមកពីអល់ឡោះជាម្ចាស់ ពោលគឺតាមរយៈការបង្កើតវា និងធ្វើឲ្យវាមានវត្តមាន ហើយវាទាំងពីរ គឺជាអំពើរបស់មនុស្សលោកផ្ទាល់តាមរយៈការជ្រើសរើសរបស់ពួកគេដោយខ្លួនឯងផ្ទាល់បន្ទាប់ពីចេតនារបស់អល់ឡោះ។

• ولاية الله للمؤمنين بحسب أعمالهم الصالحة، فكلما زادت أعمالهم الصالحة زادت ولايته لهم والعكس.
• ការគាំពាររបស់អល់ឡោះចំពោះអ្នកមានជំនឿ គឺអាស្រ័យទៅតាមទង្វើកុសលរបស់ពួកគេ។ នៅពេលណាដែលរូបគេកាន់តែខិតខំសាងនូវទង្វើកុសលកាន់តែច្រើន នោះការគាំពាររបស់អល់ឡោះចំពោះរូបគេកាន់តែខ្លាំងឡើង ហើយផ្ទុយមកវិញក៏ដូចគ្នាដែរ។

• من سُنَّة الله أن يولي كل ظالم ظالمًا مثله، يدفعه إلى الشر ويحثه عليه، ويزهِّده في الخير وينفِّره عنه.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះ គឺទ្រង់បង្កើតសម្រាប់ពួកដែលបំពានគ្រប់រូបនូវមេដឹកនាំដែលជាអ្នកបំពានដូចគ្នា ដែលមេដឹកនាំនោះអំពាវនាវនិងជម្រុញពួកគេទៅរកប្រការអាក្រក់ ហើយឲ្យពួកគេបោះបង់ចោលប្រការល្អ។

 
மொழிபெயர்ப்பு வசனம்: (129) அத்தியாயம்: ஸூரா அல்அன்ஆம்
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم - மொழிபெயர்ப்பு அட்டவணை

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

மூடுக